សម្រាប់សមាជិក ប.ស.ស ក្នុងវិស័យឯកជន ដែលមានបំណងស្នើសុំទទួលបានរបបសន្តិសុខសង្គមពេលចូលនិវត្តន៍ ក៏អាចស្នើរបានដែរប៉ុន្តែត្រូវដឹងអំពីលក្ខខណ្ឌតម្រូវនិងការរៀបចំឯកសារឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ដើម្បីធានាថាដំណើរការនៃការដាក់ពាក្យប្រព្រឹត្តទៅដោយរលូន និងឆាប់រហ័ស។
ជាមួយគ្នានោះដែរ ដើម្បីទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
១. បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន
២. មានអាយុយ៉ាងតិច ៦០ឆ្នាំ និងបានបង់ភាគទានផ្នែកប្រាក់សោធនយ៉ាងតិច ១២ខែ
គួរបញ្ជាក់ថា នៅពេលដល់អាយុយ៉ាងតិច ៦០ឆ្នាំ សមាជិក ប.ស.ស. (វិស័យឯកជន) មានសិទ្ធិស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត)។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់បេឡាជាតិសន្តិសុខសង្គម៕



