ខ្ចីបានការប្រាប់ទាប! ខ្ចីលុយធនាគារ ធ្វើតាមក្បួន៣នេះ ខ្ចីបានការប្រាក់ទាបនិងលក្ខខណ្ឌល្អបំផុត!
Toeuy HongFEBRUARY 11 20261 K views

ជាការពិតណាស់ ការខ្ចីលុយធនាគារ អ្នកណាៗក៏ចង់បានប្រាក់កម្ចីជាមួយនឹងលក្ខខណ្ឌល្អ ងាយស្រួលដែរ ប៉ុន្ដែបងប្អូនខ្លះមិនដឹងធ្វើម៉េចទើបអាចខ្ចីលុយធនាគារទទួលបានការប្រាក់ទាបហើយលក្ខខណ្ឌល្អ។

 

ទាក់ទងនឹងការកខ្ចីលុយធនាគារនេះដែរ លោក ង៉ែត ជូ​ អ្នកជំនាញហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃ F.I Vision Capital  បានចែករំលែកពីក្បួនក្នុងការខ្ចីលុយធនាគារបានការប្រាក់ទាបជាមួយនឹងលក្ខខណ្ឌល្អបំផុត។

 

១. រៀបចំ​របាយការណ៍ចំណូលចំណាយ

ការធ្វើរបាយការណ៍ហិរញ្ញវត្ថុផ្ទាល់ខ្លួនគឺជាផ្នែកមួយដែលបញ្ជាក់ថា អ្នកយកចិត្តទុកដាក់រឿងកាក់និងច្បាស់រឿងចាត់បែងលុយកាក់ដូច្នេះ ធនាគារនឹងកាន់តែមានទំនុកចិត្តលើអ្នក។ ការធ្វើរបាយការណ៍ហិរញ្ញវត្ថុនេះ​មិនសាំញ៉ាំនោះទេ ដោយអ្នកគ្រាន់បតែង្កើតតារាង excel ហើយបញ្ចូលនូវចំណូលចំណាយប្រចាំខែរបស់អ្នក។ បើអ្នកជារកស៊ីក៏ត្រូវមានរបាយការណ៍ពីលំហូរសាច់ប្រាក់និងចំណូលចំណាយក្នុងអាជីវកម្មផងដែរ។

 

២. ប្រើក្បួនមនុស្សស្រីដើរផ្សារ

យើងដឹងហើយមនុស្សដើរផ្សារគឺពូកែតថ្លៃនិងពូកែជ្រេតម្លៃពីកន្លែងមួយទៅកន្លែងមួយ។ អ៊ីចឹងការខ្ចីលុយធនាគារ អ្នកក៏ត្រូវប្រើក្បួនមនុស្សស្រីដើរផ្សារទិញឥវ៉ាន់ពោលគឺអ្នកត្រូវដើរពីគ្រឹះស្ថានមួយទៅមួយទៀតដើម្បីប្រៀបធៀបអត្រាការប្រាក់និងលក្ខខណ្ឌរបស់គ្រឹះស្ថាននីមួយៗ។

 

៣. យើងមានជម្រើស

នេះគឺជាចំណុចសំខាន់មួយដែលអ្នកអាចធ្វើដើម្បីទទួលបានប្រាក់កម្ចីពីធនាគារច្រើនជាមួយនឹងអត្រាការប្រាក់ទាបសមរម្យហើយលក្ខខណ្ឌល្អ។ នៅត្រង់នេះអ្នកអាចអញ្ជើញបុគ្គលធនាគារផ្សេងៗជាច្រើនដែលអ្នកចង់ដឹងពីលក្ខខណ្ឌកម្ចីឲ្យមកគេហដ្ឋានរបស់អ្នក។

 

ពេលបុគ្គលិកធនាគារផ្សេងៗមកគេហដ្ឋាន អ្នកអាចសួរពីលក្ខខណ្ឌកម្ចីរបស់ធនាគារនីមួយៗ ដូចជាអត្រាការប្រាក់ ទំហំកម្ចី និងលក្ខខណ្ឌផ្សេងហើយវាយព័ត៌មានដែលអ្នកបានសួរបុគ្គលិកធនាគារចូលក្នុងតារាង excel របស់អ្នក។ អ៊ីចឹងពេលបុគ្គលិកធនាគារមកជួប អ្នកអាចបង្ហាញពីតារាងនៃលក្ខខណ្ឌកម្ចីរបស់ធនាគារផ្សេងៗជាច្រើនដែលអ្នកបានស្រង់ព័ត៌មានច្បាស់លាស់ឲ្យពួកគាត់បានឃើញ។ ការធ្វើបែបនេះបុគ្គលិកធនាគារដែលផ្ដល់កម្ចីនឹងឃើញពីលក្ខខណ្ឌកម្ចីរបស់គូប្រកួតប្រជែង ហើយពួកគាត់អាចនឹងបន្ធូរបន្ថយលក្ខខណ្ឌកម្ចីឬអត្រាការប្រាក់ដើម្បីទទួលបានអតិផិជនខ្ចីប្រាក់ខណៈគាត់ឃើញពីលក្ខខណ្ឌកម្ចីរបស់ធនាគារផ្សេងៗទៀតជាច្រើន។

 

 ទាក់ទងនឹងប្រាក់កម្ចីនេះដែរ សម្រាប់បងប្អូនដែលជាម្ចាស់អាជីវកម្ម ចង់ខ្ចីលុយធនាការសម្រាប់ពង្រីកជីវកម្ម ធនាគារ Woori Bank ក៏មានផ្ដល់សេវាឥណទានសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម ដោយមានផ្ដល់ឥណទានក្នុងទំហំធំ ការប្រាក់ប្រកួតប្រជែង និងការសងត្រលបមានភាពបត់បែន។ សម្រាប់បងប្អូនចង់ខ្ចីលុយធនាគារ Woori Bank អាចឆាតទៅផេកធនាគារ  Woori Bank Cambodia ឬទាក់ទងតាមេលខទូរស័ព្ទ 023 963 333៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia