អស្ចារ្យណាស់! ក្រុមហ៊ុនជប៉ុន គ្រោងទិញគ្រាប់ស្វាយចន្ទីពីកម្ពុជាប្រមាណពី ២-៣ពាន់តោន ក្នុងមួយឆ្នាំ ដើម្បីច្នៃលក់ទៅក្រៅប្រទេស
ធី ស្រីល័ក្ខSEPTEMBER 10 202629 views

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ កន្លងទៅនេះ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Inoue Calcium Corporation របស់ប្រទេសជប៉ុន នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

 

នៅក្នុងជំនួបនេះ គណៈប្រតិភូជប៉ុននឹងជួយកៀរគរវិនិយោគិនបរទេសឱ្យមកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែច្រើន ដោយផ្តោតលើការកែច្នៃកសិផលក្នុងស្រុក ជាពិសេសលើដំណាំស្វាយចន្ទី ពីព្រោះការជំរុញការវិនិយោគលើការកែច្នៃនេះនឹងជួយបង្កើតតម្លៃបន្ថែមខ្ពស់សម្រាប់ផលិតផលកសិកម្ម និងជួយឱ្យកសិករអាចលក់កសិផលបានក្នុងតម្លៃខ្ពស់ជាងមុននៅលើទីផ្សារ។

801886837 1138556118743848 9556135955229756 N (1)

គណៈប្រតិភូជប៉ុន ក៏បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានជួយសម្រួលក្នុងការចុះបញ្ជិកាថ្នាំចំនួន ២ មុខឱ្យក្រុមហ៊ុនជប៉ុននាពេលកន្លងមក។ ​ជាមួយគ្នានេះ គណៈប្រតិភូជប៉ុនក៏បានដាក់ទុនវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនឯកជនមួយនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយមានផែនការបញ្ជាទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា ប្រមាណពី​ ២ ០០០​តោន ទៅ ៣ ០០០ ​តោនក្នុងមួយឆ្នាំ សម្រាប់យកមកកែច្នៃតាមស្តង់ដារជប៉ុនសម្រាប់នាំចេញទៅប្រទេសជប៉ុនជាជំហានដំបូង ដោយផ្តល់តម្លៃទិញខ្ពស់ជាងតម្លៃដែលកសិករលក់ទៅឱ្យប្រទេសជិតខាងនាពេលកន្លងមក។

801582903 1064378422877252 7153230358541231483 N

បន្ថែមពីនេះ គណៈប្រតិភូជប៉ុនមានគម្រោងអនុញ្ញាតឱ្យនិស្សិតផ្នែកកសិកម្មរបស់កម្ពុជា ទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍រវាងគ្នានិងគ្នា​​ ព្រមទាំងមានគម្រោងសហការ​​ គឺសាកលវិទ្យាល័យ Kochi University of Technology​ នៃប្រទេសជប៉ុនត្រៀមចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងពិចារណាស្វែងរកកិច្ចសហប្រតិបត្តិការផ្សេងទៀតរវាងភាគីជប៉ុន​ និងបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជា នាពេលអនាគត៕

801284627 2151934702030124 7711307409795073676 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia