មនុស្សភាគច្រើនបន្ទាប់ពីរៀបការហើយ ប្ដីប្រពន្ធតែងតែប្រាថ្នាចង់មានផ្ទះមួយផ្ទាល់ខ្លួនព្រោះផ្ទះគឺជាជម្រកដ៏កក់ក្ដៅសម្រាប់គ្រួសារ ហើយក្រៅពីផ្ទះ ពួកគាត់ចង់សល់លុយ មានឡានព្រោះទាំងនេះគឺបន្ថែមនូវអត្ថន័យនៃជីវិតធូរធារសម្រាប់អ្នកមានគ្រួសារ។
យ៉ាងណាមិញ បើអ្នកទាំង២(ប្ដីនិងប្រពន្ធ) មិនបានរៀបចំផែនការឬកំណត់គោលដៅទេនោះ អ្នកមិនងាយមានជីវិតមួយធូរធារ សល់ផ្ទះ សល់លុយ សល់ឡានដូចគេដូចឯងឡើយ។ ខាងក្រោមនេះគឺជារឿងធំៗ៤ដែលប្ដីប្រពន្ធត្រូវដាក់គោលដៅធ្វើជាបន្ទាន់បើចង់ឆាប់ធូរធារមានផ្ទះ សល់លុយ សល់ទ្រព្យ
១. រកចំណូល
គេថាប្រាក់ចំណូលគឺឧបករណ៍ក្នុងការកសាងភាពមាន ដូច្នេះចង់ឆាប់សល់ផ្ទះ សល់ទ្រព្យអ្នកត្រូវតែកសាងប្រភពចំណូលឲ្យដឹងមាំនិងមានប្រភពចំណូលច្បាស់លាស់។ ជាពិសេសគឺប្រឹងប្រែងរកចំណូលឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ បច្ចុប្បន្នបើគ្រួសារអ្នកមានចំណូលទាំងប្ដីនិងប្រពន្ធបូកបញ្ចូលគ្នាបាន១ពាន់ដុល្លារគឺអ្នកអាចទិញផ្ទះបានហើយ។
២. ចាត់ចែងសន្សំលុយ
ការសន្សំលុយគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែធ្វើបើចង់សម្រេចគោលដៅក្នុងគ្រួសារ ជាពិសេសគឺគោលដៅទិញផ្ទះតែម្ដង។ ត្រង់នេះពេលបើកប្រាក់ខែឬប្រាក់ចំណូលចូលភ្លាម អ្នកត្រូវដកសន្សំមុននឹងចំណាយ។ ការទិញផ្ទះគឺការចំណាយដ៏ច្រើនបំផុតនៅក្នុងជីវិតរបស់មនុស្ស ដូច្នេះបើអ្នកចង់បានផ្ទះ តែរកលុយបានមិនគិតសន្សំ នោះ១០ឆ្នាំទៀតក៏អ្នកមិនមានផ្ទះផ្ទាល់ខ្លួនដែរ។
ចំពោះការសន្សំគឺអ្នកត្រូវដកលុយមកសន្សំដាក់នៅក្នុងគណនីសន្សំដាច់ដោយឡែកហើយហាមប៉ះពាល់ប្រាក់សន្សំឲ្យសោះព្រោះលុយសន្សំនេះគឺសម្រាប់ទិញផ្ទះ។ ត្រង់នេះដែរ អ្នកត្រូវដឹងច្បាស់ពីការចំណូលក្នុងការរស់នៅប្រចាំខែក្នុងគ្រួសាររបស់អ្នក។ ឧទាហរណ៍គ្រួសារអ្នកចំណាយ៥០០ដុល្លារក្នុង១ ហើយចំណូលរកបានសរុប១ពាន់ដុល្លារ នោះអ្នកអាចកំណត់ប្រាក់សន្សំប្រចាំខែចំនួន៥០០ដុល្លារ ហើយបើរកបានកាន់តែច្រើនដាក់សន្សំកាន់តែច្រើន។
បើអ្នកអាចសន្សំ៥០០ដុល្លារក្នុង១ខែនោះ មួយឆ្នាំក្រោយអ្នកសល់៦ពាន់ដុល្លារ ហើយលុយ៦ពាន់ដុល្លារនេះ គឺអ្នកអាចមានលទ្ធភាពទិញផ្ទះបង់រំលស់បានហើយ ព្រោះបច្ចុប្បន្ន លក្ខខណ្ឌទិញផ្ទះគឺងាយស្រួលដោយគម្រោង បុរី មួយចំនួនមិនទាមទារប្រាក់កក់មុន(down payment) ច្រើននោះទេ។
៣. អភិវឌ្ឍនសមត្ថភាព
ក្រៅពីការរកចំណូលនិងការសន្សំលុយ អ្វីដែលអ្នកគួរធ្វើគឺការអភិវឌ្ឍនសមត្ថភាព ព្រោះកាលណាអ្នកមានអភិវឌ្ឍនសមត្ថភាព អ្នកនឹងអាចរកចំណូលបានកាន់តែច្រើន ហើយបានចំណូលច្រើន សន្សំលុយបានច្រើន ឆាប់សម្រេចគោលដៅផ្ទះទិញ។
អភិវឌ្ឍនសមត្ថភាពត្រង់នេះគឺអ្នកត្រូវដុសខាតចំណេះជំនាញដែលមានស្រាប់ដើម្បីឲ្យអ្នកកាន់តែពូកែរកចំណូលបានច្រើន។ ឧទាហរណ៍បើចំណេះដឹងភាសាអង់គ្លេសអ្នកនៅមានកម្រិត អ្នកអាចចំណាយលុយនិងពេលវេលារៀនអង់គ្លេសដើម្បីឲ្យកាន់តែពូកែអាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការរកចំណូលបន្ថែម។
លើសពីនេះ អ្នកអាចរៀនជំនាញថ្មីៗដែលជាជំនាញជួយឲ្យអ្នកបង្កើតចំណូលបន្ថែមបាន ជាពិសេសជំនាញដែលត្រូវប៉ាន់នៅក្នុងទីផ្សារដូចជា ជំនាញទីផ្សារឌីជីថល ជំនាញលក់ ជំនាញហិរញ្ញវត្ថុជាដើម។
៤. ទិញផ្ទះតម្លៃធូរថ្លៃល្មម
ចំពោះការទិញផ្ទះ អ្នកអាចសំឡឹងមើលផ្ទះតម្លៃធូរថ្លៃល្មមដែលអ្នកអាចមានលទ្ធភាពបង់រំលស់ប្រចាំខែខ្ទង់២០០ទៅ៣០០ដុល្លារក្នុងមួយខែ ដែលធ្វើឲ្យអ្នកមិនរងសម្ពាធនៃលុយកាក់ព្រោះការបង់ប្រចាំខែតិច។ ចំពោះតម្លៃផ្ទះ អាចទិញត្រឹម៥ម៉ឺនដុល្លារចុះក្រោម ជាពិសេសតម្លៃខ្ទង់៣ម៉ឺនដុល្លារគឺតម្លៃធូរថ្លៃនិងបានផ្ទះល្អ។ ចង់បានទិញផ្ទះដែលមានតម្លៃធូរថ្លៃហើយនៅជិតក្រុងភ្នំពេញ អាចទៅមើល បុរី គ្រួសារពេញចិត្ត ដែលមានទីតាំងនៅផ្សារព្រៃទារ។ ចាប់អារម្មណ៍ចង់ទិញផ្ទះនៅបុរីគ្រួសារពេញចិត្តអាចទាក់ទងទៅលេខ 089644171៕


