សម័យ Ai មានអីពិបាក! ទាំងនេះជា Prompt ចំនួន ៧ សម្រាប់ HR យកទៅប្រើក្នុងការងាររដ្ឋបាល ចាយពេលតិច មិនឈឺក្បាលច្រើន
Chan SophonAUGUST 20 2026266 views

បច្ចុប្បន្ន ការប្រើប្រាស់ AI ដូចជា ChatGPT Claude អាចជួយអ្នកគ្រប់គ្រងធនធានមនុស្ស ឬ HR ឲ្យធ្វើការងារទាំងនោះបានលឿនជាងមុន ៣ ដង។ ព្រោះការងារជា HR មិនមែនគ្រាន់តែ ការរាប់ចំនួនមនុស្ស ឬការបើកប្រាក់ខែនោះទេ ប៉ុន្តែត្រូវរ៉ាប់រងការងាររដ្ឋបាលរាប់សិបមុខ។ ដូច្នេះ ខាងក្រោមនេះជា Prompt គំរូចំនួន ៧ ដែលជួយសម្រាលការងារ HR បានច្រើន ដោយលោកអ្នក អាច Copy យកទៅប្រើនៅលើ AI បាន៖

 

១.Prompt  សរសេរការប្រកាសរើសបុគ្គលិកទាក់ទាញ៖ ដើម្បីបង្កើត ពិពណ៌នាការងារ (JD) បានស្អាតបាត មានអាជីព និងចាក់ដោត ចៀសវាងការសរសេរវែងឆ្ងាយអត់ន័យ។

Prompt គំរូ៖ "សូមជួយសរសេរ Job Description សម្រាប់តំណែង (...ដាក់មុខតំណែងជាក់ស្ដែង) ក្នុងវិស័យ (...ដាក់ប្រភេទអាជីវកម្មរបស់អ្នក) ដោយបែងចែកជា ៤ ផ្នែកច្បាស់លាស់ ដូចជា តួនាទី និងការទទួលខុសត្រូវ លក្ខខណ្ឌត្រូវការ (Requirements) អត្ថប្រយោជន៍ដែលទទួលបាន (Benefits) និង វប្បធម៌ក្រុមហ៊ុន (Company Culture)។ សូមប្រើស្ទីលសរសេរទាក់ទាញ និងមានអាជីព។"

 

២. Prompt  បង្កើតសំណួរសម្ភាសន៍តេស្តសមត្ថភាពពិត៖ រៀបចំសំណួរសម្ភាសន៍ដែលចាក់ដោត ដើម្បីដឹងពីចរិតលក្ខណៈ និងសមត្ថភាពដោះស្រាយបញ្ហាពិតប្រាកដរបស់បេក្ខជន។

Prompt គំរូ៖ "សូមជួយរៀបចំសំណួរសម្ភាសន៍ចំនួន ៥ សម្រាប់តំណែង (...ដាក់ឈ្មោះតំណែង) ដោយផ្តោតលើ Behavioral & Problem-Solving Questions (សំណួរវាស់ស្ទង់ការដោះស្រាយបញ្ហា)។ ព្រមទាំងផ្តល់នូវ ចម្លើយគំរូដែលល្អសម្រាប់ឲ្យ HR ងាយស្រួលវាយតម្លៃផង។"

 

៣.Prompt  ស្កេន និងប្រៀបធៀប CV បេក្ខជន៖ ឲ្យ AI ជួយប្រៀបធៀប CV របស់បេក្ខជន ធៀបនឹង JD ក្រុមហ៊ុន ដើម្បីមើលថាត្រូវគ្នាប៉ុន្មាន %។

Prompt គំរូ៖ "ខ្ញុំនឹងផ្ញើ Job Description និង CV របស់បេក្ខជនជូន។ សូមជួយប្រៀបធៀប និងវាយតម្លៃទីលើ ទី១ ភាគរយដែលបេក្ខជនត្រូវគ្នានឹង JD (Match Rate %) ទី២ ចំណុចខ្លាំង ទី៣ ចន្លោះប្រហោងដែលខ្វះខាត ទី៤ សំណួរ ៣ ដែល HR គួរចោទសួរដេញដោលក្នុងថ្ងៃសម្ភាសន៍។ រួចហើយ Paste JD និង CV ទីនេះ"។

 

៤.Prompt  បង្កើតផែនការបណ្តុះបណ្តាលបុគ្គលិកថ្មី៖ រៀបចំកាលវិភាគសម្រាប់បុគ្គលិកថ្មី ក្នុងសប្តាហ៍ដំបូង ឬខែដំបូង ឲ្យមានរបៀបរៀបរយ។

Prompt គំរូ៖ "សូមជួយបង្កើតផែនការ Onboarding Plan សម្រាប់រយៈពេល ៣០ ថ្ងៃដំបូង សម្រាប់បុគ្គលិកថ្មីតំណែង (...ដាក់ឈ្មោះតំណែង)។ សូមបែងចែកសកម្មភាពជាប្រចាំសប្តាហ៍ (Week 1, Week 2, Week 3, Week 4) រួមមាន៖ ការស្គាល់ក្រុមការងារ ការសិក្សាប្រព័ន្ធក្រុមហ៊ុន និង Target ដំបូងដែលគេត្រូវសម្រេច"។

 

៥.Prompt  សរសេរអ៊ីមែល បដិសេធ ឬហៅសម្ភាសន៍៖ សរសេរអ៊ីមែលឆ្លើយតបទៅបេក្ខជនដោយគួរសម រក្សារូបភាពល្អឲ្យក្រុមហ៊ុន។

Prompt គំរូ៖  "សូមជួយសរសេរ Draft អ៊ីមែលបដិសេធបេក្ខជន ដែលបានមកសម្ភាសន៍តំណែង (...ដាក់ឈ្មោះតំណែង) ប៉ុន្តែមិនទាន់ជ្រើសរើស។ សូមប្រើប្រាស់សម្តីគួរសម ផ្តល់កម្លាំងចិត្ត និងបង្ហាញការអរគុណចំពោះពេលវេលារបស់គេ ដើម្បីរក្សាទំនាក់ទំនងល្អក្នុងនាមក្រុមហ៊ុនល្អមួយ"។

 

៦.Prompt  រៀបចំគោលការណ៍ ឬបទបញ្ជាផ្ទៃក្នុង៖ ត្រូវសរសេរព្រាងបទបញ្ជាផ្ទៃក្នុង ឬច្បាប់ក្រុមហ៊ុនលើប្រធានបទជាក់លាក់។

Prompt គំរូ៖ "សូមជួយសរសេរព្រាង អំពីគោលការណ៍ធ្វើការពីផ្ទះ (Work From Home Policy) ឬ ច្បាប់នៃការសុំច្បាប់ឈប់សម្រាក សម្រាប់ក្រុមហ៊ុនទំហំ (...ដាក់ចំនួនបុគ្គលិកប៉ុន្មាននាក់)។ សូមរៀបចំជា ខ និងប្រយោគច្បាស់លាស់ ងាយស្រួលយល់ និងមានភាពសមស្របតាមច្បាប់ការងារទូទៅ"។

 

៧.Prompt  សម្រុះសម្រួល និងដោះស្រាយទំនាស់៖ ស្វែងរកវិធីសាស្ត្រ ឬក្បួននិយាយប្រកបដោយចិត្តវិទ្យា ពេលមានបញ្ហាក្នុងក្រុមការងារ។

Prompt គំរូ៖ "ខ្ញុំកំពុងជួបបញ្ហា (...រៀបរាប់បញ្ហា ឧ. បុគ្គលិក ២ នាក់មានទំនាស់ពាក្យសម្តីគ្នាក្នុងពេលប្រជុំ ឬធ្វើការមិនចុះសម្រុងគ្នា)។ សូមជួយផ្តល់យុទ្ធសាស្ត្រ ៣ ជំហាន សម្រាប់ HR ក្នុងការកោះហៅពួកគេមកសម្រុះសម្រួល និងល្បិចក្នុងការនិយាយដើម្បីកុំឲ្យប៉ះពាល់អារម្មណ៍ភាគីណាមួយ"។

 

គួរបន្ថែមថា ដូចគ្នានឹងផ្នែកហិរញ្ញវត្ថុដែរ នៅពេលប្រើប្រាស់ AI សម្រាប់ការងារ HR ដាច់ខាតកុំបញ្ចូលព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលិក ដូចជា អត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទពិត ប្រាក់ខែពិត ឬអាស័យដ្ឋានឡើយ។ ត្រូវលុបឈ្មោះពិតចេញ ដោយជំនួសដោយ "បេក្ខជន A" ឬ "បុគ្គលិក B" ដើម្បីការពារទិន្នន័យឯកជនភាព៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia