មាសកាន់តែឡើងថ្លៃ តើទិញមាសទុកពេលនេះល្អទេ ខណៈម្ចាស់ហាងលក់មាសលើកឡើងបែបនេះ?
Toeuy HongAPRIL 21 20252.1 K views

នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះហាងឆេងមាសបានបន្តឡើងថ្លៃរហូតបំបែកកំណត់ត្រាតម្លៃថ្មីមិនធ្លាប់មានពីមុនមក។ ជាក់ស្ដែងនៅថ្ងៃនេះមាសនៅតែបន្តហក់ឡើងចំនួន៧៤ដុល្លារទៀតដល់៣៣៨៩ដុល្លារក្នុងមួយអោន( ស្មើនឹង៤០៨៣ដុល្លារក្នុងមួយតម្លឹង)។

 បើមាសឡើងថ្លៃស្ថិតនៅតម្លៃខ្ពស់បែបនេះ បើយើងទិញមាសទុកពេលនេះតើជាការល្អឬទេ?

 ជុំវិញសំណួរខាងលើ លោក ខៃ ពិសិដ្ឋិ ម្ចាស់តូបលក់មាសនៅផ្សារលើខេត្តព្រះសីហនុបានលើកឡើងថាមកដល់ពេលនេះមិនមែនជាពេលវេលាល្អដែលយើងគួរទិញមាសទុកនោះទេខណៈតម្លៃមាសពេលនេះស្ថិតនៅតម្លៃមួយដ៏ខ្ពស់ទៅហើយ។

លោកបានបន្តទៀតថាទីផ្សារពេលនេះអាចឆ្អែតតម្លៃ ហើយសម្រាប់អ្នកដែលមានមាសក្នុងដៃស្រាប់ក៏អាចពិចារណាលក់មាសចេញខ្លះខណៈបច្ចុប្បន្នតម្លៃមាសស្ថិតនៅតម្លៃល្អដែលអាចឲ្យអ្នកធ្លាប់ទិញមាសនៅតម្លៃទាបលក់យកប្រាក់ចំណេញបាន។

 ចំពោះអ្នកដែលចង់វិនិយោគលើមាសឲ្យបានផលចំណេញលោកផ្ដល់យោបល់ឲ្យវិនិយោគលើមាសប្រភេទមាសដុំគីឡូ៩៩៩៩(មាសសុទ្ធ)។ ចំណែកអ្នកចង់វិនិយោគលើហាងឆេងមាសអន្តរជាតិគឺត្រូវតែមានចំណេះជំនាញពោលគឺកាវិនិយោគលើហាងឆេងមាសអន្តរជាតិមិនមែនសម្រាប់ប្រជាជនទូទៅឡើយព្រោះវាមានហានិភ័យខ្ពស់។

គួរបញ្ជាក់ផងដែរថាគិតត្រឹមរសៀលថ្ងៃច័ន្ទនេះហាងឆេងមាសលើទីផ្សារអន្តរជាតិមានតម្លៃ៣៣៨៩ដុល្លារក្នុងមួយអោនដែលស្មើនឹង៤០៨៣ដុល្លារក្នុងមួយតម្លឹង។ ចំណែកហាងឆេងមាសក្នុងស្រុកយើងមានតម្លៃ៤០៨ដុល្លារក្នុងមួយជី៕

Kh

Kk

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia