ក្រោយអគ្គនាយករដ្ឋគយ និងរដ្ឋាករកម្ពុជា បានធ្វើការកែសម្រួលនូវអត្រាពន្ធគយ នាំចូលលើមុខទំនិញមួយចំនួនរួមមាន៖ ឧបករណ៍អគ្គិសនី, ប្រព័ន្ធសូឡា និងរថយន្តអគ្គិសនី។ ឆ្លើយតបទៅនឹងការបញ្ចុះតម្លៃពន្ធនាំចូលលើរថយន្ដអគ្គិសនីរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះដែរ ក្រុមហ៊ុន HONGQI Cambodia ដែលជាក្រុមហ៊ុនលក់ឡានដ៏ល្បី១របស់ប្រទេសចិនក៏បានសម្រេចបញ្ចុះតម្លៃលក់រថយន្ដរបស់ខ្លួនលើម៉ូដែលចំនួន៧ នេះផងដែរ។ ដោយក្នុងនោះរួមមាន៖
១. HONGQI HS3 តម្លៃសម្រាប់បញ្ចុះកែសម្រួល ២០០០ដុល្លារ
២. HONGQI CZS PHEV តម្លៃសម្រាប់បញ្ចុះកែសម្រួល ៣០០០ដុល្លារ
៣. HONGQI HQ9 PHEV តម្លៃសម្រាប់បញ្ចុះកែសម្រួល ៣៨០០ដុល្លារ
៤. HONGQI OUSADO តម្លៃសម្រាប់បញ្ចុះកែសម្រួល ២០០០ដុល្លារ
៥. HONGQI H5 តម្លៃសម្រាប់បញ្ចុះកែសម្រួល ២០០០ដុល្លារ
៦. HONGQI GUOYAO តម្លៃសម្រាប់បញ្ចុះកែសម្រួល ២០០០ដុល្លារ
៧. HONGQI GUOYA តម្លៃសម្រាប់បញ្ចុះកែសម្រួល ២០០០ដុល្លារ
ជាមួយគ្នានោះដែរ សម្រាប់បងប្អូនដែលជាវរថយន្ត HONGQI គឺមាន free ប្តូរប្រេងម៉ាស៊ីន ៤ឆ្នាំ ឬ ១០ម៉ឺនគីឡូ, ធានា ៨ឆ្នាំឬ ១៦ម៉ឺនគីឡូមានធានាសង ២០ដុល្លារក្នុងមួយថ្ងៃបើមានការផ្តល់សេវាជួសជុលយឺតយាវលើសពី៣ថ្ងៃ។
សម្រាប់ព័ត៌មានបន្ថែម ឬចង់ទិញរថយន្ដ HONGQI ដែលបានកែតម្រូវតម្លៃថ្មីទាំង៧ ម៉ូដែលខាងលើ លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ៖ 𝟎𝟕𝟖 𝟑𝟑𝟓 𝟓𝟎𝟐/ 𝟎𝟗𝟗 𝟐𝟎𝟎 𝟔𝟔𝟔 ឬហ្វេប៊ុកផេក HONGQI Cambodia៕




