iShowSpeed ឬ Darren Watkins Jr. គឺជា Youtuber អ៊ឺរ៉ុបមួយរូបដែលមានប្រជាប្រិយភាពខ្លាំង និងទើបតែបានមកកម្ពុជាចូលរួមកម្មវិធី Gumball 3000 នៅឯខេត្តសៀមរាបថែមទៀតផង។ ខាងក្រោមនេះ គឺជារឿងធំៗ៣ ដែល Speed បានធ្វើក្នុងបណ្តាញសង្គម ជួយឲ្យខ្លួនសល់ទ្រព្យខ្ទង់លានដុល្លារ ត្រឹមអាយុ១៩ឆ្នាំ៖
១/. អត់ធ្មត់កាលគ្រាចាប់ផ្តើម៖ Speed បានបង្កើត Chanel YouTube ក្នុងអាយុ ១១ឆ្នាំ អំឡុងឆ្នាំ២០១៦។ បើទោះបីជាការផ្សាយមាតិកាអំពីហ្គេមដំបូងៗរបស់ខ្លួនទទួលបានការចាប់អារម្មណ៍តិចតួចក្តី ប៉ុន្តែលោកមិនបោះបង់ឡើយ និងនៅបន្តធ្វើជាប់លាប់ជានិច្ច។
២/. ខុសប្លែកពីគេ និងភាពកំប្លែង៖ ប្រតិកម្មខ្លាំងៗអំឡុងពេលលេងហ្គេម បានទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាកាន់តែច្រើន។ វីឌីអូខ្លីៗដ៏គួរឲ្យហួសចិត្តរបស់លោក ជាពិសេសពាក់ព័ន្ធនឹងកម្មវិធី Talking Ben បានក្លាយជារឿងដ៏ពេញនិយម ដែលជួយឱ្យរូបលោកទទួលបានអ្នកតាមដាន ១លាននាក់ក្នុងរយៈពេលត្រឹមតែ ២ខែក្នុងឆ្នាំ ២០២១។
៣/. ភ្ជាប់ទំនាក់ទំនងល្អជាមួយអ្នកគាំទ្រ៖ Speed មានសមត្ថភាពខ្ពស់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រ ជាពិសេសតាមរយៈការផ្សាយផ្ទាល់ (Live) បានធ្វើឱ្យលោកទទួលបានការពេញចិត្តក្នុងចំណោមទស្សនិកជនវ័យក្មេង។ ក្នុងនោះ ភាពក្រមិកក្រមើម សម្តីលះៗ ពូកែកំប្លែង និងសមត្ថភាពក្នុងការផ្តល់អារម្មណ៍វិជ្ជមាន ឬអវិជ្ជមាន បានធ្វើឱ្យអ្នកគាំទ្រមើលវីឌីអូរបស់លោកយ៉ាងជក់ចិត្តបំផុត។
គួរជម្រាបផងដែរថា កាលពីថ្ងៃទី១៦ ខែកញ្ញានេះ ក្នុងព្រឹត្តិការណ៍ Gumball 3000 នៅលើទឹកដីនៃខេត្តសៀមរាប វត្តមានរបស់ IShowSpeed បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្វីដែលកាន់តែពិសេស លោកក៏បានធ្វើការ Stream នៅលើ Channel YouTube ផ្លូវការរបស់ខ្លួនដែលមានអ្នក subscribe ជាង ៣០លាននាក់ និងមានអ្នកទស្សនារហូតដល់ទៅរាប់សែននាក់ តាមបណ្តាប្រទេសនានាជុំវិញសកលលោក៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook