នៅពេលដែលជំពាក់បំណុលគេ មនុស្សភាគច្រើនតែងតែគិតថាទាល់តែរកលុយឲ្យបានច្រើនទើបដោះបំណុលឆាប់អស់។ ការគិតបែបនេះគឺមិនខុសនោះទេព្រោះពេលជំពាក់បំណុលគេទាល់តែយើងមានលុយទើបអាចដោះបំណុលគេបាន។
យ៉ាងណាមិញពេលជំពាក់បំណុល មនុស្សជាច្រើនតែងតែមើលរំលងការចាត់ចែងលុយកាក់ខណៈការចាត់ចែងលុយកាក់នេះជួយឲ្យពួកគាត់ដោះបំណុលឆាប់អស់។ ខាងក្រោមនេះគឺរឿងទាំង៥ដែលបង្ហាញថាការចេះចាត់ចែងលុយកាក់ជួយឲ្យអ្នកដោះបំណុលបានលឿន។
១. តាមដានការចំណាយរបស់អ្នក
នៅពេលដែលអ្នកចេះចាត់ចែងលុយ ដោយតាមដានការចំណាយ អ្នកនឹងដឹងច្បាស់ថាមួយខែៗលុយរបស់អ្នកចំណាយទៅលើអ្វីខ្លះ។ ត្រង់នេះពេលអ្នកតាមដានការចំណាយ អ្នកនឹងឃើញការចំណាយដែលមិនចាំបាច់ដូចជាញ៉ាំនៅខាងក្រៅ ការដើរលេងកម្សាន្តនិងចំណាយផ្សេងៗទៀត។ ពេលអ្នកឃើញចំណាយមិនចាំបាច់ អ្នកអាចកាត់បន្ថយដែលធ្វើឲ្យអ្នកសល់លុយយកទៅបុកដោះបំណុលឲ្យឆាប់អស់។
២. ដាក់អាទិភាព
ការចាត់ចែងលុយកាក់ បង្ខំអ្នកឲ្យសម្រេចចិត្តចំណាយលើអ្វីដែលចាំបាច់បំផុត សំខាន់បំផុត។ ត្រង់នេះពេលអ្នកចេះចាត់ចែង អ្នកនឹងដាក់អាទិភាពដោះបំណុល ដូច្នេះអ្នកនឹងកាត់ចំណាយមិនចាំចាប់ ហើយផ្ដោតលើការយកលុយទៅបង់សងបំណុល។
៣. បង្កើតផែនការដោះបំណុល
ពេលអ្នកមានផែនការហិរញ្ញវត្ថុប្រចាំខែ អ្នកអាចជ្រើសរើសយុទ្ធសាស្រ្តក្នុងការដោះបំណុល ដូចជាយុទ្ធសាស្រ្តដោះបំណុលពីតូចទៅធំ។ យុទ្ធសាស្រ្តនេះអ្នកផ្ដោតដោះបំណុលតូចមុន ហើយបន្ទាប់មកដោះបំណុលតូចបន្ទាប់ទៀត។ ការធ្វើបែបនេះ ធ្វើឲ្យអ្នកមានទឹកចិត្តក្នុងការដោះបំណុល ព្រោះអ្នកឃើញចាប់ផ្ដើមអស់បន្តិចម្ដងៗធ្វើឲ្យអ្នកមានកម្លាំងចិត្តដោះបំណុល។
៤. ចៀសវាងបំណុលថ្មី
តាមរយៈការធ្វើផែនការចំណាយប្រចាំខែ អ្នកអាចចៀសវាងចំណាយច្រើនហួសហេតុដែលធ្វើឲ្យអ្នកអាចចៀសពីការដើរខ្ចីលុយគេដូច្នេះបំណុលអ្នកមិនកើនឡើយ។
៥. សល់លុយជាងមុន
ត្រូវចាំថាការចេះចាត់ចែងលុយកាក់ ធ្វើឲ្យអ្នកដឹងពីចំណាយលាក់មុខព្រោះអ្នកបានតាមដានការចំណាយយ៉ាងយកចិត្តទុកដាក់ដូច្នេះអ្នកអាចកាត់ចំណាយដែលមិនចាំបាច់។ ឧទាហរណ៍បន្ទាប់ពីអ្នកចេះចាត់ចែងលុយ អ្នកអាចកាត់ចំណាយមួយ១ខែបាន១០០ដុល្លារ ដូច្នេះមួយឆ្នាំអ្នកសល់លុយ១២០០ដុល្លារសម្រាប់យកទៅដោះបំណុល។
បើចង់ដឹងកាន់តែច្បាស់ពីការធ្វើផែនការចំណាយប្រចាំខែនិងចាត់ចែងលុយឲ្យបានល្អ អាចសាកអានសៀវភៅលុយពិត។ ចង់ទិញអាចទាក់ទងទៅតេឡេក្រាម https://t.me/BusinessCambodiaBook



