រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ឥណទានសម្បទានជាង ១៦០ លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា។ ដោយការផ្ដល់ឥណទានសម្បទាននេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិបានបញ្ជាក់ថា ការផ្តល់ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុនមានទឹកប្រាក់សរុប ២៤.២៣៧ លានយ៉េន (ប្រមាណ ១៦២.៧ លានដុល្លារអាម៉េរិក) ដើម្បីអនុវត្តគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធ រំដោះទឹកភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)។
គម្រោងនេះមានគោលបំណងលើកកម្ពស់ផលិតភាពកសិកម្មនៅតំបន់ជនបទ និងកាត់បន្ថយការ ខូចខាតដោយគ្រោះទឹកជំនន់ តាមរយៈការស្តារ និងកែលម្អប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកដែលមាន ស្រាប់ នៅច្រករបៀងភាគនិរតីនៃរាជធានីភ្នំពេញ៕




