នៅមួយរយៈពេលចុងក្រោយនេះ កម្ពុជាទទួលបានការវិនិយោគសាងសង់អគារខ្ពស់ៗជាច្រើន ជាពិសេសនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ ក្នុងការវិនិយោគសាងសង់អគារទាំងនោះ ឃើញថាក្រុមហ៊ុនជប៉ុន ក៏បានបណ្ដាក់ទុនវិនិយោគសាងសង់អគារជាច្រើនផងដែរ។ ហើយពេលនេះដែរ យើងនឹងនាំប្រិយមិត្ដមកស្គាល់អគារខុនដូចំនួន ២ ដែលមានកម្ពស់ជាងគេនៅកម្ពុជា ខណៈបច្ចុប្បន្នបាននិងកំពុងសម្រុកសាងសង់នៅកណ្ដាលរាជធានីភ្នំពេញ។
១. អគារ J-Tower 3
គម្រោងអគារ J-Tower 3 គឺជាអគារខុនដូប្រណិតដែលត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុនជប៉ុន តានីជូ គ្រុប ជាមួយនឹងក្រុមហ៊ុន WH។ អគារនេះមានកម្ពស់របស់ដល់ទៅ ៧៧ ជាន់ ឬស្មើនឹង ៣៣៣ម៉ែត្រ មានទីតាំងស្ថិតនៅតំបន់បឹងកេងកងទី១ ខណ្ខបឹងកេងកង រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីលោក តានី ស៊ុនជី អគ្គនាយកក្រុមហ៊ុន តានីជូ គ្រុប បានឲ្យដឹងថា អគារខុនដូ«J-TOWER 3» នឹងក្លាយជាអគារដែលខ្ពស់ជាងគេនៅកម្ពុជា និងជាប់ចំណាត់លេខ៨នៅតំបន់អាស៊ី។ លោកបន្តថា នៅជាន់ទី៧៧នៃអគារនេះ នឹងរៀបចំជាស្កាយបារ និង អាងហែលទឹក ដែលជាអាងហែលទឹកខ្ពស់ជាងគេនៅលើពិភពលោក សម្រាប់ភ្ញៀវកម្សាន្ដ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខទូរស័ព្ទ៖ 017 477 542។
២. អគារ G.A.T.O Tower
អគារ G.A.T.O Tower ត្រូវបានវិនិយោគដោយក្រុមហ៊ុន MIRAKU CAPITAL & DEVELOPMENT CO., LTD ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យកម្ពុជាឈានមុខគេ WH LIVING & PROPERTIES CO., LTD ។ គម្រោងអគារនេះមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានវិនិយោគសរុប ១០០ លានដុល្លារ និងមានកម្ពស់ ៦៧ ជាន់។
ក្រៅពីមានបន្ទប់ខុនដូសម្រាប់ស្នាក់នៅ គម្រោងអគារនេះក៏មាន Penthouse សណ្ឋាគារលំដាប់ផ្កាយ កន្លែងទទួលភ្ញៀវដ៏ស្អាតប្រណិតរួមដោយធម្មជាតិ សួនលើអាកាស កន្លែងក្មេងលេង កន្លែងហាត់ប្រាណ ស្ទីម និងសូណា Private Lounge ហាងកាហ្វេ និងកន្លែងអង្គុយធ្វើការជាដើម។ ជាពិសេសនៅជាន់លើបង្ហោះក៏មានស្កាយបារ៍ និងអាងហែលទឹកផងដែរ។ តាមការបញ្ជាក់ពីក្រុមហ៊ុនគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០៣០។ ព័ត៌មានលម្អិតសម្រាប់ការទិញខុនដូសូមទាក់ទងទៅលេខ៖ 023 999 972 ៕



