នរណាគេខ្លះជាហ្វេនក្រុមហ៊ុន Hyundai ជាពិសេសនោះគឺសម្រាប់ដែលតែងតែនិយមចូលចិត្តរថយន្តដែលចេញពីក្រុមហ៊ុនកូរ៉េ និងប្រិយមិត្តដែលមានថវិកាត្រឹម ១ម៉ឺនដុល្លារស្តើងហើយចង់ទិញរថយន្តថ្មីសម្រាប់ជិះទៅខេត្ត ឬដើរលេងពេលមានបុណ្យទានជួបជុំគ្រួសារត្រូវប៉ាន់ហើយ ខណៈពេលនេះក្រុមហ៊ុន Hyundai Cambodia បានបញ្ចេញតម្លៃលើរថយន្តស៊េរីថ្មី ម៉ូឌែល All-new Hyundai GRAND i10 (Aura) ឆ្នាំ២០២៧ តម្លៃ ១ម៉ឺនដុល្លារស្តើងប៉ុណ្ណោះនៅខ្មែរ។
ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ Hyundai Cambodia បានឲ្យដឹងថា សម្រាប់រថយន្ត Hyundai GRAND i10 (Aura) ស៊េរីថ្មីឆ្នាំ ២០២៧ នេះ គឺជាការបន្ថែមជម្រើសដ៏មានល្អមួយទៀតសម្រាប់ទីផ្សារកម្ពុជាដោយតម្លៃពិសេសត្រឹមតែ 16,800 ដុល្លារប៉ុណ្ណោះ ជាមួយការធានារយៈពេលវែង៥ឆ្នាំ ឬ១០.០០០គីឡូម៉ែត្រពីក្រុមហ៊ុនហ៊ីយ៉ាន់ដាយផងដែរ។

បើនិយាយអំពីចំណុចពិសេសរបស់ Hyundai GRAND i10 (Aura) នេះ គឺមានម៉ាស៊ីន 1.2L (1,197cc) – ម៉ាស៊ីនសាំង MPi មាន ៤ ស៊ីឡាំង ផ្តល់ដំណើរការម៉ាស៊ីនល្អមានកម្លាំងម៉ាស៊ីន 83 PS – នៅ 6,000 ជុំ/នាទី ជួយផ្តល់កម្លាំងសម្រាប់ការបើកបរ ឃ្លុបក្រោយ 402 លីត្រ – មានទំហំធំទូលាយ សម្រាប់ដាក់ឥវ៉ាន់ និងវ៉ាលីព្រមទាំងមានអេក្រង់កម្សាន្ត 8 អ៊ីញ – មាន Bluetooth, Radio និងមុខងារបញ្ជាសំឡេងផងដែរ មិនតែប៉ុណ្ណោះមានបំពាក់មកជាមួយយ៉ាន់អាលុយមីញ៉ូម 15 អ៊ីញ និងភ្លើង LED DRL – ជួយបន្ថែមភាពស្រស់ស្អាត និងភាពទាក់ទាញដល់រថយន្តថែមទៀតផង។ សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចទស្សនាដោយផ្ទាល់ សាកសួរព័ត៌មានបន្ថែមតាមរយៈលេខទំនាក់ទំនងមកឥឡូវនេះតាមរយៈ 066 528 732 ។

គួរជម្រាបថា Hyundai Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ហើយបានផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ជូនអតិថិជន។ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្គត់ផ្គង់នូវរថយន្តប្រភេទ SUV និង MPV ជាច្រើនក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានអគារដាក់តាំងបង្ហាញរថយន្តហ៊ីយ៉ាន់ដាយ៣សាខា មជ្ឃមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយ៣សាខា និងរោងចក្រដំឡើងរថយន្តដោយកូនខ្មែរក្នុងព្រះរាជាណាចក្រកម្ពុជា៕


