កសាងលើគ្រឹះនៃទំនុកចិត្ត អមដំណើរអ្នកជាមួយវឌ្ឍនភាព ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ វិលត្រឡប់មកកាន់ទីតាំងដើម ដែលស្ថិតនៅលើវិថីក្រមួនសរ
Daneth MechMARCH 18 2026

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានប្រកាសជាផ្លូវការអំពីការវិលត្រឡប់មកកាន់ទីតាំងដើមនៃការិយាល័យកណ្តាល និងសាខាក្រមួនសរ ដែលជាទីតាំងដំបូងនៃដើមកំណើតរបស់ធនាគារ ជាង ២០ឆ្នាំ ក្នុងការផ្ដល់ជូនសេវាកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ការលេចចេញនូវរូបរាងថ្មីលើទីតាំងនេះ សបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុះមុតរបស់ធនាគារក្នុងការបន្តចាក់គ្រឹះយ៉ាងរឹងមាំ ជាមួយបទពិសោធជាងពីរទសវត្សរ៍ ក្នុងការផ្ដល់សេវាកម្មធនាគារប្រកបដោយទំនុកចិត្ត ចក្ខុវិស័យប្រកបដោយនវានុវត្តន៍ និងការផ្តោតលើអតិថិជនសម្រាប់អនាគត។

 

Ds C05646

Photo 2026 03 18 16 38 32 (2)

 

ទាំងនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តក្នុងការកសាងលើគ្រឹះនៃទំនុកចិត្ត ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីអមដំណើរអ្នកជាមួយវឌ្ឍនភាព។

រចនាផ្នែកខាងក្នុងភ្ជាប់ជាមួយបេតិកភណ្ឌជាតិលំហូរទឹកនៃទន្លេមេគង្គ

ស្ថាបត្យកម្មដ៏ថ្មីសន្លាងនៃ រូបរាងការិយាល័យកណ្ដាល និងសាខាថ្មីរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានទទួលឥទ្ធិពលពី ចលនាលំហូរទឹកនៃទន្លេមេគង្គ ដែលជានិមិត្តរូបនៃជីវិត ការតភ្ជាប់ និងកម្លាំងហូរយ៉ាងសស្រាក់សស្រាំកាត់ទូទាំងតំបន់។​ ហូរជាមួយទំនុកចិត្ត គឺជាទស្សនគោលសម្រាប់គំនិតរចនានៃស្ថាបត្យកម្មនេះ ដែលប្រដូចនឹងចលនាទឹកទន្លេមេគង្គដែលហូរទៅមុខឥតឈប់ឈរ ដើម្បីជ្រោមជ្រែងសហគមន៍ទៅរកភាពរីកចម្រើន។ សរសៃខ្សែទឹកហូរត្រូវបានរំលេចឡើងនៅលើការរចនាពិដានខាងក្នុង ដែលជាចំណុចចាប់ផ្ដើម និងជាទិសដៅសញ្ញានាំលោកអ្នកទៅកាន់សាលអតិថិជន Premier​​ ហើយត្របាញ់បញ្ចូលគ្នាក្នុងទិសដៅតែមួយ ប្រដូចទៅនឹងដំណើរឆ្ពោះទៅមុខសម្រាប់ភាពរីកចម្រើននៃហិរញ្ញវត្ថុ ប្រកបដោយភាពរឹងមាំ ភាពបត់បែន អភិបាលកិច្ចប្រកបដោយភាពឈ្លាសវៃ ដែលជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យយូរអង្វែង។

ស្ថិតនៅចំណុចកណ្តាលនៃសាលធនាគារ រូបសំណាកលោហៈផ្សោតអ៉ីរ៉ាវ៉ាឌី​ ឬផ្សោតក្បាលត្រឡោក តំណាងឱ្យសត្វរស់នៅក្នុងទឹកទន្លេមេគង្គ ដែលជានិមិត្តរូបនៃបេតិកភណ្ឌវប្បធម៌ ធម្មជាតិ និងជីវៈចម្រុះដ៏កម្ររបស់កម្ពុជារូបសំណាកនេះ តំណាងឱ្យភាពជាធ្លុងមួយ ទំនុកចិត្ត និងដំណើរឆ្ពោះទៅមុខជារួមប្រៀបប្រដូចទៅនឹងឆន្ទៈរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងការជួយត្រួសត្រាយអតិថិជនក្នុងមាគ៌ានៃភាពរីកចម្រើន និងឆ្ពោះទៅកាន់ស្ថិរភាព។  ការដាក់តាំងរូបសំណាកនេះ មិនត្រឹមតែជានិមិត្តរូបនៃភាពសុខដុមរមនា រវាងធម្មជាតិ និងសហគមន៍ប៉ុណ្ណោះទេ វាប្រៀបដូចនឹងការប្ដេជ្ញាចិត្តរបស់ធនាគារ ដើម្បីគាំពារសហគមន៍របស់ខ្លួនប្រកបដោយទំនុកចិត្ត ភាពជាដៃគូ និងចីរភាព។

 

Photo 2026 03 18 16 38 32

Photo 2026 03 18 16 38 31

Photo 2026 03 18 16 38 30

Photo 2026 03 18 16 38 31 (2)

 

បទពិសោធកាន់តែប្រសើរសម្រាប់អតិថិជន

សាខានេះត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្ដល់ជូននូវបទពិសោធធនាគារកាន់តែប្រសើរ លើសពីទីតាំងធនាគារសម្រាប់ប្រតិបត្តិការ។ ឆ្លងកាត់ការផ្លាស់ប្ដូរ និងរចនាឡើងវិញ សាខាក្រមួនសបានប្រែក្លាយទៅជាទីតាំងមួយដែលអំណោយផល និងជម្រុញដល់ទំនាក់ទំនងជាមួយអតិថិជនឱ្យកាន់តែជិតស្និត និងប្រកបទំនុកចិត្ត

គ្រប់ចំណុចលម្អិតតូចៗ ដូចជាការរៀបចំបំពាក់ភ្លើងបំភ្លឺនៅតាមទីតាំងផ្សេងៗនៃធនាគារ គឺសុទ្ធសឹងតែបានឆ្លងកាត់ការគិតគូរយ៉ាងយកចិត្តទុកអំពីផាសុកភាពរបស់អតិថិជនជាចម្បង ជាមួយគោលបំណងជាក់លាក់ដូចខាងក្រោម

  • ជាន់ផ្ទាល់ដី៖ ជាទីតាំងមមាញឹកសម្រាប់ប្រតិបត្តិការធនាគារប្រចាំថ្ងៃ ហើយនឹងតភ្ជាប់ជាមួយសាលធុរកិច្ច ដែលជាទីតាំងប្រកបដោយឯកជនភាពសម្រាប់ប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុជូនអតិថិជនសាជីវកម្ម និងអាជីវកម្មខ្នាតតូច និង មធ្យម
  • ជាន់ខាងលើ៖ សាលអតិថិជន Premier ត្រូវបានរៀបចំឡើងជាមួយបរិយាកាសប្រកបដោយផាសុកភាព​ ប្រណិតភាព និងឯកជនភាព ដើម្បីផ្ដល់ជូននូវតម្រូវការធនាគារសម្រាប់អតិថិជនជាន់ខ្ពស់

សមស្របទៅតាមចក្ខុវិស័យរបស់ធនាគារក្នុងការឆ្ពោះទៅមុខជាមួយអ្នកប្រកបដោយវឌ្ឍនភាព និងលើកកម្ពស់ភាពអង់អាចផ្នែកហិរញ្ញវត្ថុ ធនាគារបានរៀបចំសាខា និងដាក់ឱ្យមាននូវមជ្ឈមណ្ឌលធុរកិច្ចដែលជាទីតាំងសំខាន់នៃសេវាកម្ម ជាមួយការប្រឹក្សាយោបល់ហិរញ្ញវត្ថុផ្ដល់ជូនដោយប្រធានផ្នែកទំនាក់ទំនងដែលមានបទពិសោធ ដើម្បីជួយជ្រោមជ្រែងអតិថិជននៅគ្រប់ជំហាននៃដំណើរទៅកាន់ភាពជោគជ័យ។​

 

Photo 2026 03 18 16 38 33

Photo 2026 03 18 16 38 34

 

ចក្ខុវិស័យសម្រាប់ការលូតលាស់ប្រកបដោយចីរភាព

ស្របពេលដែលធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បន្តការរីកចម្រើនរបស់ខ្លួន ធនាគារក៏នៅតែប្រកាន់ខ្ជាប់ជានិច្ចនូវទស្សននៃការពង្រីកវិសាលភាពប្រកបដោយចីរភាព និងទំនួលខុសត្រូវ។ ពាក្យ “Anchor” យុថ្កា (Anchored In Trust, Advancing with You) នៅក្នុងនិវេទនប័ណ្ណនៃអត្តសញ្ញាណរបស់ធនាគារ គឺតំណាងឱ្យ ភាពអចិន្ត្រៃយ៍ នឹងនរ និងការប្រកាន់ខ្ជាប់នូវកម្រិតស្តង់ដារខ្ពស់បំផុតនៃ សុចរិតផ្នែកហិរញ្ញវត្ថុ។​ អត្ថន័យនេះ ក៏បានឆ្លុះបញ្ចាំងពីវត្តមានដ៏យូរអង្វែងរបស់ធនាគារនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាឆន្ទៈក្នុងការរីកចម្រើនរួមគ្នាជាមួយអតិថិជនរបស់ខ្លួនផងដែរ។

តាមរយៈការផ្សារភ្ជាប់ការលូតលាស់របស់ស្ថាប័នទៅនឹងភាពជោគជ័យរបស់អតិថិជន ធនាគារមានគោលដៅក្នុងការបង្កើតបរិយាកាសហិរញ្ញវត្ថុដែលមានស្ថិរភាព និងជាទីទុកចិត្តដែលត្រូវបានកសាងឡើងដោយទំនាក់ទំនងល្អ និងភាពជាដៃគូយូរអង្វែងបន្តទៅមុខយ៉ាងរឹងមាំ។

 

Photo 2026 03 18 16 38 34 (2)

Photo 2026 03 18 16 38 35

Photo 2026 03 18 16 38 35 (2)

 

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថាការត្រឡប់មកកាន់ទីតាំងវិថីក្រមួនសរវិញ ដែលជាចំណុចចាប់ផ្តើមដំបូងបង្អស់នៃដំណើររបស់យើងនៅកម្ពុជា មិនត្រឹមតែជាការវិលត្រឡប់មកកាន់ទីតាំងដើមវិញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបញ្ជាក់អំពីឆន្ទៈក្នុងការបន្តសាងសង់មូលដ្ឋានគ្រឹះនៃសេវាកម្មធនាគាររបស់យើងផងដែរ។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាភាគទុនិករបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ និងបានធ្វើប្រតិបត្តិការនៅកម្ពុជាអស់រយៈពេល ៣៧ឆ្នាំមកហើយ ដែលនេះសបញ្ជាក់ពីកំណើនរយៈពេលបីទសវត្សរ៍កន្លះរួមគ្នាជាមួយប្រទេសជាតិ។ ការផ្លាស់ប្តូរទីតាំងនេះ បានគូសបញ្ជាក់ពីការទទួលខុសត្រូវដ៏មុតមាំរបស់យើង ឆ្ពោះទៅរកភាពរីកចម្រើនប្រកបដោយគោលដៅច្បាស់លាស់ ការថែរក្សាទំនុកចិត្ត និងការបង្កើតគុណតម្លៃយូរអង្វែងសម្រាប់អតិថិជន និងសហគមន៍របស់យើង។ ប្រៀបដូចជាឫសគល់របស់យើងនៅទីតាំងនេះ ដែលបានចាក់ស្រេះយ៉ាងរឹងមាំឆ្លងកាត់ពេលវេលា ការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់យើង ក៏នៅតែបន្តឈរយ៉ាងរឹងមាំមិនរង្គោះរង្គើ ដើម្បីជម្រុញអតិថិជន និងសហគមន៍កម្ពុជាទាំងមូល ឱ្យសម្រេចបាននូវភាពរីកចម្រើនប្រកបដោយចីរភាព។

ស្របគ្នានេះដែរ លោក Toru Myochin នាយកប្រតិបត្តិ ធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ក៏បានបន្ថែមផងដែរថាការត្រឡប់មកកាន់ទីតាំងដើមវិញនេះ មានអត្ថន័យធំធេងលើសពីការផ្លាស់ប្តូរពីទីតាំង ដោយវាបានឆ្លុះបញ្ចាំងពីភាពរឹងមាំរបស់ធនាគារ ដែលត្រូវបានកសាងឡើងនៅលើមូលដ្ឋានគ្រឹះនៃទំនុកចិត្តដ៏មុតមាំ។ តាមរយៈការប្រកាន់ខ្ជាប់នូវវិន័យហិរញ្ញវត្ថុរបស់ជនជាតិជប៉ុន គួបផ្សំនឹងការយល់ដឹងយ៉ាងស៊ីជម្រៅពីទីផ្សារក្នុងស្រុក យើងនៅតែរក្សាការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រអតិថិជនរបស់យើងប្រកបដោយភាពសង្គតភាព​ ទំនួលខុសត្រូវ និងភាពជាដៃគូពិតប្រាកដ។ សាខានេះ ជាសក្ខីភាពនៃទំនុកចិត្ត ដែលត្រូវបានរៀបចំឡើងជាមួយបរិយាកាសអំណោយផល ផ្សារភ្ជាប់ទំនាក់ទំនងរវាងអតិថិជនជាមួយក្រុមការងាររបស់យើង ដើម្បីជជែកពិភាក្សាអំពីផែនការអនាគតហិរញ្ញវត្ថុ ឬទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលរចនាឡើងជាពិសេសតាមម្រូវការរបស់ពួកគេ។ តាមរយៈការបន្ស៊ីគ្នារវាងនវានុវត្តន៍ ដែលផ្តោតលើអតិថិជនជាចម្បង និងការរចនាទីតាំងដ៏ល្អឯកនេះ យើងកំពុងបង្កើតនូវទីកន្លែងមួយដែលទំនុកចិត្តត្រូវបានកសាងឡើងដោយរលូន ហើយវឌ្ឍនភាពរួមត្រូវបានលើកស្ទួយ ពោលគឺការរីកចម្រើនរួមគ្នាជាមួយអតិថិជន និងប្រទេសកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។

អបអរសាទរពិធីសម្ពោធនេះជាមួយការផ្ដល់ជូនពិសេស

ធនាគារ ជេ ត្រាស់ រ៉ូយាល់ បានដាក់ចេញការផ្ដល់ជូនពិសេសសម្រាប់គ្រប់អតិថិជនដែលមកកាន់ សាខា ក្រមួនសរ ដើម្បីអបអរសាទរ ការវិលត្រឡប់មកវិញ និងថ្លែងអំណរគុណដល់អតិថិជនចំពោះការគាំទ្រជាបន្តបន្ទាប់ ៖

  • សិរីសួស្តី KHR Premier៖ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អតិថិជនដែលបើកគណនី KHR Premier។ អតិថិជនដែលស្នើ បើកគណនី KHR  Premier ថ្មី នឹងទទួលបានផ្កាយមាសសំណាង ដែលមានទឹកប្រាក់សរុបរហូតដល់ ១៤លាន ៨សែនរៀល។ ការផ្ដល់ជូននេះជាចំណែកមួយដើម្បីលើកកម្ពស់ប្រាក់រៀល និងគាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក។
  • រង្វាន់អនុស្សាវរីយ៍ក្នុងសាខា៖ ផ្ដល់ជូនគ្រប់អតិថិជនដែលប្រើប្រាស់សេវាកម្មធនាគារថ្មីណាមួយ អំឡុងពេលបើកសម្ពោធនឹងទួលបានវត្ថុអនុស្សាវរីយ៍ដែលមានតែនៅ សាខាក្រមួនសរ ប៉ុណ្ណោះ ។

អំពី ធនាគារ ជេ ត្រាស់ រ៉ូយាល់ ម.ក

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group Finance Co., Ltd. ដែលជាផ្នែកមួយនៃសម្ព័ន្ធ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាសម្ព័ន្ធក្រុមហ៊ុនវិនិយោគដ៏ធំបំផុតមួយនៅកម្ពុជា ដែលបានធ្វើប្រតិបត្តិការក្នុងប្រទេសអស់រយៈពេលជាងបីទសវត្សរ៍កន្លះមកហើយ។ ធនាគារបានដំណើរការអាជីវកម្មអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដោយបានរួមបញ្ចូលគ្នានូវភាពរឹងមាំផ្នែកហិរញ្ញវត្ថុជាសកល និងភាពល្អឥតខ្ចោះនៃប្រតិបត្តិការ ជាមួយនឹងការយល់ដឹងយ៉ាងស៊ីជម្រៅពីទីផ្សារក្នុងស្រុក ដែលអាចឱ្យធនាគារបម្រើអតិថិជនស្របតាមស្តង់ដារអន្តរជាតិ ស្របពេលដែលនៅតែបន្តផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការវិវត្តនៃទស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។

បច្ចុប្បន្ននេះ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប ជូនដល់ប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកជាង ៦០០នាក់ ជាមួយសាខាចំនួន ១៧ នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ ដោយបម្រើសេវាកម្មជូនអតិថិជនលើផ្នែកសេវាកម្មធនាគារបុគ្គល សេវាធនាគារPremier សេវាធនាគារសម្រាប់អាជីវកម្មតូច និងមធ្យម និងសាជីវកម្ម។

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia