ពាក់កណ្ដាល២០២៦ តម្លៃមាស៥៤០$ក្នុង១ជី តើគួរទិញមាសទុកទេ? តើមកស្ដាប់ការណែនាំរបស់អ្នកជំនាញ
Toeuy HongAUGUST 20 202610 views

នៅក្នុងឆ្នាំ២០២៦នេះគឺជាឆ្នាំដែលមាសបានបំបែកកំណត់ត្រាតម្លៃខ្ពស់បំផុតមិនធ្លាប់មានដោយមានធ្លាប់ហក់ឡើងខ្ពស់បំផុតដល់៦៧៣០ដុល្លារក្នុងមួយតម្លឹងឬស្មើមឹង៦៧៣ដុល្លារក្នុងមួយជីបន្ទាប់មកក៏ធ្លាក់មកវិញ។ មកដល់ពេលនេះសម្រាប់ហាងឆេងអន្តរជាតិមានតម្លៃ៤,៤៨៨ដុល្លារក្នុងមួយអោន(ស្មើនឹង៥៤០៧ដុល្លារក្នុងមួយតម្លឹងឬ៥៤០ដុល្លារក្នុងមួយជី។

 

ជាងពាក់កណ្ដាលឆ្នាំ២០៦នេះមាសស្ថិតនៅតម្លៃ៥៤០ដុល្លារក្នុងមួយជី តើតម្លៃនេះជាតម្លៃដែលល្អក្នុងការទិញទុកឬទេ?

 

ឆ្លើយទៅនឹងសំណួរខាងលើ លោក សេក ធារម្យ ប្រធានស្ថាប័នស្រាវជ្រាវនិងអភិវឌ្ឍ និង អ្នកជំនួញជួញដូរហាងឆេងមាសនិងរូបិយបណ្ណអន្តរជាតិនៃក្រុមហ៊ុន BFX Capital បានផ្ដល់យោបល់ថាប្រសិនជាបប្អូនទិញមាសទុកក្នុងរយៈពេលវែង បច្ចុប្បន្ននេះតម្លៃហាងឆេងមាសមិនទាន់ខ្ពស់អស់នៅឡើយទេ។ ដូច្នេះបងប្អូនអាចទិញទុករយៈពេលវែងបាន ដោយសំឡឹងទៅឃើញទិសដៅវែងឆ្ងាយទៅមុខទៀតនិងខ្ពស់ជាងហ្នឹងទៀត។

 Sek

លោកបានបន្តទៀតថា យ៉ាងណាមិញ សម្រាប់បងប្អូនទិញទុកបែបហាងឆេងរយៈពេលខ្លីៗ នោះអ្នកគួរសិក្សាក៏ដូចជាប្រឹក្សាជាមួយអ្នកជំនាញដែលមានជំនាញច្បាស់លាស់ថាតើតម្លៃណាគួរទិញទុកដើម្បីងាយទទួលបានប្រាក់ចំណេញ។

 

សម្រាប់ទិសដៅមាសនៅចុងឆ្នាំ២០២៦នេះ លោកមើលឃើញថាបើសិក្សាទៅលើការវិភាគរបស់ធនាគារវិនិយោគធំៗនៅលើពិពលោកាមានដូចជាធនាគារ UBS, Goldman Sachs, Morgan Stanley, Bank of America  សុទ្ធតែព្យាករថានៅត្រឹមចុងឆ្នាំ២០២៦នេះ មាសនឹងឡើងទៅលើវិញអាចទៅដល់៦០០០ដុល្លារក្នុងមួយតម្លឹងឬជិត៦ពាន់ដុល្លារក្នុងមួយតម្លឹង។

 

ត្រង់នេះដែរ លោក សេក ធារម្យថាជាទស្សនៈរបស់លោកផ្ទាល់ លោកមើលឃើញថាកត្តាដែលរុញឲ្យតម្លៃមាសហក់ឡើងគឺនោះគឺការទិញមាសពីធនាគារកណ្ដាលនៃធំៗ ហើយGold ETF នៅតម្លៃអាស៊ីក៏កើនឡើងដែរ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះក៏មានព័ត៌មាននៃការទិញមាសGold ETF នៅប្រទេសលោកខាងលិចក៏ជាកត្តារុញច្រើននិងគាំទ្រឲ្យតម្លៃមាសបន្តឡើងថែមទៀតនៅចុងឆ្នាំ២០២៦ ហើយគោលដៅដែលលោកមើលឃើញភាគច្រើនគឺមាសអាចនឹងឡើងដល់៦០២៤ដុល្លារក្នុងមួយតម្លឹង។

Sek1  

យ៉ាងណាមិញក៏មានការព្យាករជាច្រើនដែលថាមាសអាចចុះត្រលប់មកវិញ ដល់៣៨០០ដុល្លារក្នុងមួយអោន។ ប៉ុន្ដែអ្វីដែលលោកមើលឃើញបច្ចុប្បន្នគឺមាសគាំងនៅតម្លៃ៣៩០០ដុល្លារឬ៤០០០ដុល្លារក្នុងមួយអោនដែលអាចនិយាយថាជាតម្លៃបាតពោលគឺបើមាសធ្លាក់ចុះគឺធ្លាក់មកត្រឹម៣៩០០ដុល្លារឬ៤០០០ដុល្លារក្នុងមួយអោន។

 

ការយកមាសដាក់ក្នុងផលបត្រវិនិយោគរបស់ពលរដ្ឋគឺជាជម្រើសដ៏ល្អ មូលហេតុគឺបើយើងប្រៀបធៀបតាំងពីដើមមកដល់ឥឡូវនេះយើងឃើញថាមាសបានធ្លាក់ចុះប្រមាណ៣០%មកហើយយើងអាចនិយាយបានថាជាតម្លៃទាបធូរថ្លៃដូច្នេះជាឱកាសល្អរបស់អ្នកចូលចិត្តវិនិយោគមាសដើម្បីសំឡឹងយកឱកាសរយៈពេលវែង។ ឧទាហរណ៍បើមាសឡើងដល់៥០០០ឬ៦០០០ដុល្លារក្នុងមួយអោននោះអ្នកនឹងបានឱកាសចំណេញ។

 

មួយទៀតគឺទាក់ទងនឹងបែងចែកដើមទុនវិនិយោគជាដំណាក់កាលដោយមិនត្រូវយកលុយមកទិញមាស១០០%នោះទេទាំងហាងឆេងមាសក្ដីឬក៏មាសសុទ្ធក្ដី ពោលគឺគួរយកដើមទុនពី១០ទៅ២០%នៃដើមទុនវិនិយោគសរុបរបស់អ្នកមកទិញមាសបានហើយ

 

 ក្នុងការជួញដូរហាងឆេងមាសនិងហាងឆេងរូបិបណ្ណអន្តរជាតិ លោកលើកទឹកចិត្តទីមួយត្រូវជ្រើសរើសក្រុមហ៊ុនដែលមានអាជ្ញាបណ្ណពីនិយ័តករមូលត្រកម្ពុជា។ ទីមួយត្រូវរកអ្នកជំនាញក៏ដូចជាអ្នកមានបទពិសោធន៍ច្រើនឆ្នាំ មានជំនាញច្បាស់លាស់ដើម្បីបង្ហាត់បង្ហាញបង្រៀនពោលគឺពួកគាត់មានបទពិសោធន៍ ដូច្នេះពួកគាត់អាចសង្ខេបផ្លូវក្នុងការនិងមេរៀនឲ្យយើងងាយយល់និងឆាប់ចេះ។  តាមពិតអ្នកក៏អាចសិក្សាខ្លួនឯងបានដែរប៉ុន្ដែការសិក្សាខ្លួនឯងអ្នកត្រូវចំណាយពេលយូរ

 

 ជាចុងក្រោយលោក សេក ធារម្យបានណែនាំថាមុននឹងបងប្អូនចូលប្រឡូកក្នុងការជួញដូរហាងឆេងមាសក៏ដូចជាហាឆេងរូបិយណ្ណអន្តរជាតិទាំងការទិញមាសសុទ្ធនៅខាងក្រៅក្ដី បងប្អូនគួរមានអ្នកប្រឹក្សាជាពិសេសការរៀនសូត្រខ្លួនឯងជាមុនសិនថាតើវិស័យនេះប៉ះពាល់ដូចម្ដេច ហានិភ័យបែបណា អាចទទួលបានប្រាក់ចំណេញដោយរបៀបណា ត្រូវការពារហានិភ័យបែបណា។ ជាពិសេសបើមិនចង់ថាចាប់ផ្ដើមពីណាទេនោះ ទាក់ទងក្រុមហ៊ុន BFX Capital ដើម្បីទទួលបានការប្រឹក្សានិងបង្ហាញផ្លូវកាន់តែច្បាស់។ បងប្អូនតាមដានផេក BFX Capital ឬទាក់ទងទៅលេខតេឡេក្រាម 017 708 090

Sekt3

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia