អ្នកឧកញ៉ា ហុង ពីវ ប្រកាសសាងសង់គម្រោងលំនៅឋានថ្មីនៅទីតាំងសក្ដានុពលមួយនេះ
Bunthoeun KoemNOVEMBER 16 2025818 views

អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនបុរី ពិភពថ្មី បានប្រកាសសាងសង់គម្រោងលំនៅឋានថ្មីនៅតំបន់ ៦០ ម៉ែត្រ ដែលបច្ចុប្បន្នជាទីតាំងដ៏មានសក្ដានុពលបំផុតមួយនៅភាគខាងត្បូងរាជធានីភ្នំពេញ។ ខណៈមួយរយៈចុងក្រោយនេះគម្រោងធំៗជាច្រើនរួមមាន លំនៅឋាន មន្ទីរពេទ្យ ផ្សារទំនើប និងអគារពាណិជ្ជកម្ម បាននិងកំពុងសម្រុកទៅកាន់តំបន់នេះ។

 

271487262 467170594779741 5084217294810380953 N

 

បើតាមការបញ្ជាក់នៅលើហ្វេសប៊ុកផេកកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកឧកញ៉ា បានបញ្ជាក់ថា គម្រោងលំនៅឋានថ្មីនេះមានឈ្មោះថា “ពិភពថ្មី ខុនដូមានជ័យ” ដែលស្ថិតនៅទល់មុខនឹងផ្សារទំនើប អ៊ីអន មានជ័យ (អ៊ីអនទី៣)។ ដោយគម្រោងថ្មីនេះ គឺមានសាងសង់ជាប្រភេទផ្ទះអាជីវកម្ម (Shophouse) និងខុនដូ។ ក្រៅពីនោះក៏មានហាងហែលទឹក និងក្លឹបហាត់ប្រាណ សម្រាប់ឲ្យអតិជនដែលរស់នៅក្នុងគម្រោងធ្វើការហាត់ប្រាណផងដែរ។

 

មានការបញ្ជាក់បន្ថែមពីអ្នកឧកញ៉ា គម្រោងនេះគឺមានខណៈពិសេសខ្លាំងណាស់ រីឯតម្លៃវិញគឺដាក់លក់ក្នុងតម្លៃ ៣៦ ៨៨៨ ដុល្លារ ប៉ុន្ដែក្រុមហ៊ុននឹងធ្វើការចុះតម្លៃជូន ៤ ០០០ ដុល្លារ សម្រាប់អតិថិជនដែលមកទិញសម្រាប់ ៣ ថ្ងៃដំបូង ដូច្នេះគឺនៅសល់តម្លៃត្រឹមតែ ៣២ ៨៨៨ ដុល្លារប៉ុណ្ណោះ។ ចំពោះការបើកលក់វិញក្រុមហ៊ុននឹងចាប់ផ្ដើមនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះហើយ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ហ្វេសប៊ុក  Oknha Hong Piv អ្នកឧកញ៉ា ហុង ពីវ ឬតាមរយៈលេខទូរស័ព្ទ៖ 011 888 621

 

សូមជម្រាបផងដែរថា កន្លងមកនេះ ក្រុមហ៊ុនបុរី ពិភពថ្មី បានបើកដំណើរការគម្រោង ពិភពថ្មី ខុនដូ ចំនួន ៣ ទីតាំងហើយ។ ដោយក្នុងនោះរួមមាន​៖ គម្រោងពិភពថ្មី ខុនដូសែនសុខ, គម្រោងពិភពថ្មី ខុនដូគួស្រូវ និងគម្រោងពិភពថ្មី ខុនដូ ចំការដូង។ ហើយការអភិវឌ្ឍន៍គម្រោងខុនដូ ដែលមានតម្លៃសមរម្យនេះដែរ ក៏ទទួលកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ផងដែរ៕  

 

581856931 1372024380961020 941501850317805505 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia