ក្រុមហ៊ុន Hyundai Camko Motor បានទទួលស្វាគមន៍ក្រុម IONIQ 5 ASEAN Tour ឆ្នាំ2023
Daneth MechDECEMBER 3 2023

នៅថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2023 ក្រុមហ៊ុន Hyundai Camko Motor Company បានទទួលស្វាគមន៍ការធ្វើដំណើរដ៏អស្ចារ្យឆ្លងកាត់អាស៊ានរបស់ក្រុម IONIQ 5 ASEAN Tour ឆ្នាំ2023 ហើយពួកគេបានមកដល់ចំណតឈប់នៅអគារដាក់តាំងបង្ហាញរថយន្តហ៊ីយ៉ាន់ដាយ សាខាព្រះមុនីវង្ស  ដើម្បីចូលរួមសន្និសីទសារព័ត៌មាន ចែករំលែកអំពីបទពិសោធន៍ដំណើរផ្សងព្រេងជាមួយIONIQ 5 និងបក់ទង់ចេញដំណើរឆ្ពោះទៅកាន់គោលដៅចុងក្រោយរបស់ពួកគេនៅប្រទេសវៀតណាម។
 
ក្រុមហ៊ុន Hyundai បានចាប់ផ្តើម IONIQ 5 ASEAN Tour ឆ្នាំ2023 ពីសិង្ហបុរី ឆ្លងកាត់ប្រទេសអាស៊ានចំនួន5ប្រទេស ទៅកាន់ម៉ាឡេស៊ី ថៃ កម្ពុជា និងវៀតណាម។  នៅសប្តាហ៍នេះ ពួកគេបានមកដល់ប្រទេសកម្ពុជាទាំងសប្បាយរីករាយ បន្ទាប់ពីធ្វើដំណើរលើសពី 3,000 គីឡូម៉ែត្រ។ អ្នកចូលរួមដំណើរផ្សងព្រេងទាំងអស់បានឆ្លងកាត់ប្រទេសជាច្រើន ដោយមិនបារម្ភអំពីសមត្ថភាពរបស់រថយន្តអគ្គិសនី IONIQ 5 និងមានភាពងាយស្រួលដោយសារមានស្ថានីយសាកអគ្គីសនីពាសពេញប្រទេសដែលពួកគេបានឆ្លងកាត់។ 

Photo 2023 12 03 22 46 36

Photo 2023 12 03 22 46 30
 
សូម្បីតែនៅប្រទេសកម្ពុជាក៏ពួកគេអាចបញ្ចូលអគ្គីសនីរថយន្តបានដោយរលូនមិនមានបញ្ហាអ្វីទ្បើយ។ តាមរយៈដំណើរផ្សងព្រេងនេះ ពួកគេពិតជាបង្ហាញអោយយើងឃើញនូវភាពជឿទុកចិត្ត និងសមត្ថភាពបើកបរផ្លូវឆ្ងាយរបស់Hyundai IONIQ 5 ថែមទាំងបានលុបបំបាត់ការសង្ស័យ និងការព្រួយបារម្ភរបស់អ្នកប្រើប្រាស់រថយន្តEV ជាពិសេសនៅក្នុងប្រទេសកម្ពុជា។
 
ក្រុមIONIQ 5 ASEAN Tour បានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក Brian Ko ដែលជានាយកប្រតិបត្តិ និង ប្រធានក្រុមហ៊ុន Hyundai Camko Motor ប្រចាំប្រទេសកម្ពុជា។  ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន លោកបានសង្កត់ធ្ងន់យ៉ាងមុតមាំថា៖ នេះគឺជាពេលវេលាដែលមិនអាចបំភ្លេចបាននៃដំណើរផ្សងព្រេងរបស់រថយន្តអគ្គីសនី IONIQ 5 ដែលសមជាមួយនឹងប្រធានបទ " ទៅឆ្ងាយដោយគ្មានការព្រួយបារម្ភ"។ ដំណើរផ្សងព្រេងនេះពិតជាលុបបំបាត់នូវរាល់ចម្ងល់របស់អ្នកគ្រប់គ្នាអំពីរថយន្ត EV។

Photo 2023 12 03 22 46 31

Photo 2023 12 03 22 46 28

Photo 2023 12 03 22 46 33

ពួកគេក៏មានភ្ញៀវពិសេសចូលរួមផងដែរ គឺលោក Fitra Eri ជាអ្នកជំនាញខាងរថយន្តមកពីប្រទេសឥណ្ឌូនេស៊ី ដែលបានចូលរួមការធ្វើដំណើរនេះជាមួយក្រុមហ៊ុន Hyundai ពីទីក្រុងបាងកក ប្រទេសថៃ ទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីបញ្ចេញចំណាប់អារម្មណ៍ និងចែករំលែកបទពិសោធន៍ពីការធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជា។
 
ក្នុងវគ្គសំនួរ ចម្លើយ លោក Brian Ko បានបង្ហាញពីទស្សនវិស័យរបស់លោកអំពីទីផ្សាររថយន្ត នៅក្នុងប្រទេសកម្ពុជានាពេលអនាគតផងដែរ។ រីឯ លោក Wooin Lee ជាជំនួយការអ្នកគ្រប់គ្រងទូទៅនៃHyundai Motor ASEAN ក៏បានចែករំលែកអំពីភាពជឿទុកចិត្តបាននៃរថយន្តIONIQ 5 ដោយថាមពលអគ្គីសនីរបស់រថយន្តHyundaiមួយនេះ អាចមានប្រសិទ្ធភាព និងសម្ថភាពបើកបរបានចម្ងាយលើសពី 450គីឡូម៉ែត្រ គ្រាន់តែសាកមួយពេញ។
 
បន្ទាប់ពីសន្និសីទសារព័ត៌មាន ក្រុមហ៊ុនHyundai Camko Motor Cambodia បានធ្វើការបក់ទង់ ហើយក្រុម IONIQ 5 ASEAN Tour ឆ្នាំ2023 ក៏ចាប់ផ្តើមចេញដំណើរទៅកាន់ចំណតចុងក្រោយរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។
 
ពួកយើងជូនពរអោយអ្នកចូលរួមទាំងអស់ក្នុងដំណើរផ្សងព្រេងជាមួយ IONIQ 5 ប្រកបដោយភាពរីករាយ សំណាងល្អ និងដល់ចំណតចុងក្រោយនៅប្រទេសវៀតណាមដោយសុវត្ថិភាព។

Photo 2023 12 03 22 46 32

Photo 2023 12 03 22 46 34

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia