គូសង្សារមួយគូ! ច្នៃបន្លែធម្មតាធ្វើចេញជាការ៉េម គូស្នេហ៍១គូនេះ អាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុងមួយខែ
ធី ស្រីល័ក្ខJANUARY 9 2023352 views

ការរើសដៃគូដើម្បីកាន់ដៃគ្នាកសាងដល់ថ្ងៃអនាគតពិតជារឿងសំខាន់ណាស់ ព្រោះបើអ្នកជ្រើសបានដៃគូដែលចេញយល់ចិត្ត ដៃដែលនាំអ្នកធ្វើរឿងល្អច្បាស់ណាស់នៅថ្ងៃខាងមុខអ្នកនឹងក្លាយជាមនុស្សដែលមានសំណាងជាងគេ។ តួយ៉ាងដូចជាគូស្នេហ៍ ១គូនេះគឺលោក Ishpal និង Serina Bajaj បានចាប់ដៃគ្នាលក់ការ៉េមនៅប្រទេសម៉ាឡេស៊ីក្នុងមួយខែអាចរកចំណូលខ្ទង់ម៉ឺនដុល្លារឯណោះ។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNBC បានឱ្យដឹងថា នៅពេលដែលគូស្នេហ៍១គូនេះ ចាប់ផ្តើមរបរលក់ការ៉េមនេះដំបូង នៅក្នុងប្រទេសម៉ាឡេស៊ីគឺពុំសូវទទួលបានការគាំទ្រខ្លាំងទេ ដោយតែពួកគេបានយកបន្លែផ្សេងៗធ្វើជាការ៉េម ដូច្នេះអតិថិជនមួយចំនួនគិតថាមិនឆ្ងាញ់ឡើយ ព្រោះជាទូទៅការ៉េមគេធ្វើចេញពីទឹកដោះគោ ឬសូកូឡា ស្តុបបឺរីអីទៅវិញទេ។

បើទោះបីជាមិនសូវលក់ដាច់ខ្លាំង ក៏ Ishpal និង Serina Bajaj តែងតែពិភាក្សាគ្នារកគ្រប់វិធីសាស្រ្តថ្មីៗដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនបានភ្លក់ រហូតដល់ថ្ងៃមួយគេក៏សម្រេចចិត្តថានឹងនាំយកការ៉េមរសជាតិបន្លែនេះយកទៅដាក់លក់នៅម៉ាត១កន្លែងក្នុងប្រទេសម៉ាឡេស៊ី ដោយសារតែការធ្វើបែបនេះហើយទើបការ៉េមរបស់គេចាប់ផ្តើមមានអ្នកចាប់អារម្មណ៍ពីមួយថ្ងៃទៅមួយថ្ងៃសូម្បីតែក្មេងៗតូចក៏ចូលចិត្តការ៉េមនេះដែរ។

លោក Ishpa បាននិយាយថា ចំពោះការ៉េមនេះលោកជាមួយនឹងដៃគូគឺមានបទពិសោធន៍ក្នុងការធ្វើលក់ច្បាស់ណាស់ ជាពិសេសនោះការ៉េមនេះអាចជួយទៅដល់ក្មេងៗដែលមានបញ្ហាអាឡែកហ្ស៊ីថែមទៀតផង ព្រោះការ៉េមនេះមានអត្ថប្រយោជន៍ផងដែរនោះ នៅពេលនេះការ៉េមរបស់ពួកគេលក់ដាច់ខ្លាំងណាស់មិនថានៅក្នុងម៉ាត ឬនៅហាងពួកគេដោយផ្ទាល់នោញឡើយ ដោយបច្ចុប្បន្ននេះការ៉េមដែលធ្វើពីបន្លែរបស់ពួកគេអាចរកចំណូលបានចន្លោះពី៨ពាន់ដុល្លារ ទៅ១ម៉ឺនដុល្លារឯណោះក្នុងមួយខែ។

លើសពីនេះ បច្ចុប្បននេះពួកគេក៏បានបើកហាងលក់ការ៉េមធំ១នៅប្រទេសម៉ាឡេស៊ីដែរ ដោយហាងការ៉េមនោះមានឈ្មោះថា Kind Kones ហើយការ៉េមរបស់ពួកគេពេលនេះមានលក់នៅរសជាតិផ្លែឈើផ្សេងៗជាច្រើនហើយក៏មានលក់នៅក្នុងប្រទេសម៉ាឡេស៊ី នឹងប្រទេសិង្ហបុរីផងដែរ៕

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia