កើតចេញពីកិច្ចសហការរវាងក្រុមហ៊ុនលំដាប់ពិភពលោក SAIC, Alibaba Group និង Zhangjiang Hi-Tech, បានធ្វើឱ្យក្រុមហ៊ុន IM Motors នាំមកនូវនិយមន័យថ្មីនៃភាពប្រណីតឆ្លាតវៃ (Intelligent Luxury) តាមរយៈម៉ូដែល MG IM5, IM6 និងកំពូល Luxury SUV ម៉ូឌែល LS9 ជាមួយតម្លៃនៅប្រទេសកម្ពុជាមានចាប់ពី $45,990។ ការរួមបញ្ចូលគ្នារវាង ភាពប្រណីត + ភាពឆ្លាតវៃ + បច្ចេកវិទ្យាបើកបរទំនើប គឺជាអត្តសញ្ញាណដ៏លេចធ្លោ និងបង្កើតភាពខុសប្លែកពីរថយន្តដទៃ។ រថយន្ត IM Motors គឺជា Luxury Brand របស់យីហោ MG ។
សម្រាប់ សហគ្រិនជោគជ័យ នាយកប្រតិបត្តិ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលដែលមានឋានៈក្នុងសង្គម រថយន្តមិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរប៉ុណ្ណោះទេ។ វាក្លាយជាផ្នែកមួយនៃ lifestyle ដែលឆ្លុះបញ្ចាំងពី ភាពជឿជាក់ ភាពជោគជ័យ រសនិយម និងចក្ខុវិស័យរបស់ពួកគេចំពោះអនាគត។
នេះហើយជាចំណុចដែល IM Motors នាំមកនូវនិយមន័យថ្មីនៃប្រណីតភាពដ៏ទំនើបសម្រាប់ទីផ្សារកម្ពុជា។ ជាមួយការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាង ការរចនាដ៏ប្រណីត បច្ចេកវិទ្យាឆ្លាតវៃ ផាសុកភាពកម្រិតខ្ពស់ និងសមត្ថភាពបើកបរដោយថាមពលអគ្គិសនីដ៏ខ្លាំងក្លា ទើបធ្វើឱ្យរថយន្ត IM Motors ត្រូវបានបង្កើតឡើងសម្រាប់អតិថិជនដែលមិនចង់បានត្រឹមតែរថយន្តធម្មតាមួយគ្រឿងទេ ប៉ុន្តែចង់បានរថយន្តដែលមានភាពលេចធ្លោ ទំនើប មានភាពច្នៃប្រឌិត និងស័ក្តិសមនឹងរបៀបរស់នៅរបស់អ្នកជោគជ័យជំនាន់ថ្មី។
· កើតចេញពីបច្ចេកវិទ្យាទំនើបដែលរចនាឡើងសម្រាប់ប្រណីតភាព
IM Motors គឺជាម៉ាករថយន្តអគ្គិសនីឆ្លាតវៃកម្រិតខ្ពស់ ដែលកើតចេញពីកិច្ចសហការរវាង SAIC Motor, Alibaba Group និង Zhangjiang Hi-Tech ដោយបានពង្រីកវិសាលភាពក្នុងវិស័យយានយន្តលើនវានុវត្តន៍ឌីជីថល និងបច្ចេកវិទ្យាឆ្លាតវៃទំនើបៗ។ ការរួមបញ្ចូលគ្នានេះ បានបង្កើតនូវនិយមន័យថ្មីនៃភាពប្រណីតសម្រាប់ម៉ាកយីហោ IM Motors។ ជំនួសឱ្យការផ្តោតតែលើសម្ភារៈប្រណីត និងការរចនាដ៏ស្រស់ស្អាត IM Motors បានរួមបញ្ចូលនូវបច្ចេកវិទ្យាឆ្លាតវៃកម្រិតខ្ពស់ទៅក្នុងបទពិសោធន៍នៃការបើកបរផ្ទាល់។
· បច្ចេកវិទ្យាឆ្លាតវៃដែលអ្នកអាចទទួលអារម្មណ៍បានយ៉ាងពិតប្រាកដ
ចំណុចលេចធ្លោមួយរបស់រថយន្ត IM Motors គឺការផ្តោតលើបច្ចេកវិទ្យាបើកបរដ៏ឆ្លាតវៃ។ ប្រព័ន្ធ IM Intelligent Digital Chassis អាចសម្របសម្រួលប្រព័ន្ធសំខាន់ៗរបស់រថយន្តយ៉ាងឆ្លាតវៃ ដើម្បីផ្តល់នូវ ស្ថិរភាពក្នុងពេលបើកបរ ការឆ្លើយតប មានផាសុកភាពខ្ពស់ និងផ្តល់ការគ្រប់គ្រងកាន់តែប្រសើរ។ បច្ចេកវិទ្យារបស់រថយន្ត IM គឺមិនត្រឹមតែបង្ហាញនៅលើអេក្រង់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកបើកបរអាចទទួលអារម្មណ៍ពិសេសពីអត្ថប្រយោជន៍របស់វាបានយ៉ាងពិតប្រាកដ តាមរយៈការបើកបរ និងការធ្វើចលនារបស់រថយន្តនៅលើដងផ្លូវ។ IM Motors គឺជាម៉ាករថយន្តអគ្គិសនីប្រណីតតែមួយគត់នៅកម្ពុជា ដែលបំពាក់នូវបច្ចេកវិទ្យាទំនើបមួយនេះ។
ចំណុចដ៏លេចធ្លោមួយទៀតរបស់រថយន្ត IM Motors គឺប្រព័ន្ធ Four-Wheel Steering ដែលអនុញ្ញាតឱ្យកង់ក្រោយចូលរួមក្នុងការបញ្ផាបត់។ នៅពេលបើកបរក្នុងល្បឿនទាប ប្រព័ន្ធនេះធ្វើឱ្យរថយន្ត IM ដែលមានទំហំធំ អាចបត់បែនបានយ៉ាងរហ័សរហួន ជាមួយ កាំរង្វង់បត់ត្រឹមតែ 4.99m ដែលជួយឱ្យការបត់ត្រឡប់ក្រោយ U-Turn មិនស៊ីចំណីផ្លូវច្រើន ហើយការបើកបរតាមផ្លូវតូចចង្អៀតក្នុងទីក្រុងក៏ងាយស្រួល និងជាពិសេសការចូលចតនៅទីកន្លែងចង្អៀតក៏កាន់តែសុវត្ថិភាព។
បទពិសោធន៍នៃការបើកបររថយន្ត IM Motors ក៏រួមបញ្ចូលនូវបច្ចេកវិទ្យាទំនើបជាច្រើនទៀត ដូចជា Intelligent Auto Parking Assistance ការចូលចតដោយស្វ័យប្រវត្ថិ, ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ និងការកម្សាន្តដូចជា អេក្រង់ Touch Screen ទំហំធំ 26.3 អ៊ីញ និងអេក្រង់កណ្តាល Central Touch Screen ទំហំ 10.5 អ៊ីញ មានមុខងារ Smart Cabin, ជម្រើសនៃការបើកបរដ៏ឆ្លាតវៃ និងមានមុខងារជំនួយជាច្រើនទៀត ដែលត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យការបើកបរប្រចាំថ្ងៃកាន់តែងាយស្រួល និងមានផាសុកភាព។
· ម៉ូឌែល MG IM5 គឺជារថយន្តប្រភេទ Sedan ប្រណីតដ៏ឆ្លាតវៃ
សម្រាប់អ្នកដែលជឿថា ភាពសាមញ្ញអាចបង្ហាញពីភាពថ្លៃថ្នូរ នោះរថយន្ត MG IM5 នាំមកនូវភាពស៊ីវិល័យនៃរថយន្ត Sedan ប្រណីតសម័យទំនើប។ ការរចនាកាប៊ីនខាងក្នុងកម្រិត Premium និងបច្ចេកវិទ្យាដ៏ឆ្លាតវៃ ដែលស័ក្តិសមជាពិសេសសម្រាប់ សហគ្រិន នាយកប្រតិបត្តិ និងអ្នកជំនាញអាជីព ដែលចង់បានរថយន្តមួយដែលស៊ីគ្នាជាមួយរូបភាព និង lifestyle របស់ខ្លួន ដោយមិនចាំបាច់ប្រកាន់ខ្ជាប់នូវរថយន្តបែបប្រពៃណី។ IM5 ជាប្រភេទរថយន្តអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយរហូតដល់ 650Km តាមស្តង់ដារ CLTC ជាមួយទំហំថ្ម 75kWh និងផ្តល់កម្លាំងបាន 291hp ។






· ម៉ូឌែល MG IM6 គឺជារថយន្តប្រភេទ Luxury SUV បែប lifestyle សម័យថ្មី
សម្រាប់អតិថិជនដែលចង់បានវត្តមានដ៏លេចធ្លោ និងភាពស៊ីវិល័យពីរថយន្ត Luxury SUV, នោះ MG IM6 រួមបញ្ចូលការរចនាកម្រិត Premium បច្ចេកវិទ្យាដ៏ឆ្លាតវៃ និងមានភាពងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ចាប់ពីការទៅជួបដៃគូអាជីវកម្មក្នុងថ្ងៃធ្វើការ រហូតដល់ការលេង Golf, Pickleball, Fine Dining, Shopping ឬការធ្វើដំណើរកម្សាន្តជាមួយគ្រួសារនៅចុងសប្តាហ៍ ក៏រថយន្ត IM6 ត្រូវបានរចនាឡើងដើម្បីអាចផ្លាស់ប្តូរយ៉ាងស៊ីគ្នារវាង ជីវិតការងារ និងជីវិតផ្ទាល់ខ្លួន។ បច្ចេកវិទ្យាបើកបរដ៏ឆ្លាតវៃរបស់រថយន្ត MG IM6 ក៏ជួយឱ្យ Luxury SUV មួយនេះកាន់តែងាយស្រួល និងរីករាយក្នុងការបើកបរ ដោយផ្តល់ទាំងភាពជឿជាក់ដែលអ្នករំពឹងពីរថយន្តប្រណីត និងភាពងាយស្រួលនៃរថយន្តអគ្គិសនីឆ្លាតវៃជំនាន់ថ្មី។



· ម៉ូឌែល MG LS9 គឺជាកំពូលរថយន្ត Luxury SUV សម្រាប់អ្នកដែលចង់បានលើសពីភាពប្រណីត
នៅកម្រិតកំពូលនៃគ្រួសារ IM Motors, LS9 គឺតំណាងឱ្យបទពិសោធន៍ថ្មីមួយទៀតនៃរថយន្ត Luxury SUV លើទីផ្សារ។ រថយន្ត MG LS9 ត្រូវបានរចនាឡើងសម្រាប់អតិថិជនដែលផ្តល់តម្លៃលើ ភាពធំទូលាយ ផាសុកភាព បច្ចេកវិទ្យា និងវត្តមានដ៏លេចធ្លោ ហើយស័ក្តិសមសម្រាប់បុគ្គលជោគជ័យ និងគ្រួសារដែលចង់បានលើសពីមធ្យោបាយធ្វើដំណើរ។ រថយន្តនេះបានតំណាងឱ្យគំនិតនៃភាពប្រណីតសម័យថ្មី ដែលមិនមែនគ្រាន់តែជាការបើករថយន្តទៅដល់គោលដៅដោយភាពថ្លៃថ្នូរប៉ុណ្ណោះទេ ប៉ុន្តែជាការរីករាយជាមួយគ្រប់ពេលវេលានៃការធ្វើដំណើរ មុនពេលអ្នកទៅដល់គោលដៅ។ ជម្រើសកាន់តែឆ្លាតវៃ សម្រាប់អ្នកជោគជ័យនៅកម្ពុជា។
ជាមួយរថយន្ត IM Motors ដែលមានវត្តមាននៅកម្ពុជា និងតម្លៃចាប់ពី $45,990 សម្រាប់ម៉ូឌែល IM5 និង IM6 ដែលអតិថិជនអាចទទួលបានរថយន្តកម្រិត Premium ឥឡូវនេះក្នុងជម្រើសថ្មីមួយដែលកាន់តែឆ្លាតវៃលើសពីរថយន្តផ្សេងៗ។ ម្យ៉ាងវិញទៀត តម្លៃពិតប្រាកដរបស់រថយន្តគឺមិនត្រូវបានវាស់ត្រឹមតែ Logo ឬ តម្លៃពេលទិញនោះទេ ប៉ុន្តែវាស្ថិតនៅលើបទពិសោធន៍ទាំងមូលទាំង ការរចនាដ៏ប្រណីត បច្ចេកវិទ្យាឆ្លាតវៃ ផាសុកភាពក្នុងការបើកបរ ភាពទាក់ទាញផ្តាច់មុខ និងទំនុកចិត្តក្នុងការប្រើប្រាស់រយៈពេលវែង។
នៅកម្ពុជា រថយន្ត IM Motors ត្រូវបានចែកចាយជាផ្លូវការដោយក្រុមហ៊ុន TF Motors ដែលជាក្រុមហ៊ុនធំឈរជើងក្នុងវិស័យយានយន្តមានបទពិសោធន៍រយៈពេលជាង១៥ឆ្នាំ ជាមួយម៉ាកយីហោ MG នៅកម្ពុជាតាំងពីឆ្នាំ 2011។ តាមរយៈក្រុមហ៊ុននាំចូលផ្លូវការ ព្រមទាំងមានមជ្ឈមណ្ឌលសេវាកម្មក្រោយលក់ប្រកបដោយវិជ្ជាជីវៈ ដែលមានជាងជំនាញបច្ចេកទេសដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីរោងចក្រអន្តរជាតិ ធ្វើឱ្យអតិថិជនរបស់ IM Motors មិនត្រឹមតែទទួលបានរថយន្តប្រណីតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាន ភាពជឿជាក់ និងទំនុកចិត្តពីបណ្តាញក្រុមហ៊ុនផ្លូវការ ដែលត្រៀមគាំទ្រគ្រប់ដំណាក់កាលនៃការប្រើប្រាស់រថយន្តរបស់ពួកគេ។





