មាសឡើងដល់៤២៤$ក្នុង១ជី តើវានឹងបន្តឡើងទៀតទេ? តស់មកស្ដាប់ការលើកឡើងរបស់អ្នកជំនាញ
Toeuy HongAPRIL 22 2025834 views

បងប្អូនមួយចំនួនធំប្រហែលជាកំពុងតាមដានហាងឆេងមាសយ៉ាងយកចិត្តទុកដាក់ខណៈនៅប៉ុន្មា្មនសប្ដាហ៍ចុងក្រោយនេះហាងឆេងមាសបានបន្តកើនឡើងជាលំដាប់ហើយគិតត្រឹមពេលនេះហាងឆេងមាសលើទីផ្សារអន្តរជាតិបានយក់ឡើងដល់៣៤២៤ដុល្លារក្នុងមួយអោន( ស្មើនឹង៤១២៥ដុល្លារក្នុងមួយតម្លឹង)។

លោក សុខ ហេង នាយកអភិវឌ្ឍន៍ធុរៈកិច្ចនៃក្រុមហ៊ុនGFG Investment ដែលជាក្រុមហ៊ុនផ្ដល់ការប្រឹក្សាលើការវិនិយោគហាងឆេងមាសបានឲ្យដឹងថាតាមការយល់ឃើញរបស់លោកផ្ទាល់ តម្លៃហាងឆេងមាសនៅតែបន្តកើនឡើងប៉ុន្ដែមិនឡើងទៅរហូតនោះទេពោលគឺអាចចុះមកវិញខ្លះដោយអាចចុះចំនួន១៥០ទៅ២០០ដុល្លារសិន។

Hh1

លោកបានឲ្យដឹងទៀតថាមានកត្តាមួយចំនួនដែលធ្វើឲ្យមាសនៅតែបន្តកើនឡើងដោយក្នុងនោះកត្តាភូមិសាស្រ្តនយោបាយនៅអាស៊ីកណ្ដាល សភាពអឺរ៉ុបនិងសហរដ្ឋអាមេរិលគឺជាកត្តាធំមួយធ្វើឲ្យមាសអាចបន្តកើនឡើង។ ជាពិសេសប្រសិនបើការទម្លាក់អត្រាការប្រាក់ដុល្លារអាមេរិកអាចកើតមានឡើងនោះតម្លៃមាសនឹងនៅតែបន្តឡើងថ្លៃ។ ក្រៅពីនេះកាចុះខ្សោយនៃប្រាក់ដុល្លារនិងអតិផរណាកើនឡើងក៏ជាកត្តាដែលជៈឥទ្ធិពលដល់ហាងឆេងមាសឲ្យកើនឡើងផងដែរ។

ចំពោះបងប្អូនដែលមានមាសក្នុងដៃស្រាប់ហើយធ្លាប់ទិញបានក្នុងតម្លៃខ្ទង់២៥០០$ក្នុងមួយអោន លោកណែនាំឲ្យលក់ចេញខ្លះដើម្បីយកប្រាក់ចំណេញហើយបន្តទុកពាក់កណ្ដាលចាំឲ្យដល់ជាង៤០០ពាន់ដុល្លារក្នុងមួយអោនចាំលក់ចេញបន្ថែមទៀត។

លោកបានបង្ហើបទៀតថាសម្រាប់ហាងទំនោរហាងឆេងមាសអំឡុងឆ្នាំ២០២៥នេះលោកយល់ឃើញថាតម្លៃហាងឆេងមាសនៅតែបន្តកើនឡើងក្រោមហេតុផលថាប្រទេសធំៗ

ដូចជាសហរដ្ឋអាមេរិកនិងប្រទេសចិនកំពុងតែមានសង្រ្គាមពាណិជ្ជកម្មជាមួយគ្នាតាមរយៈការដាក់ពន្ធលើគ្នាទៅវិញទៅមកដែលកត្តានេះហើយធ្វើឲ្យមាសនៅតែបន្តឡើង។ លើសពីនេះគោលយោបាយការហិរញ្ញវត្ថុរបស់អាមេរិកដែលរំពឹងថានឹងកាត់អត្រាការប្រាក់ក៏ជាកត្តាផ្សេងដែលធ្វើឲ្យមាសបន្តឡើង។

សម្រាប់បងប្អូនចង់ស្វែងយល់នឹងចាប់ឱកាសវិនិយោគលើហាងឆេងមាសអន្តរជាតិអាចធ្វើការសិក្សាស្រាវជ្រាវជាពិសេសអាចទាក់ទងក្រុមហ៊ុន GFG Investment ដើម្បីទទួលបានការប្រឹក្សាបន្ថែមពីការវិនិយោគលើហាងឆេងមាស៕

Hh

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia