មាសនឹងធ្លាក់ថ្លៃ? តើហាងឆេងមាសនឹងទៅជាយ៉ាងណាបើអតិផរណាអាមេរិកធ្លាក់ទាបបំផុតមកត្រឹម២ភាគរយ?
Toeuy HongJULY 15 20241.8 K views

បច្ចុប្បន្នហាងឆេងមាសលើទីផ្សារអន្តរជាតិបានហក់ឡើងដល់ជាង២៤០០ដុល្លារហើយក្នុងមួយអោន។ ជាធម្មតាមាសត្រូវបានគេចាត់ទុកជារបស់ដែលប្រឆាំនឹងអតិផរណាពោលគឺនៅពេលអតិផរណាកើនឡើងមនុស្សមួយចំនួនតែងតែវិនិយោគទិញមាស។ បច្ចុប្បន្នអតិផរណាអាមេរិកចុះមកត្រឹម៣%។ ចុះបើអតិផរណាអាមេរិកចុះមកត្រឹម២% តើតម្លៃមាសនឹងទៅជាយ៉ាងណា?

 បើយោងតាមការចុះផ្សាយរបស់CBS លោក Alex Ebkarian ដែលជាCOO និងជាសហស្ថាបនិកនៃក្រុមហ៊ុនAllegiance Gold បានឲ្យថាបើមើលតាមប្រវត្តិរយៈពេ៣ឆ្នាំចុងក្រោយនេះឃើញថាទោះអតិផរណាថយចុះពិតមែនប៉ុន្ដែតម្លៃហាងឆេងមាសនៅតែខ្លាំង។ លោកបានបន្ថែមទៀតថាមាសគឺត្រូវបានគេចាត់ទុកជារបស់ដែលអាចរក្សាតម្លៃនិងជាទ្រព្យសុវត្ថិភាព។ដូច្នេះទោះជាអតិផរណាអាមេរិកធ្លាក់មកត្រឹម២%ក៏តម្លៃហាងឆេងមាននៅតែខ្លាំងដែរ។

បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Roger D. Silk  ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Sterling Foundation Management បានឲ្យដឹងថាក្នុងរយៈពេលខ្លីតម្លៃហាងឆេងមាសមិនប្រែប្រួលតាមអតិផរណាឡើយ។ ដូច្នេះបើអតិផរណាអាមេរិកធ្លាក់មកត្រឹម២%ក៏មិនអាចកំណត់ជោគវាសតម្លៃមាសឲ្យធ្លាក់ចុះដែរ។

លោកបានបន្តទៀតផ្ទុយទៅវិញតម្លៃហាងអាចជះឥទ្ធិពលនិងប្រែប្រួលដោយសារកត្តាធំៗដូចជាកត្ដាសេដ្ឋកិច្ចនិងភូមិសាស្រ្តនយោបាយជាដើម។ ត្រង់នេះលោកបានបញ្ជាក់ផងដែរថា អ្នកវិនិយោគខ្លះបានបន្តវិនិយោគលើមាសដោយសារតែប្រាក់ដុល្លារអាមេរិកអាចនឹងកាន់តែខ្សោយ។

លើសពីនេះបញ្ហាមួយចំនួនទាក់ទងនឹងប្រាក់ដុល្លារដូចជាបញ្ហាបំណុលអាមេរិករួមជាមួយនឹងកាប្រាក់ វិបត្តិអចលនទ្រព្យបែបពាណិជ្ជកម្ម និងកម្សាយនៃប្រព័ន្ធធនាគារអាមេរិកដែលកត្តាទាំងនេះគឺជាក្តាធ្វើឲ្យទីផ្សារមាសមិនងាយធ្លាក់ថ្លៃទៅណាឡើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia