ជនជាតិជ្វីហ្វពូកែទាំងរកស៊ីនិងចាត់ចែងលុយ! នេះរបៀបចាយលុយតាមក្បួន”ថូ៥” របស់ជូនជាតិជ្វីហ្វ
Toeuy HongAUGUST 15 20241.8 K views

ជនជាតិជ្វីហ្វគឺត្រូវបានគេចាត់ទុកជាជាតិជនដែលពូកែហើយឆ្លាតជាពិសេសគឺពូកែធ្វើជំនួញនិងពូកែរកស៊ី ហើយជនជាតិនេះមិនត្រឹមត្រូវពូកែរកស៊ីនិងធ្វើជំនួញប៉ុណ្ណោះទេប៉ុន្ដែរឿងគ្រប់គ្រងលុយក៏ពូកែផងដែរ។ ខាងក្រោមនេះ Business Cambodia សូមចែករំលែកពីក្បួនចាយលុយតាមក្បួន”ថូ៥” របស់ជនជាតិជ្វីហ្វដែលធ្វើឲ្យជនជាតិនេះអាចកសាងទ្រព្យបាន។

 

ក្បួនថូទី១

សម្រាប់ក្បួនថូទីមួយនេះគឺពួកគេបានដក១០%នៃចំណូលសរុបប្រចាំខែសម្រាប់យកមកធ្វើបុណ្យឬផ្គត់ផ្គង់ក្នុងសាសនារបស់ពួកគាត់ដែលពួកគាត់ជឿជាក់ថាការផ្គត់ផ្គង់ក្នុងការសាសនានឹងធ្វើឲ្យពួកគាត់រស់នៅសុខសប្បាយ។

 

ក្បួនថូទី២

ក្បួនថូទី២គឺដក១០%នៃចំណូលសរុបប្រចាំខែសម្រាប់យកមកបរិច្ឆាគទៅដល់អ្នកដទៃ។ ការបរិឆ្ឆាគលុយដល់អ្នកទៃគឺជាវប្បធម៌របស់ជនជាតិនេះហើយ។ ជាទូទៅពួកគាត់បរិច្ឆាគលុយទៅដល់អ្នកដែលគ្មានផ្ទះសំបែង ចាស់ជរា។ ពេលខ្លះពួកគាត់មិនមែនបរិច្ឆាគជាលុយទេប៉ុន្ដែជួយក្នុងរបៀបផ្សេងវិញក៏មាន។

 

ក្បួនថូទី៣

សម្រាប់ថូទី៣ ជនជាតិនេះដក២០%នៃចំណូលសរុបប្រចាំខែសម្រាប់សន្សំសម្រាប់ផែនការអនាគតហើយផែននេះអាចជាផែនការផ្ទាល់ខ្លួនឬផែនការរួមនៅក្នុងគ្រួសារ។ ការដកសន្សំមួយខែ២០% អាចធ្វើឲ្យជីវភាពរបស់ពួកគាត់ផ្លាស់ប្ដូរបានច្រើនដោយសារពួកគាត់សន្សំជាមួយគោលដៅច្បាស់លាស់។

 

ក្បួនថូទី៤

ចំពោះក្បួនថូទី៤វិញគឺដក១០%នៃចំណូលសរុបប្រចាំខមកវិនិយោគរយៈពេលខ្លះដើម្បីសម្រេចបានផលរយៈពេលវែងនាពេលអនាគត។ ត្រង់នេះយើងឃើញថាជនជាតិជ្វីហ្វគឺមានទស្សនវែងឆ្ងាយហើយខិតខំប្រឹងប្រែងសន្សំនិងវិនិយោគសម្រាប់សម្រេចគោលដៅរបស់ខ្លួន។

 

ក្បួនថូទី៥

សម្រាប់ក្បួនថទី៥ដែលជាក្បួនចុងក្រោយគេគឺដក៥០%នៃចំណូលសរុបប្រចាំខែសម្រាប់ចំណាយលើតម្រូវការចាំបាច់ក្នុងការរស់នៅប្រចាំខែ។ នេះគឺជាកញ្ចប់លុយចំណាយច្រើនជាងគេក្នុងការរស់នៅ។ ចំណាយចាំបាច់ក្នុងការរស់នៅគឺជាចំណាយដែលយើងអត់មិនបានដូចជា អាហារហូបចុក ការស្នាក់នៅ ការធ្វើដំណើរ សំលៀកបំពាក់ជាដើម៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia