ក្បួនប្រើលុយឲ្យត្រូវ! សេដ្ឋីហិរញ្ញវត្ថុអាមេរិកថាធ្វើរឿង៥នេះ អ្នកនឹងរស់នៅមានសេរីភាព មិនជួបបញ្ហាលុយពេញមួយជីវិត
Toeuy HongFEBRUARY 25 20269 views

នៅក្នុងជីវិតរស់នៅរបស់យើងអាចនិយាយបានបញ្ហាដែលកើតមានគឺ៩០% យើងត្រូវការលុយដើម្បីដោះស្រាយ។ ដូច្នេះហើយ ពេលរកលុយបានអ្នកត្រូវចេះប្រើប្រាស់លុយឲ្យមានសប្រសិទ្ធភាពដើម្បីចៀសវាងខ្វះខាតលុយ ពេលជួបបញ្ហាអ្នកពិបាកព្រោះតែគ្មានលុយដោះស្រាយ។

 

ជុំវិញរឿងលុយនេះដែរ សេដ្ឋីហិរញ្ញវត្ថុអាមេរិក លោក Dave Ramsey បានបង្ហើបពីរឿងធំៗ៥ បើអ្នកធ្វើនោះអ្នកនឹងឈ្នះរឿងលុយកាក់ រស់នៅមានសេរីភាពនិងកាន់តែមានបាន។

 

. ធ្វើផែនការចំណាយប្រចាំខែ

លោក Dave Ramsey តែងតែនិយាយបើអ្នកមិនចេះធ្វើផែនការចំណាយទេនោះរាល់តែអ្នកតែងតែឆ្ងល់ថាតើលុយទៅណាអស់។ ការធ្វើផែនការចំណាយគឺដើម្បីកុំឲ្យអ្នកចាយផ្ដេសផ្ដាស់ដែលធ្វើឲ្យអ្នកចាយច្រើនជ្រុលហើយការធ្វើផែនការចំណាយធ្វើឲ្យអ្នកអាចសល់លុយសម្រាប់សន្សំវិនិយោគ កសាងភាពមានបាន។

 

ដើម្បីធ្វើផែនការចំណាយ អ្នកត្រូវកត់ត្រានូវរាល់ប្រភេទចំណាយប្រចាំខែថាតើក្នុងមួយខែៗនៅក្នុងការរស់នៅអ្នកមានប្រភេទចំណាយអ្វីខ្លះ ហើយប្រភេទចំណាយនីមួយៗអ្នកចំណាយប៉ុន្មាន។ ប្រភេទចំណូលក្នុងការរស់នៅ មានដូចជា អាហារ ទឹកភ្លើង ការធ្វើដំណើរ បង់ធនាគារនិងចំណាយផ្សេងៗទៅការរស់នៅជាក់ស្ដែងរបស់អ្នក។ សូមកតត្រារាល់ប្រភេទចំណូល ហើយកំណត់ផែនការចំណាយប្រចាំខែឲ្យបានល្អនោះអ្នកនិងគ្រង់គ្រងលុយបានល្អ ឃើញលុយសល់កាន់តែច្រើន។

 

. ដោះបំ​​ណុលឲ្យស្រលះខ្លួន

ការជាប់បំណុលច្រើននិងជាប់បំណុលយូរពេលធ្វើឲ្យអ្នកបាត់ឱកាសច្រើនព្រោះលុយដែលរកបានគឺសម្រាប់តែយកមកដោះបំណុល មិនអាចសន្សំ វិនិយោគដើម្បីកសាងទ្រព្យបង្កើតភាពមានបាន សល់លុយសល់ទ្រព្យសម្រាប់ចិញ្ចឹមជីវិត។ លើសពីនេះពេលជាប់បំណុលអ្នកមិនចាប់ឱកាសរកស៊ីឬវិនិយោគឡើយព្រោះខ្លាចហានិភ័យព្រោះតែខ្លួនបំណុលជាប់បំណុលស្រាប់ បើអ្នកកំពុងជាប់បំណុល សូមចុចអាននៅទីនេះ ដើម្បីដឹងពីរបៀបដោះបំណុលមានប្រសិទ្ធភាព។

 

. រស់នៅចាយឲ្យតិចជាងចំណូល

នេះគឺជាជំហានដំបូងដែលអាចផ្លាស់ប្ដូរស្ថានភាពហិរញ្ញវត្ថុរបស់អ្នកអាចក៏ជាជំហានដំបូងដេលធ្វើឲ្យអ្នកកាន់តែសល់លុយ ឆ្ពោះទៅរកការកសាងភាពមានបាន។ នៅក្នុងការរស់នៅបើអ្នករសតាមគោលការ៍ចាយឲ្យតិចជាងចំណូលដែលអ្នករកបាននោះអ្នកមិនជួបបញ្ហាលុយកាក់។

 

. សន្សំលុយ

ការសន្សលុយគឺបើកផ្លូវឲ្យអ្នកអាចសល់លុយសម្រាប់គោលដៅជាច្រើនដូចជាគោលដៅរកស៊ី វិនិយោគ និងទិញផ្ទះ ទិញឡានជាដើម ជាពិសេសលុយសន្សំគឺជួយដោះស្រាយបញ្ហាអ្នកបានគ្រប់ពេល។ ក្បួនក្នុងការសន្សំគឺពេលរកលុយបានឬបើកប្រាក់ខែបានអ្នកត្រូវកសន្សំមុននឹងចំណាយ។ បើអ្នកមិនទាន់មានទម្លាប់សន្សំអ្នកអាចដក១០%នៃចំណូលសរុបមកសន្សំ ពេលបង្កើតទម្លាប់សន្សំបានហើយអ្នកអាចបង្កើនការសន្សំតាមហ្នឹង៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia