មន្ទីរពេទ្យ អុីនធ័រឃែរ និងក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ សហការគ្នាដើម្បីផ្តល់សេវាថែទាំសុខភាពប្រកបដោយប្រសិទ្ធភាព
Sreymom ChaMARCH 25 2026

ភ្នំពេញ ខែមីនា ឆ្នាំ២០២៦ – មន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (Forte Insurance Cambodia Plc) សម្រាប់សេវាកម្មទូទាត់ប្រាក់ដោយផ្ទាល់ ដើម្បីពង្រឹងការធ្វើសមាហរណកម្មសេវាថែទាំសុខភាព និងដំណោះស្រាយធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោកវេជ្ជបណ្ឌិត Ebner Yoon អនុប្រធាននាយកប្រតិបត្តិនៃមន្ទីរពេទ្យ អ៊ីនធ័រឃែរ និងលោក ស៊ុយ ចាន់ថារ៉ុង នាយកប្រតិបត្តិនៃក្រុមហ៊ុន។

Photo 2026 03 25 14 52 59


ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការកែលម្អការទទួលបានសេវាថែទាំសុខភាពដែលមានគុណភាព ជាមួយនិងការផ្តល់ជូនអតិថិជននូវការការពារហិរញ្ញវត្ថុ។ តាមរយៈការភ្ជាប់សេវាវេជ្ជសាស្រ្តជាមួយនឹងការធានារ៉ាប់រង ក្រុមហ៊ុនទាំងពីរមានគោលបំណងផ្តល់ជូននូវភាពងាយស្រួលកាន់តែច្រើន និងបទពិសោធន៍កាន់តែរលូនសម្រាប់អ្នកជំងឺ។

Photo 2026 03 25 14 53 16


លោក ស៊ុយ ចាន់ថារ៉ុង នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានមានប្រសាសន៍ថា «ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងលើការធ្វើឱ្យការទទួលបានសេវាថែទាំសុខភាពកាន់តែសាមញ្ញ និងមានសុវត្ថិភាពជាងមុន ដោយភ្ជាប់ការធានារ៉ាប់រងដោយផ្ទាល់ជាមួយអ្នកផ្តល់សេវាវេជ្ជសាស្រ្តដែលគួរឱ្យទុកចិត្ត។»


ក្នុងនាមជាអ្នកផ្តល់សេវាធានារ៉ាប់រងទូទៅឈានមុខគេមួយរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បន្តពង្រីកការផ្តល់ជូនសេវាធានារ៉ាប់រងសុខភាពរបស់ខ្លួន ដើម្បីបំពេញតម្រូវការអតិថិជនដែលកំពុងវិវត្ត និងគាំទ្រដល់ការទទួលបានការថែទាំកាន់តែទូលំទូលាយ។


លោកវេជ្ជបណ្ឌិត Ebner Yoon អនុប្រធាននាយកប្រតិបត្តិនៃមន្ទីរពេទ្យ អ៊ីនធ័រឃែរ បានមានប្រសាសន៍ថា «យើងតែងតែផ្តោតលើការថែទាំសុខភាពដែលមានគុណភាព ផ្តល់ភាពងាយស្រួល និងភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរឡើងសម្រាប់អ្នកជំងឺ។ តាមរយៈការចាប់ដៃគូរជាមួយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ យើងកំពុងពង្រឹងប្រព័ន្ធមួយដែលការថែទាំ និងការគាំទ្រផ្នែកហិរញ្ញវត្ថុមកជាមួយគ្នាកាន់តែរលូន។ នេះអនុញ្ញាតឱ្យអ្នកជំងឺផ្តោតលើការជាសះស្បើយរបស់ពួកគេដោយមានទំនុកចិត្តកាន់តែខ្លាំង ដោយដឹងថាពួកគេត្រូវបានគាំទ្រពេញមួយដំណើរថែទាំសុខភាពរបស់ពួកគេ។»


មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ បានរីកចម្រើនជាលំដាប់ក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងមកនេះ និងបានព្យាបាលអ្នកជំងឺជាង ៧០,០០០ នាក់រហូតមកដល់បច្ចុប្បន្ន ដែលឆ្លុះបញ្ចាំងពីតួនាទីបន្តរបស់ខ្លួនក្នុងការផ្តល់សេវាថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា ក្នុងនាមជាមន្ទីរពេទ្យដែលពេញចិត្ត និងឈានមុខគេ។

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia