នៅក្នុងការរស់នៅមនុស្សតែងតែពឹងពាក់ខ្ចីលុយគ្នា ហើយពេលខ្លះ អ្នកអាចនឹងមានមិត្តភក្ដិសុំខ្ចីលុយតិចឬច្រើនតាមភាពជាក់ស្ដែង។ ជុំវិញមិត្តភក្ដិខ្ចីលុយនេះដែរ ប្រសិនបើអ្នកមានមិត្តភក្ដិខ្ចីលុយតែមិនងាយសងខាងក្រោមនេះគឺជាវិធីសាស្រ្តដែលអ្នកគួរអនុវត្តដើម្បីបានលុយមកវិញ។
១. កុំក្រែងចិត្តក្នុងការទារលុយ
ត្រង់នេះលោកស្រី Diane Gottsman អ្នកជំនាញប្រឹក្សាពីអាកប្បកិរយាសង្គមបានលើកឡើងថាពេលមានមិត្តភក្ដិខ្ចីលុយ អ្នកគួរតែរំលឹក(Follow Up) រឿងលុយឲ្យមែនទែន ហើយមិនត្រូវក្រែងចិត្តក្នុងការទារលុយគេឡើយ។
លោកស្រីក៏ណែនាំឲ្យដាក់ពេលវេលាកំណត់ក្នុងការសងលុយ។ វិធីសាស្រ្តក្នុងការទាក់ទងទៅមិត្តភក្ដិ អ្នកអាចនិយាយទារលុយដោយប្រើឃ្លាដូចជា” សួស្ដីមិត្ត ខ្ញុំរំលឹកពីរឿងមិត្តខ្ញុំលុយខ្ញុំថ្ងៃមុន ចំនួន១០ដុល្លារ តើអាចសងខ្ញុំនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយបានទេ?”។
២. ការផ្ដល់ជម្រើសក្នុងការសង
លោកស្រី Diane Gottsman ថាប្រសិនបើអ្នកឲ្យលុយគេច្រើនក្នុងទំហំច្រើន ហើយមិត្តភក្ដិមិនសូវមានលុយ អ្នកអាចពិភាក្សាគ្នាក្នុងការផ្ដល់ជម្រើសនៃការសងត្រលប់។ ត្រង់នេះអ្នកអាចឲ្យមិត្តភក្ដិសងតិចៗប្រចាំខែប៉ុន្ដែសងឲ្យទៀតទាត់រាល់ខែ។ ការធ្វើបែបនេះធ្វើឲ្យអ្នកអាចទទួលបានលុយជាប្រចាំខែទោះជាមិនបានច្រើនទាំងដុំតែក៏អាចបានប្រចាំខែខ្លះដើម្បីអ្នកបានលុយមកប្រើប្រាស់តាមតម្រូវការដែរ៕
សូមបញ្ជាក់ផងដែរវិធីដែលខាងលើនេះអ្នកអាចសាកល្បងបានហើយវិធីនេះបើអ្នកធ្វើបានសម្រេចនោះ អ្នកបានទាំងលុយ ហើយមិត្តភក្ដិអាចរក្សាបានដូចដើម៕


