ដល់ថ្ងៃកំណត់តែកូនបំណុលមិនសងលុយ មេធាវីប្រាប់រឿងធំៗ៣ អ្នកត្រូវធ្វើ បើចង់បានលុយមកវិញ
Toeuy HongFEBRUARY 13 2026982 views

មានមនុស្សមិនតិចទេ ដែលឲ្យលុយគេខ្ចីប៉ុន្ដែ អ្នកខ្ចីលុយចេះតែគេចវេស ចេះតែសុំលើកថ្ងៃមិនព្រមសងលុយតាមពេលវេលាដែលបានកំណត់ ហើយម្ចាស់ក៏មិនដឹងធ្វើដូចម្ដេចទើបកូនបំណូលចូលខ្លួនមកសងលុយតាមអ្វីដេលបានសន្យាពេលខ្ចីលុយ។ 

 

ជុំវិញបញ្ហាកូនបំណុលចេះតែលើកថ្ងៃមិនព្រមសងលុយនេះដែរនៅក្នុងកម្មវិធី៣សំណួររបស់គណៈមេធាវីនៃព្រោះរាជាណាចក្រកម្ពុជា លោកស្រី ទេព បូផល ដែលជាមេធាវីនិងជាសមាជិកនៃរបស់គណៈមេធាវីនៃព្រោះរាជាណាចក្រកម្ពុជាបានលើកឡើងថាប្រសិនបើកូនបំណុលមិនសងបំណុលតាមពេលកំណត់ ម្ចាស់បំណុលអាចធ្វើរឿងដូចខាងក្រោមនេះ។

 

១. ដាស់តឿនកូនបំណុល៖ អ្នកអាចដាស់តឿនកូនបំណុលក៏ដូចជារំលឹកកូនបំណុលពីការខ្ចីប្រាក់និងឲ្យពួកគាត់សងប្រាក់ទៅតាមពេលវេលាដែលបានកំណត់។

 

២. ចរចាជាមួយកូនបំណុល៖ ថ្វីត្បិតតែអ្នកជាម្ចាស់បំណុលពិតមែន តែបើកូនបំណុលមិនសងលុយតាមពេលវេលាកំណត់ អ្នកអាចជួបពិភាក្សានិងចរចាជាមួយកូនបំណុលដើម្បីរកដំណោះស្រាយល្អហើយអ្នកឆាប់បានលុយត្រលប់មកវិញ។

 

ឧទាហរណ៍ បើកូនបំណុលមិនអាចបង់សងក្នុងចំនួនច្រើនប្រចាំខែ អ្នកអាចបន្ថយឲ្យពួកគាត់បង់ប្រចាំខែតិចជាងមុន។ ធ្វើដូចនេះ អ្នកនឹងទទួលប្រាក់មកវិញខ្លះប្រចាំខែហើយកូនបំណុលក៏បានធូរស្រាលពីការបង់សងប្រចាំខែផងដែរ។

 

 ៣. ប្ដឹងទៅតុលាការ៖ នេះគឺជាជម្រើសចុងក្រោយប្រសិនបើម្ចាស់បំណុលនិងកូនបំណុលមិនអាចរកដំណោះស្រាយ ហើយកូនបំណុលចេះតែគេចវេសមិនព្រមសងនោះ ម្ចាស់បំណុលអាចប្ដឹងទៅតុលាការ។ ពេលម្ចាស់បំណុលប្ដឹងទៅតុលាការ ម្ចាស់បំណុលអាចទាមទារប្រាក់ដើម អាចទាមទារការប្រាក់ប្រសិនបើការខ្ចីមានភ្ជាប់ជាមួយការប្រាក់ ហើយម្ចាស់បំណុលក៏អាចទាមទារការប្រាក់យឺតយ៉ាវផងដែរ។

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia