បុរី វិមានសំណាងនឹងឡើងផ្សារហ៊ុនជាផ្លូវការឆាប់ៗនេះ ហើយពេលនេះបុរី វិមានសំណាងកំពុងដាក់លក់ហ៊ុនផ្សារដំបូង(IPO) កៀរគរទុនប្រមាណជាង១០លានដុល្លារដើម្បីវិនិយោគរយៈវែងលើវិស័យអចលនទ្រព្យនិងវិស័យផ្សេងៗជាច្រើនទៀត។
បុរី វិមានសំណាងបានចាប់ផ្ដើមលក់ហ៊ុនក្នុងផ្សារដំបូងIPO កាលពីថ្ងៃទី២ខែកក្កដា ២០២៦ ហើយគិតត្រឹមថ្ងៃទី១០ខែកក្កដានេះ មានរយៈពេលត្រឹមតែ៨ថ្ងៃដំបូងប៉ុណ្ណោះមានអ្នកវិនិយោគចំនួន៨២៩នាក់ហើយដែលបានទិញភាគហ៊ុនបុរីនេះក្នុងផ្សារដំបូង(IPO)។
ការលក់ហ៊ុនក្នុងផ្សារដំបូងIPO ទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគក្នុងស្រុកនិងក្រៅស្រុកព្រោះ បុរី វិមានសំណាងគឺជាក្រុមហ៊ុនអភិវឌ្ឍនអចលនទ្រព្យដំបូងដែលឡើងលើផ្សារគោលនៅលើផ្សារមូលបត្រកម្ពុជា(ផ្សារហ៊ុនកម្ពុជា)ដែលបញ្ជាក់ថាបុរី វិមានសំណាងគឺជាអាជីវកម្មខ្នាតធំខណៈតម្លៃក្រុមហ៊ុននេះមានតម្លៃប្រមាណ១០០លានដុល្លារ។
លើសពីនេះ អ្នកវិនិយោគចាប់អារម្មណ៍ដោយសារតែ បុរី វិមានសំណាង ធានាចែកភាគលាភខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តផ្សារហ៊ុនកម្ពុជា ដោយតម្លៃភាគហ៊ុនរបស់បុរី មានតម្លៃ១២០០រៀលក្នុងមួយហ៊ុន ហើយបុរី ធានាចែកភាគលាភរហូតដល់ទៅ៨%ក្នុងមួយឆ្នាំក្នុងរយៈពេល៥ឆ្នាំដំបូង។ មិនតែប៉ុណ្ណោះ អ្នកទិញហ៊ុនក្នុងផ្សារដំបូងIPO ចាប់ពី១ម៉ឺនហ៊ុនឡើងនឹងបានប្រាក់ដើម៥%ត្រលប់មកវិញភ្លាម។
គួរបញ្ជាក់ផងដែរបច្ចុប្បន្ន បុរី វិមានសំណាងកំពុងដាក់លក់ហ៊ុនក្នុងផ្សារដំបូង(IPO)ពីថ្ងៃនេះរហូតដល់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៦នេះ។ ចង់ទិញហ៊ុន បុរី វិមានសំណាងក្នុងផ្សារដំបូងIPO បងប្អូនត្រូវតែមានគណនីជួញដូរ។ បើមិនទាន់មានគណនីជួញដូរ អាចបើកគណនីជួញដូរពីឥឡវបាន។ អាចចុចទីនេះ មើលរបៀបបើកគណនីជួញដូរ។
សម្រាប់បងប្អូនដែលមានគណនីជួញដូរហើយ អាចបំពេញពាក្យស្នើសុំទិញហ៊ុនតាមនេះ៖
https://subscription.bvs.com.kh/ បើពិបាកទិញ សូមមើលវីដេអូគំរូពីរបៀបទិញហ៊ុនតាមនេះ៖ https://www.facebook.com/reel/1012585201360489
បើបងប្អូនចង់ដឹងកាន់ច្បាស់ពីការទិញភាគហ៊ុន បុរី វិមានសំណាងក្នុងផ្សារដំបូង(IPO) អាចតាមដានផេក Toeuy Hong-ទឿយ ហុងនិងចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong


