គ្រាន់តែបញ្ចេញ iPhone 17 ភ្លាម Apple ចាត់ទុក iPhone ១ម៉ូដែលនេះជាវត្ថុបុរាណហើយ
ធី ស្រីល័ក្ខOCTOBER 1 20252 K views

កាលពីថ្មីៗនេះ បងប្អូនប្រាកដជាដឹងហើយថាក្រុមហ៊ុនយក្ស Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកបានប្រកាសចេញទូរស័ព្ទដែ iPhone ជំនាន់ថ្មីរបស់ខ្លួននោះគឺ iPhone 17 ស៊េរី គ្រាន់តែចេញភ្លាមគឺធ្វើឱ្យហ្វេនៗទូទាំងពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយនៅក្នុងនោះមានហ្វេនៗ Apple ជាច្រើនកំពុងតែទិញ iPhone 17 ហើយ ព្រោះម៉ូដែលថ្មីនេះគឺមានពណ៌ទាក់ទាញយ៉ាងខ្លាំងជាពិសេសគឺពណ៌ទឹកក្រូចតែម្តងកំពុងកន្រ្តាក់អារម្មណ៍មនុស្សទូទាំងពិភពលោក។

 

ជាមួយគ្នានោះដែរ បើយោងតាមការចុះផ្សាយពីគេហទំព័រ 9to5Mac បានឱ្យដឹងថា នាពេលនេះ Apple បានបន្ថែម iPhone 11 Pro Max និងគ្រប់ម៉ូដែលនៃ Apple Watch Series 3 ទៅក្នុងបញ្ជីផលិតផលចាស់បុរាណទៅក្នុងបញ្ជីក្រុមហ៊ុនរបស់ខ្លួនហើយ។

27

នៅក្នុងនោះដែរ ចំពោះ iPhone 11 Pro Max គឺ Apple បានចាត់ទុកនៅក្នុងបញ្ជីផលិតផលចាស់របស់ខ្លួនជាផ្លូវការហើយ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថាទោះបីជាទូរស័ព្ទម៉ូដែលនេះជាវត្ថុបុរាណពិតមែនប៉ុន្តែនាពេលបច្ចុប្បន្ននេះ iPhone 11 Pro Max នៅ​តែ​អាច​ប្រើ​បាន​ជាមួយ iOS 26 បានជាធម្មតាដដែល។

28

គូសបញ្ជាក់ថា នៅក្នុងនោះដែរ ក្រុមហ៊ុន Apple បានចាត់ iPhone 11 Pro Max ជាឧបករណ៍បុរាណ បន្ទាប់ពីបានដាក់លក់រយៈពេលជាង៥ឆ្នាំបានកន្លងផុតទៅចាប់តាំងពីក្រុមហ៊ុនឈប់ចែកចាយវាសម្រាប់លក់ ហើយទោះបីជាម៉ូដែលនេះចាត់ទុកជាវត្ថុបុរាណក៏បងប្អូននៅតែអាចប្រើប្រាស់បានជាធម្មតាផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia