ឃើញអ្នកខ្លះអួតពីការរកចំណូលលើហ្វេសប៊ុក តើហ្វេសប៊ុកបើកឲ្យពលរដ្ឋខ្មែររកលុយបានមែនអត់?
Toeuy HongJULY 4 20231.9 K views

បងប្អូនប្រហែលជាធ្លាប់ឃើញអ្នកខ្លះបង្ហាញពីការរកចំណូលលើបណ្ដាញសង្គមហ្វេសប៊ុក ហើយបងប្អូនក៏ប្រហែលជាមិនទាន់ដឹងច្បាស់ថាតើប្រទេសកម្ពុជា ក្រុមហ៊ុនហ្វេសប៊ុកដែលជាបណ្ដាញសង្គមយក្សបើកឲ្យយើងអាចរកលុយលើហ្វេសបានមែនអត់។

ជុំវិញចម្ងល់ខាងលើ បើបងប្អូនចង់ដឹងថាតើហ្វេសប៊ុកពិតជាបើកឲ្យប្រទេសកម្ពុជារកលុយមែនអត់នោះ បងប្អូនអាចចូលទៅកាន់ Google ហើយវាយឃ្លាថា” Facebook country support”​ បន្ទាប់មកចុចលើឃ្លា” Facebook In-Stream Ads: Country and Language Availability” ។

បន្ទាប់ពីអ្នកចុចលើឃ្លាខាងលើរួចហើយនោះ អាចចុចបន្តលើឃ្លា” In-Stream Ads are available in these countries/territories”  រួចពិនិត្យមើលថាតើឃើញប្រទេសកម្ពុជា( Cambodia) ឬអត់។ ត្រង់នេះបើអ្នករកមិនឃើញ Cambodia ទេនោះមានន័យថាហ្វេសប៊ុកមិនទាន់បើកឲ្យកម្ពុជាយើងរកលុយលើហ្វេសនៅឡើយទេ។

Screenshot 2023 07 04 at 2.07.34 Pm

ចំពោះករណីមានអ្នកខ្លះបង្ហោអួតពីការរកលុយលើហ្វេសប៊ុកគឺពួកគាត់ពិតជាអាចធ្វើបានពិតមែន។ ប៉ុន្ដែពួកគាត់ធ្វើបានគឺដោយសារពួកគាត់បង្កើតផេកដោយមានAdmin និងIP នៅក្រៅប្រទេសទើបពួកគាត់អាចរកលុយតាមហ្វេសប៊ុកបាន។

ថ្វីត្បិតមែនហ្វេសប៊ុកមិនបានបើកឲ្យប្រទេសកម្ពុជាអាចរកលុយលើហ្វេសប៊ុកពិតមែនប៉ុន្ដែភាសាខ្មែរគឺត្រូវបានក្រុមហ៊ុនហ្វេសប៊ុកអនុញ្ញាតឲ្យប្រើប្រាស់ក្នុងការរកលុយលើហ្វេសប៊ុកបាន។ ដូច្នេះហើយក្នុងករណនីដែលបានរៀបរាប់នៅកថាខណ្ឌខាងលើគឺបើម្ចាស់ផេកនៅស្រុកខ្មែរតែបានបង្កើតផេកដោយមានAdmin និងIP នៅក្រៅប្រទេសកម្ពុជា ដូច្នេះពួកគាត់នៅកម្ពុជាធ្វើវីដេអូជាភាសាខ្មែរអាចរកលុយលើហ្វេសប៊ុកបាន។

 ដូច្នេះសរុបមកក្រុមហ៊ុនហ្វេសបើកមិនទាន់បានបើកផ្លូវឲ្យពលរដ្ឋខ្មែររស់នៅទឹកដីកម្ពុជាអាចរកលុយពីហ្វេសប៊ុកនៅឡើយទេ។ យ៉ាងណាមិញបើយើងចេះប្រើប្រាស់បណ្ដាញសង្គមមួយនេះឲ្យមានប្រយោជន៍នោះអ្នកក៏អាចទាញប្រយោជន៍ពីហ្វេសប៊ុកបានដែរ ដូចជាកសាងហ្វេសប៊ុកផេក ហើយចែករំលែកចំណេះដឹង កសាងកេរ្តិ៍ឈ្មោះឲ្យគេទុកចិត្ត នោះអ្នកក៏អាចផ្សព្វផ្សាយផលិតផលសេវាកម្ម មានអ្នកគាំទ្រច្រើនអ្នកក៏អាចរកលុយពីការផ្សព្វផ្សាយផលិតផលនិងសេវាកម្មលើហ្វេសប៊ុកផេកផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia