ត្រៀមលុយទិញ! បែកធ្លាយរូបរាងថ្មី iPhone 18 ល្បីថាពណ៌ចែងចាំងខ្លាំងកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង
ធី ស្រីល័ក្ខFEBRUARY 26 202610.2 K views

កាលពីថ្មីៗកន្លងទៅនេះក្រុមហ៊ុនយក្សបច្ចេកវិទ្យា Apple ទើបតែបានបញ្ចេញ iPhone 17 Pro Max ពណ៌ទឹកក្រូចដោយមានការពេញនិយមខ្លាំងមែនទែនទូទាំងពិភពលោក។ ហើយនៅក្នុងឆ្នាំថ្មីនេះក៏បែកធ្លាកដំណឹងថាក្រុមហ៊ុន Apple អាចនឹងចេញ iPhone 18 ពណ៌ក្រហមឆ្អៅតែម្តងដូច្នេះបងប្អូនដែលជាហ្វេនរបស់ iPhone អាចត្រៀមលុយទិញបណ្តើរៗឱ្យហើយទៅ។ នេះបើយោងតាមការចុះផ្សាយដោយ MacRumors

 

បើតាមការរាយការណ៍ពីលោកលោក Mark Gurman ដែលជាអ្នកវិភាគដ៏ល្បីល្បាញមួយរូបមកពី Bloomberg បានលើកឡើងថា ក្រុមហ៊ុន Apple កំពុងតេស្តសាកល្បងពណ៌ក្រហមសម្រាប់ iPhone 18 Pro និង iPhone 18 Pro Max ដែលវាជាពណ៌មិនធ្លាប់មានពីមុនមកនៅនៅលើម៉ូដែល Pro ក្នុងប្រវត្តិសាស្ត្ររបស់ iPhone

៨

យ៉ាងណាមិញ ពណ៌ថ្មីនេះត្រូវបានគេរំពឹងថានឹងក្លាយជាពណ៌ដ៏ធ្លោបំផុតនិងល្បីល្បាញខ្លាំងបំផុតនៅក្នុងត្រកូល iPhone ផងដែរ។ ដូច្នេះហើយសម្រាប់បងប្អូនដែលជាហ្វេនៗរបស់ Apple ចាំអ៊ុតមើលទាំងអស់គ្នាព្រោះ iPhone 18 Pro នេះនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះហើយ។

៩

ជាមួយគ្នានោះដែរ អ្នកបច្ចេកវិទ្យារំពឹងថា iPhone 18 នឹងក្លាយជាទូរសព្ទដំបូងគេដែលប្រើប្រាស់បន្ទះឈីប A20 ដែលផលិតតាមបច្ចេកវិទ្យា 2nm របស់ក្រុមហ៊ុន TSMC។ បន្ទះឈីបនេះមិនត្រឹមតែផ្តល់ល្បឿនលឿនជាងមុនខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយសន្សំសំចៃថ្មបានកាន់តែប្រសើរ និងគាំទ្រមុខងារ AI ទំនើបៗដែល Apple កំពុងអភិវឌ្ឍ។ គួរជម្រាបថា នេះគ្រាន់តែជាព័ត៌មានបឋមដែលទទួលបានពីប្រភពបែកធ្លាយ និងអ្នកវិភាគប៉ុណ្ណោះ។ ក្រុមហ៊ុន Apple មិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយនៅឡើយទេ។

១០

ដូច្នេះសម្រាប់បងប្អូនដែលចង់ដឹងតម្លៃទូរស័ព្ទគ្រប់ស៊េរីឬតម្លៃរបស់ម៉ូឌែល Apple នៅខ្មែរ ដែលជិតចេញថ្មី អាចសាកសួរឬធ្វើការកក់ទុកមុន ទៅកាន់ហាងទូរស័ព្ទដៃ PETER Phoneshop - EuropeanUnique  ហាងទូរសព្ទ័ដៃភីតទរ័ តាមរយៈលេខទូរស័ព្ទ 015 785 978៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia