ប្រិយមិត្តអ្នកអានប្រាកដជាដឹងហើយថា កាលពីថ្មីៗនេះក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសផ្អាកការដំណើរការ “ទិដ្ឋាការអន្តោប្រវេសន៍” (Immigrant Visas - សម្រាប់អ្នកចង់ទៅរស់នៅអចិន្ត្រៃយ៍) សម្រាប់ពលរដ្ឋមកពីប្រទេសចំនួន ៧៥ការផ្អាកនេះបានចាប់ផ្តើមអនុវត្តពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ តទៅ។
ជាមួយគ្នានោះដែរ បើយោងតាមការផុសលើផេកផ្លូវការរបស់ U.S. Embassy Phnom Penh, Cambodia បានប្រកាសថា សហរដ្ឋអាមេរិកកំពុងចាត់វិធានការយ៉ាងខ្លាំងក្លាដើម្បីដោះស្រាយការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ការប្រើប្រាស់ទិដ្ឋាការមិនត្រឹមត្រូវ និងកិច្ចការពារសន្តិសុខព្រំដែន។ ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ការស្នាក់នៅហួសទិដ្ឋាការ និងការក្លែងបន្លំអាចនាំឱ្យអ្នកត្រូវប្រឈមបញ្ហា៣នេះ មានដូចជា៖

យ៉ាងណាមិញ ចំពោះទិដ្ឋាការមិនមែនអន្តោប្រវេសន៍វិញ ដូចជាប្រភេទទិដ្ឋាការទេសចរណ៍ (B1/B2) និងវីស្សានិស្សិត (F1) គឺនៅតែអាចបន្តដំណើរចូលទឹកដីសហរដ្ឋអាមេរិកបានជាធម្មតា ប៉ុន្តែអាចនឹងមានការពិនិត្យហ្មត់ចត់ជាងមុនលើលក្ខខណ្ឌហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ៕



