IHG អូតែល និងរីសតនឹងបើកសម្ពោធគម្រោង Crowne Plaza Phnom Penh នៅឆ្នាំនេះ
Sreymom ChaNOVEMBER 11 2025

សណ្ឋាគារដែលមាន 276 បន្ទប់នេះនឹងសម្ពោធម៉ាកយីហោរបស់ខ្លួននៅក្នុងរាជធានីនៃប្រទេសកម្ពុជា

Photo 2025 11 11 10 51 35
   

បន្ទប់ទទួលភ្ញៀវ

       

រាជធានីភ្នំពេញ កម្ពុជា - ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ - IHG អូតែល និងរីសត (IHG) ដែលជាក្រុមហ៊ុនសណ្ឋាគារឈានមុខគេមួយរបស់ពិភពលោក ប្រកាសពីការចុះហត្ថលេខាលើគម្រោង Crowne Plaza Phnom Penh ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ និងវិនិយោគអចលនទ្រព្យ Continent Crown Investment Management Co., Ltd.

 

មានមូលដ្ឋាននៅក្នុងមជ្ឈមណ្ឌល CG Fortune Center ដែលជាការអភិវឌ្ឍចម្រុះដែលមានអាគារការិយាល័យ ហាងលក់ទំនិញ និងកន្លែងកម្សាន្ត អចលនទ្រព្យដែលមាន 276 បន្ទប់នេះនឹងធ្វើការផ្លាស់ប្តូរម៉ាកយីហោជាពីរដំណាក់កាលបន្ទាប់ពីបានប្តូរពីសណ្ឋាគារ VM

 

គម្រោង Crowne Plaza Phnom Penh នឹងបើកដំណើរការនាចុងឆ្នាំនេះជាមួយនឹង 137 បន្ទប់តូច និងធំដែលបានជួសជុលឡើងវិញ ហើយបន្ទាប់ពីនោះនឹងមានការពង្រីកបន្ថែមចំនួន 139 បន្ទប់ដែលនឹងរួចរាល់នៅឆ្នាំ​ ​2027​ ដែលនឹងបង្កើនទាំងបន្ទប់ទទួលភ្ញៀវ និងសាលប្រជុំ។

 

លោក​ Shi’ai Liang នាយកជាន់ខ្ពស់ផ្នែកអភិវឌ្ឍ អាស៊ីអាគ្នេយ៍ និងកូរ៉េ នៃ IHG បានមានប្រសាសន៍ថា៖ការចុះហត្ថលេខាលើគម្រោង Crowne Plaza Phnom Penh គឺជាការវិវត្តន៍ និងជាជំហានដ៏សំខាន់មួយស​ម្រាប់ពួកយើងក្នុងការឆ្ពោះទៅមុខជាមួយមហិច្ឆតាក្នុងការពង្រីកវត្តមាននៅក្នុងប្រទេស។ វាជាការបន្ថែមដ៏អស្ចារ្យមួយទៅក្នុង​សមទ្ធិ​ផលចំនួនបួនដែលបានបើកដំណើរការ និងបណ្តាញរបស់ IHG រួមមាន Six Senses Krabey Island។​

 

លោកបានបន្ថែមទៀតថា៖ យើងមានសេចក្តីសោមនុស្សរីករាយក្នុងការធ្វើការជាមួយ Continent Crown Investment Management Co., Ltd ហើយសូមថ្លែងអំណរគុណដល់ពួកគេចំពោះការជឿទុកចិត្ត និងភាពជាដៃគូជាបន្តបន្ទាប់របស់ពួកគេ។ យើងនឹងរួមគ្នាក្នុងការណែនាំនូវម៉ាកយីហោ Crowne Plaza ដែលបានរចនាឡើងវិញជាថ្មីទៅកាន់រាជធានីភ្នំពេញ និងណែនាំភ្ញៀវរបស់យើងអំពីនិមិត្តសញ្ញាដ៏លេចធ្លោនៃទីតាំងសង្គមរបស់យើង ​ជាមួយនឹងបទពិសោធន៍ដែលជម្រុញដោយវត្ថុបំណង។

 

គម្រោង Crowne Plaza Phnom Penh នឹងមានទីតាំងនៅលើមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ពោធិ៍សែនជ័យ​​ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មដែលជាជម្រកនៃរោងចក្រជិត 40% របស់ប្រទេស និងរួមបញ្ចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលជាទីតាំងនៃអាជីវកម្មជាង 100។​

 

លោក Wei Ma នាយកក្រុមហ៊ុន Continent Crown Investment Management Co., Ltd បានមានប្រសាសន៍​ថា៖ យើងមានក្តីសោមនុស្សរីករាយក្នុងការសហការជាមួយ IHG ជាលើកដំបូង និងរួមគ្នាក្នុងការអភិវឌ្ឍចក្ខុវិស័យ​របស់យើងសម្រាប់សណ្ឋាគារដ៏អស្ចារ្យមួយនេះ។ Crowne Plaza ក្លាយជាម៉ាកយីហោដែលបានជ្រើសរើសរបស់យើងភ្លាមៗសម្រាប់គម្រោងនេះ ក៏អរគុណទៅកាន់កេរ្តិ៍ឈ្មោះជាសកលរបស់វាដែលតែងតែនាំមកនូវការស្នាក់​នៅដ៏ល្អឥតខ្ចោះដែលតម្រូវសម្រាប់ភ្ញៀវដែលធ្វើដំណើរដើម្បីអាជីវកម្ម ការសម្រាកកំសាន្ត ឬសម្រាប់គោលបំណងទាំងពីរ។

 

លោកបានបន្ថែមទៀតថា៖ ដោយមានទីតាំងឋិតនៅក្នុងតំបន់ឧស្សាហកម្មរបស់រាជធានី និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ Crowne Plaza Phnom Penh នឹងជាទីតាំងដ៏ល្អសម្រាប់អ្នកធ្វើដំណើរដែលស្វែងរកច្រកទៅកាន់អាជីវកម្ម និងតំបន់ទាក់ទាញនានាជាច្រើនរបស់វា។ យើងទន្ទឹងរង់ចាំស្វាគមន៍ភ្ញៀវដំបូងរបស់យើងតាមរយៈការបើកទ្វារនាខែធ្នូនេះ។

 

នៅពេលបើកដំណើរការពេញលេញ អាគារនៅ Crowne Plaza Phnom Penh នឹងរួមបញ្ចូលនូវបន្ទប់ទទួលភ្ញៀវតូច និងធំចំនួន 276 បន្ទប់ សាលប្រជុំទំហំលើស 1,000 ម៉ែត្រការ៉េ ភោជនីយដ្ឋាននិងបារចំនួនបី អាងហែល​ទឹក​​​​​និងក្លឹបហាត់ប្រាណ។​

 

ការបម្លែងនេះគិតជាភាគរយគឺប្រហែលជា 57% នៃការបើកបន្ទប់របស់ក្រុមហ៊ុននៅទូទាំងពិភពលោកក្នុងឆមាសទី 1 ឆ្នាំ 2025 ខណៈនៅតំបន់អាស៊ីអាគ្នេយ៍ ការបម្លែងតំណាងឱ្យជាងមួយភាគបីនៃការចុះហត្ថលេខា និងប្រហែលមួយភាគបួននៃការបើកដំណើរការរបស់ខ្លួនក្នុងរយៈពេលដូចគ្នា។ នេះសបង្ហាញពីតម្រូវការកើនឡើងពីក្រុមម្ចាស់កម្មសិទ្ធិដើម្បីបង្កើនការឈានចូលកាន់តែឆាប់ទៅក្នុងប្រព័ន្ធ និងបណ្តាញសហគ្រាសរបស់ IHG ដើម្បី​គាំទ្រដល់ដំណើរការ និងជម្រុញប្រាក់ចំណូលត្រលប់។

 

Crowne Plaza គឺជាម៉ាកយីហោគួរជាទីទុកចិត្តលើពិភពលោកមួយដែលមានអចលនទ្រព្យច្រើនជាង 400 នៅក្នុងទីក្រុងសំខាន់ៗ អាកាសយានដ្ឋាន រមនីយដ្ឋាន និងគោលដៅជាយក្រុង ដែលមានការរចនាជាពិសេសដែលជម្រុញដោយគោលបំណង គ្រឿងបរិក្ខារដ៏ល្អឥតខ្ចោះ និងសេវាកម្មដែលផ្តោតទៅលើទំនាក់ទំនង។​ ការរៀបចំថ្មីរបស់ម៉ាកយីហោណែនាំមកនូវសញ្ញាសម្គាល់ថ្មីមួយ និងកម្មវិធីដែលធ្វើឱ្យប្រសើរឡើងសម្រាប់ភ្ញៀវដែលត្រូវបានរចនាឡើងដោយគិតគូរពីការធ្វើដំណើរចម្រុះ ដោយពង្រឹងតួនាទីរបស់ខ្លួនជាអ្នកត្រួសត្រាយ និងជាអ្នកដឹក​នាំនៅក្នុងវិស័យសណ្ឋាគារលំដាប់ប្រណិត។​

 

Crowne Plaza Phnom Penh ចូលរួមជាមួយអចលនទ្រព្យដែលកំពុងរីកចម្រើនរបស់ IHG នៅកម្ពុជា ដែលរួមមានការបើកដំណើរការសណ្ឋាគារមួយ Six Senses Krabey Island និងអចលនទ្រព្យក្នុងបណ្តាញបីផ្សេងទៀតរួមមាន Crowne Plaza Phnom Penh, Vignette Collection Phnom Penh Odom និង​ InterContinental Sihanoukville។​

 

អំពី Crowne Plaza អូតែល និងរីសត

 

ក្នុងនាមជាម៉ាកយីហោសណ្ឋាគារប្រណិតដ៏ធំបំផុតមួយរបស់ពិភពលោកជាមួយទីតាំងក្នុងទីក្រុង អាកាសយានដ្ឋាន​ រមនីយដ្ឋាន និងគោលដៅជាយក្រុង Crowne Plaza គឺជាសណ្ឋាគារដ៏ល្អឥតខ្ចោះមួយក្នុងការបំពេញសេចក្តីត្រូវការរបស់ភ្ញៀវនាពេលបច្ចុប្បន្ន មិនថាពួកគេធ្វើដំណើរដើម្បីអាជីវកម្ម ការសម្រាកកំសាន្ត ឬសម្រាប់គោលបំណងទាំងពីរនោះទេ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.crowneplaza.com និងភ្ជាប់ទំនាក់ទំនងជាមួយយើងនៅលើបណ្តាញសង្គម Facebook និង Instagram.

 

អំពី IHG អូតែល និងរីសត

 

IHG អូតែល និងរីសត  (ឈ្មោះសម្គាល់៖ LON:IHG សម្រាប់ភាពហ៊ុនធម្មតា និង NYSE:IHG សម្រាប់ ADRs) គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ចសកលមួយដែលមានគោលបំណងផ្តល់នូវបដិសណ្ឋារកិច្ចល្អពិតៗ។



ជាមួយនឹងចង្កោមនៃម៉ាកយីហោសណ្ឋាគារចំនួន 20 និង IHG One Rewards ដែលជាកម្មវិធីភក្តីភាពអតិថិជនសណ្ឋាគារដ៏ធំបំផុតមួយរបស់ពិភពលោកដែលមានសមាជិកជាង 145 លាននាក់ ហើយសណ្ឋាគារ IHG មានបន្ទប់ច្រើនជាងមួយលានបន្ទប់ និងសណ្ឋាគារដែលបើកសរុបចំនួន 6,800 នៅក្នុង 100 ប្រទេសជាង និងបណ្តាញអភិវឌ្ឍន៍អចលនទ្រព្យជាង 2,300 កន្លែង ។

 

·  Luxury & Lifestyle: Six Senses, Regent Hotels & Resorts, InterContinental Hotels & Resorts, Vignette Collection, Kimpton Hotels & Restaurants, Hotel Indigo

·  Premium: voco hotels, Ruby, HUALUXE Hotels & Resorts, Crowne Plaza Hotels & Resorts, EVEN Hotels

·  Essentials: Holiday Inn Express, Holiday Inn Hotels & Resorts, Garner hotels, avid hotels

·  Suites: Atwell Suites, Staybridge Suites, Holiday Inn Club Vacations, Candlewood Suites

·  Exclusive Partners: Iberostar Beachfront Resorts

 

InterContinental Hotels Group PLC គឺជាក្រុមហ៊ុនកាន់កាប់របស់គ្រុប ហើយត្រូវបានបញ្ចូល និងចុះបញ្ជីនៅក្នុងប្រទេសអង់គ្លេស និងប្រទេសវេលស៍ ដែលមានបុគ្គលិកជាង 385,000 នាក់ធ្វើការនៅទូទាំងសណ្ឋាគារ និងការិយាល័យសាជីវកម្មរបស់ IHG នៅទូទាំងពិភពលោក។

 

ស្វែងយល់បន្ថែមនៅលើប្រព័ន្ធអនឡាញអំពី សណ្ឋាគារ និងការកក់ របស់យើង និង IHG One Rewards។ ដើម្បីទាញយកកម្មវិធី IHG One Rewards សូមចូលទៅកាន់ Apple App Google Play

 

សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ បណ្តាញព័ត៌មាន របស់យើង និងតាមដានពួកយើងនៅលើបណ្តាញសង្គម LinkedIn

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia