ឃើញគេរកលុយពីហ្វេសប៊ុក មានដឹងអត់ថា 1K Views តើហ្វេសប៊ុនឲ្យលុយប៉ុន្មានទៅអ្នកកាន់ផេក?
Toeuy HongFEBRUARY 17 20261.8 K views

ហ្វេសប៊ុកដែលអ្នកលេងរាល់ថ្ងៃគឺអាចរកលុយពីវាបានឲ្យតែអ្នកបំពេញតាមលក្ខខណ្ឌដែលហ្វេសប៊ុកអនុញ្ញាតឲ្យរកលុយបានដូចជាអ្នកត្រូវបង្កើតផេកហើយមានអ្នកតាមដាន(Follower) យ៉ាងតិច៥ពាន់នាក់ទើបអ្នកអាចមានទទួលបានមុខងាររកលុយពីហ្វេសប៊ុកដែលគេហៅថាMonetization

 

បើអ្នកទទួលបានលក្ខខណ្ឌអាចរកលុយពីហ្វេសប៊ុក តើមានដឹងអត់ក្នុង1K Views តើហ្វេសប៊ុកឲ្យលុយអ្នកចំនួនប៉ុន្មាន?

 

សម្រាប់ទីផ្សារសកលជាពិសេសប្រទេសធំៗដូចជាទីផ្សារអាមេរិកនិងអឺរ៉ុបសម្រាប់អ្នកមានផេក វីដេអូក្នុង1K VIEWS អាចរកលុយបានចន្លោះពី២ទៅ៥ដុល្លារ។ នៅសហរដ្ឋអាមេរិកនិងអឺរ៉ុបអាចរកលុយបានច្រើនព្រោះអ្នកផ្សព្វផ្សាយចំណាយលុយច្រើនក្នុងការផ្សព្វផ្សាយទៅប្រទេសទាំងនោះដូច្នេះអ្នកកាន់ផេកនៅសហរដ្ឋអាមេរិកនិងអឺរ៉ុងអាចលុយបានច្រើនពីហ្វេសប៊ុក។

 

យ៉ាងណាមិញសម្រាប់ប្រទេសនៅតំបន់អាស៊ី អ្នកមានផេកអាចរកលុយបានតិចជាងនៅអាមេរិកនិងអឺរ៉ុបដោយសារតែអ្នកផ្សព្វផ្សាយ( Advertisers) ចំណាយលុយតិចក្នុងការផ្សព្វផ្សាយលើហ្វេសប៊ុកនៅក្នុងតំបន់អាស៊ី។

 

សម្រាប់ប្រទេសកម្ពុជាយើងវិញ អ្នកកាន់ផេកអាចលុយបានតិចជាងនៅសហរដ្ឋអាមេរិកនិងអឺរ៉ុប។ នៅប្រទេសកម្ពុជាយើងអ្នកមានផេកអាចរកលុយបានជាមធ្យមអាចចន្លោះពី០.២០ដុល្លារទៅ ១.៥០ដុល្លារក្នុង 1K Views នៃវីដេអូដែលពួកគាត់បានផ្សព្វផ្សាយលើផេក។

 

 សូមបញ្ជាក់ផងដែរថាចំពោះការរកលុយពីហ្វេសប៊ុសគឺយើងរកបានតិចឬច្រើនអាស្រ័យទៅលើទីតាំងនៃអ្នកទស្សនាវីដេអូរបស់អ្នកក៏ដូចជាប្រភេទមាតិកា(Contents) ដែលអ្នកផលិត។ ជាក់ស្ដែងបើអ្នកផលិតមានតិកាទាក់ទងនឹងហិរញ្ញវត្ថុ ការអប់រំនិងអាជីវកម្ម នោះអ្នកនឹងអាចរកចំណូលបានច្រើនជាងអ្នកផលិតមាតិកាផ្សេងៗទៀត៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia