លុយតិចក៏អាចទិញហ៊ុនបាន! មានលុយក្រោម១ម៉ឺ.នរៀលទិញហ៊ុន ធនាគារ អេស៊ីលីដា តើអ្នកចំណេ.ញបានប៉ុន្មាន?
Toeuy HongFEBRUARY 23 202413.6 K views

 

 មិនថាអ្នកជាអ្នកធ្វើការ អ្នករកស៊ី មន្រ្តីរាជការ ឬប្រជាជនសាមញ្ញធម្មតានោះទេគឺសុទ្ធតែអាចទិញភាគហ៊ុនរបស់ធនាគារ អេស៊ីលីដាបានព្រោះធនាគារ អេស៊ីលីដាបានឡើងផ្សារមូលបត្រកម្ពុជាដែលជាផ្សារហ៊ុនខ្មែរលក់ភាគហ៊ុនជាសាធារណៈដូច្នេះប្រជាជនទូទៅសុទ្ធតែអាចទិញហ៊ុន អេស៊ីលីដាក្លាយជាម្ចាស់ធនាគារ អេស៊ីលីដាបាន។

 

បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣ គិតត្រឹមបំណាច់ឆ្នាំ២០២៣កន្លងទៅគារ អេស៊ីលីដា រកស៊ីចំណេញបាន១៤៨លានដុល្លារ ថយចុះចំនួន១៨%ធៀបនឹងឆ្នាំ២០២២ខណៈឆ្នាំ២០២២ធនាគារនេះរកស៊ីចំណេញក្រោយបង់ពន្ធបាន១៨១លានដុល្លារ។

 

ចំណែកប្រាក់ចំណេញសុទ្ធក្នុងមួយភាគហ៊ុន( earning per share) គឺ១,៤២១រៀលក្នុងមួយហ៊ុន ហើយតម្លៃហ៊ុន​ អេស៊ីលីដាចប្ចុប្បន្ននេះមានតម្លៃ៩,៧៦០រៀលក្នុងមួយហ៊ុនហើយធនាគារអេស៊ីលីដានឹងយក៤៥%នៃប្រាក់ចំណេញសរុបមកចែកម្ចាស់ភាគហ៊ុន។ ដូច្នេះបើអ្នកទិញហ៊ុន អេស៊ីលីដានៅក្នុងតម្លៃបច្ចុប្បន្ន អ្នកអាចនឹងទទួលបានប្រាក់ចំណេញតាមរយៈភាគលាភប្រមាណ៦៣០រៀលក្នុងមួយហ៊ុន

 

ត្រឹមបំណាច់ឆ្នាំ២០២៣ ធនាគារចាស់វស្សាមួយនេះមានទ្រព្យសកម្មសរុបចំនួន៩.៧ពាន់លានដុល្លារ និងមានបំណុលសរុប៨.៣ពាន់លានដុល្លារ។ ជាធម្មតាធនាគារ អេស៊ីលីរាល់ឆ្នាំតែងកើនឡើងប្រាក់ចំណេញជាមធ្យម១០% ប៉ុន្ដែឆ្នាំ២០២៣ជាឆ្នាំដែលវិស័យធនាគាររងផលប៉ះពាល់ច្រើនហើយធនាគារដកសាច់ប្រាក់ខ្លះដើម្បីការពារហានិភ័យដូច្នេះហើយទើបធ្វើឲ្យប្រាក់ចំណេញធនាគារថយចុះ។

 

លើសពីនេះដោយសារសេដ្ឋកិច្ចធ្លាក់ចុះ អតិថិជនគ្មានលទ្ធបង់ធនាគារទាន់ពេលវេលា ដូច្នេះធនាគារនេះបានរៀបចំឲ្យអតិថិជនមួយចំនួនរៀបចំឥណទានឡើងវិញដោយផ្ដល់ឱកាសឲ្យអតិថិជនពន្យារពេលក្នុងការបង់សងឬបង់ប្រចាំខែតិចជាង ដែលធ្វើឲ្យកម្ចីមិនដំណើរការកើន ទើបធ្វើឲ្យធនាគារនេះមិនអាចរក្សាកំណើនប្រាក់ចំណេញរបស់ខ្លួនដូចរាល់ដង។

 

គួរបញ្ជាក់ផងដែរថាទិញហ៊ុនអេស៊ីលីដាគឺបងប្អូនត្រូវទិញនៅលើផ្សារហ៊ុនដែលជាការវិនិយោគលើផ្សារហ៊ុន ហើយគ្រប់ការវិនិយោគទាំងអស់គឺសុទ្ធតែមានហានិភ័យ។ ដូច្នេះមុននឹងបងប្អូនវិនិយោគលើផ្សារហ៊ុនទិញភាគហ៊ុន ធនាគារ អេស៊ីលីដា បងប្អូនត្រូវសិក្សាស្វែងយល់ពីការវិនិយោគលើផ្សារហ៊ុនជាមុនសិន ដើម្បីចៀសវាងដាក់លុយវិនិយោគទៅខកបំណង  អាចកប់លុយ ឬជួបបញ្ហាលុយដូចជាត្រូវការលុយបន្ទាប់ក៏លក់ហ៊ុនទាំងខាតដើម្បីបានលុយដោះស្រាយបញ្ហាបន្ទាន់ជាលទ្ធផលអ្នកអាចខាតបង់លុយ។

 

 ការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាភាគច្រើន ដូច្នេះពួកគាត់មិនដឹងវិនិយោគលើផ្សារហ៊ុនទិញហ៊ុន ធនាគារ អេស៊ីលីដានិងភាគាហ៊ុនផ្សេងទៀតទិញតាមណា ឬចាប់ផ្ដើមវិនិយោគដោយរបៀបណានោះទេ។  ដូច្នេះបើចង់ដឹងកាន់តែច្បាស់ទាក់ទងនឹងការវិនិយោគលើផ្សារ ហ៊ុនទិញហ៊ុន អេស៊ីលីដានិងហ៊ុនផ្សេងៗទៀតអាចចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia