នេះពិតជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលមានបំណងចង់ប្តូររថយន្តថ្មី ឬបងប្អូនដែលដែលមានគម្រោងចង់ទិញឡានថ្មីសម្រាប់ជិះទៅលេងស្រុកឬទៅដើរលេងជុំគ្រួសារតាមខេត្តនានា គឺត្រូវប៉ាន់ហើយ ខណៈពេលនេះ ក្រុមហ៊ុនលក់រថយន្ត Hyundai Cambodia កំពុងប្រកាសដាក់លក់រថយន្តបញ្ចុះរហូតដល់ទៅ១ម៉ឺនដុល្លារឯណោះ។
បើតាមការឱ្យដឹងពីក្រុមការងារលក់របស់ក្រុមហ៊ុន Hyundai-Cambodia បានលើកឡើងថា នាពេលនេះក្រុមហ៊ុនកំពុងតែមានការបញ្ចុះតម្លៃយ៉ាងច្រើនមិនធ្លាប់មានពីមុនមកទៅលើម៉ូដែលរថយន្ត Hyundai SANTA FE ដោយការចុះថ្លៃនេះរហូតដល់ទៅ ១ម៉ឺនដុល្លារឯណោះ ខណៈតម្លៃពេញជាទូទៅលក់ក្នុងតម្លៃ ៧៥,៩០០ ដុល្លារ នាពេលនេះសល់ត្រឹមតែ ៦៥,៩០០ដុល្លារប៉ុណ្ណោះ ដូច្នេះបងប្អូនដែលចង់បានឡានខ្លាញ់គោជិះរួសរាន់ទិញឱ្យហើយទៅព្រោះចំនួនមានកំណត់។

បើនិយាយអំពីលក្ខណៈពិសេសរបស់រថយន្ត Hyundai SANTA FE គឺមានការរចនាថ្មី ទាក់ទាញ និងមានភាពទំនើបដែលរចនាបែប Unique ខុសគេ ផ្នែកក្នុងធំទូលាយ មានផាសុកភាពខ្ពស់ បច្ចេកវិទ្យាទំនើប និងប្រព័ន្ធសុវត្ថិភាពខ្ពស់ ជម្រើសដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារ និងស្ទាយផ្ទាល់ខ្លួនជាពិសេសនោះគឺសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយ។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ +855 70 494 954 ។

គូសបញ្ជាក់ថា Hyundai Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ហើយបានផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ជូនអតិថិជន។ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្គត់ផ្គង់នូវរថយន្តប្រភេទ SUV និង MPV ជាច្រើនក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានអគារដាក់តាំងបង្ហាញរថយន្តហ៊ីយ៉ាន់ដាយ៣សាខា មជ្ឃមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយ៣សាខា និងរោងចក្រដំឡើងរថយន្តដោយកូនខ្មែរក្នុងព្រះរាជាណាចក្រកម្ពុជា៕


