គម្រោងរោងចក្រផលិតថាមពលអគ្គិសនី Hybrid  ទំហំជាង ៥ ពាន់ហិកតា នឹងសង់នៅខេត្ដ១នេះ
Bunthoeun KoemMAY 4 20261.2 K views

គម្រោងរោងចក្រផលិតថាលពលអគ្គិសនី Hybrid ដែលមានទំហំជាង ៥ ពាន់ហិកតា នឹងត្រូវសាងសង់នៅខេត្ដពោធិ៍សាត់ នាពេលខាងមុខនេះ។ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្ដ ជាមួយនិងក្រុមហ៊ុនបានកំពុងពិនិត្យ និងវាយតម្លៃផលប៉ះពាល់។

 

688712930 1296938999291546 6048934397093574835 N

 

យោងតាមការចេញផ្សាយដោយមន្ទីរបរិស្ថានខេត្ដពោធិ៍សាត់ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោក អេង រស្មី ប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈថ្នាក់ខេត្តស្ដីពី ការសិក្សា និងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីខាងលើនេះផងដែរ។ ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា។

 

688917514 1296939292624850 2995131907014450652 N

 

តាមប្រភពដដែលបានឲ្យដឹងថា គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនី Hybrid នេះគឺដំណើរការដោយ Solar និង Biomass ដែលមានអានុភាព ៩០MW លើផ្ទៃដីទំហំ ៥,២៥៥ហិកតា ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

 

សូមជម្រាបដែរថា គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនី Hybrid នេះ ត្រូវបានរំពឹងថានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពផ្គត់ផ្គង់អគ្គិសនីក្នុងខេត្តពោធិ៍សាត់ ក៏ដូចជាបណ្តាញជាតិទាំងមូល តាមរយៈការប្រើប្រាស់ថាមពលស្អាត និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាសផងដែរ៕

 

688223206 1296939075958205 4751972896975217870 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia