ខ្ចីតិចមិនបាច់មានទ្រព្យធានា! នេះជារបៀបរៀបចំខ្ចីលុយធនាគារដោយមិនបាច់មានទ្រព្យធានា
Toeuy HongJUNE 9 2026969 views

និយាយពីការខ្ចីលុយធនាគារ មានបងប្អូនជាច្រើនតែងតែគិតថាឲ្យតែខ្ចីលុយធនាគារគឺដឹងតែត្រូវការទ្រព្យបញ្ចាំហើយ។ យ៉ាងណាមិញមិនមែនខ្ចីលុយធនាគារសុទ្ធតែត្រូវមានទ្រព្យបញ្ចាំនោះទេ។ កម្ចីមួយប្រភេទដែលធនាគារមួយចំនួនមិនទាមទារទ្រព្យបញ្ចំគឺកម្ចីប្រើប្រាស់ផ្ទាល់ខ្លួន( personal loan)

កម្ចីផ្ទាល់ខ្លួនគឺជាកម្ចីដែលត្រូវបានប្រើប្រាស់សម្រាប់ទិញសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនក្នុងគោលបំណងដើម្បីសម្រេចនូវតម្រូវការផ្សេងៗធ្វើឲ្យជីវភាពកាន់តែប្រើសើរឡើង។ ចុះដើម្បីទទួលបានកម្ចីផ្ទាល់ខ្លួនឆាប់រហ័សមិនចាំបាច់ទ្រព្យធានា តើអ្នកត្រូវធ្វើដូចម្ដេចខ្លះ?

ខាងក្រោមគឺជារឿងមួយចំនួនដែលបងប្អូនត្រូវធ្វើដើម្បីស្នើសុំកម្ចីផ្ទាល់ខ្លួនពីធនាគារមកប្រើប្រាស់តាមតម្រូវការក្នុងការរស់នៅ៖

មានទីលំនៅអចិន្រ្តៃយ៍៖ តាមរយៈឯកសារបញ្ជាក់អត្តសញ្ញាណពីអាជ្ញាធរក្នុងតំបន់ដូចជាៈ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ លិខិតឆ្លងដែន សៀវភៅស្នាក់នៅ ឬលិខិតផ្សេងទៀតដែលអាចជំនួសបាន។

ប្រភពចំណូល៖ ចំណូលពីមុខរបរអាជីវកម្មៈ គម្រោងជំនួញ និង/ឬ របាយការណ៍ចំណូល ។ចំណូលពីប្រាក់បៀវត្សៈ យល់ព្រមផ្តល់ឯកសារអំពីប្រាក់បៀវត្សមានលិខិតបញ្ជាក់ពីអ្នកគ្រប់គ្រងផ្ទាល់ ឬច្បាប់ថតចម្លងកិច្ចសន្យាការងារ។ ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើនៅឯកសារនិងលក្ខខណ្ឌមួយចំនួនទៀតដែលធនាគារតម្រូវឲ្យមានដូចជា

អាយុពី១៨ដល់៦៥ឆ្នាំ
ប័ណ្ណប្រាក់រយៈពេល៣ខែចុងក្រោយ
ជាបុគ្គលិកកំពុងបម្រើការងារ និង មានប្រាក់ខែទៀងទាត់
កំពុងបម្រើការងារក្នុងក្រុមហ៊ុនបច្ចុប្បន្នយ៉ាងតិច ១ ឆ្នាំ


គួរបញ្ជាក់លក្ខខណ្ឌតម្រូវនិងឯកសារតម្រូវអាចខុសគ្នាពីធនាគារមួយទៅធនាគារមួយ ដូច្នេះអ្នកអាចសាកសួរព័ត៌មានលម្អិតតាមធនាគារថាតើពួកគាត់មានកម្ចីផ្ទាល់ខ្លួនដោយមិនបាច់មានទ្រព្យធនាគារឬអត់។ ធនាគារមួយចំនួនដែលផ្ដល់កម្ចីផ្ទាល់ខ្លួនដោយមិនបាច់មានទ្រព្យធានា មានដូចជា ធនាគារ ប្រៃសណីយន៍ ធនាគារ ហ្វីលីព ធនាគារ ប្រេដ ធនាគារ ជីព​ម៉ុង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ហ្វាយនែនជាដើម។

ទាក់ទងនឹងកម្ចីផ្ទាល់ខ្លួនដោយមិនបាច់មានទ្រព្យធានានេះដែរ ធនាគារ ប្រៃសណីយ៍កម្ពុជាក៏ផ្ដល់កម្ចីផ្ទាល់ដោយមិនចាំបាច់មានទ្រព្យធានាឡើយ ដោយអ្នកអាចខ្ចីបានរហូតដល់២៤ខែជាមួយនឹងទំហំកម្ចីរហូតដល់ទៅ៣ម៉ឹនដុល្លារជាមួយនឹងអត្រាការប្រាក់ប្រកួតប្រជែង។ ចាប់អារម្មណ៍កម្ចីគ្មានទ្រព្យធានារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា អាចទាក់ទងទៅលេខ 070 200 002៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia