ទើបរៀបការថ្មីថ្មោង ចង់ទិញផ្ទះថ្មី! មកស្គាល់ធនាគារធំៗ៥ ផ្ដល់កម្ចីទិញផ្ទះ ការប្រាក់ទាប សុវត្ថិភាពខ្ពស់
SOKLY SO•MAY 16 2023•1.9 K views

មនុស្សម្នាក់ៗអាចមានក្ដីស្រមៃរៀងៗខ្លួន ប៉ុន្តែក្រោយពេលរៀបការមានដៃគូជីវិតច្បាស់លាស់ ក្ដីស្រមៃរៀងខ្លួនក៏ប្រែក្លាយជាក្ដីស្រមៃរួមគ្នា។ ក្នុងនោះអាចមានរឿងជាច្រើនដែលដៃគូជីវិតគ្រប់គូប្រាថ្នាចង់បានខុសៗគ្នា តែរបស់សំខាន់បំផុតមួយដែលមនុស្សភាគច្រើនចង់បានខ្លាំងជាងគេបង្អស់គឺ ការមានផ្ទះសម្រាប់រស់នៅសាងគ្រួសាររួមគ្នា។

ប្រសិនបើពេលនេះលោកអ្នកកំពុងតែចង់ទិញផ្ទះ តែមិនចង់ចំណាយលុយទាំងដុល Business Cambodia សូមណែនាំឱ្យស្គាល់ធនាគារធំៗចំនួន៥ ដែលផ្ដល់កម្ចីទិញផ្ទះការប្រាក់ទាបបំផុត៖

១. ធនាគារ CIMB

-ទំហំកម្ចី៖ រហូតដល់ ១០០% នៃតម្លៃផ្ទះ

-អត្រាការប្រាក់៖ ចាប់ពី ៧.៥% ក្នុងមួយឆ្នាំ

-ពេលវេលាកំណត់៖ រហូតដល់ ២៥ឆ្នាំ

-ចំណុចពិសេស៖ រយៈពេលឥណទានវែងជួយសម្រួលឱ្យការបង់ប្រចាំខែមានចំនួនទាប មិនក្លាយជាបន្ទុកធ្ងន់។ កម្រៃជើងសារត្រឹមតែ ១%នៃទំហំឥណទានសរុប។

-លេខទំនាក់ទំនង៖ ០២៣ ៩៨៨ ៣៨៨

8963abca 4ca6 409d 824a 8dfafbdab498

២. ធនាគារ ស៊ិនហាន

-ទំហំកម្ចី៖ រហូតដល់ ៨០% នៃតម្លៃផ្ទះ

-អត្រាការប្រាក់៖ ត្រឹមតែ ៦.៤៩% (នៅឆ្នាំដំបូង) បន្ទាប់ពីឆ្នាំទី២ទៅ មានចំនួនចាប់ពី ៧.៩០% (សម្រាប់ប្រាក់រៀល) និងចាប់ពី ៧.៩៥% (សម្រាប់ប្រាក់ដុល្លារ)

-ពេលវេលាកំណត់៖ រហូតដល់ ២៥ឆ្នាំ

-ចំណុចពិសេស៖ ទំហំកម្ចីធំ មានដំណើរការសាមញ្ញនិងរហ័ស អត្រាការប្រាក់ទាបខ្លាំង វិធីសាស្រ្តទូទាត់សងវិញមានច្រើនទម្រង់ដែលអាចជួយសម្រួលដល់អ្នកខ្ចី។

-លេខទំនាក់ទំនង៖ ០២៣ ៩៥៥ ០០១

2e2a15a1 E245 4231 8b11 Bd1f8eb46ad9

៣. ធនាគារ ហ្វីលីព

- ទំហំកម្ចី៖ ចរចារបាន

- អត្រាការប្រាក់៖ ៨% ដល់ ១០%ក្នុងមួយឆ្នាំ

- រយៈពេលកំណត់៖ រហូតដល់ ២៥ឆ្នាំ

- លេខទំនាក់ទំនង៖ ០៨៦ ៩៣០ ០០០ / ០៨៩ ៩៨៩ ៨១៨

7714faeb 5737 43d5 8e68 85eb439bd1f2

៤. ធនាគារ អេស ប៊ី អាយ លី​ ហួរ

-ទំហំកម្ចី៖ រហូតដល់ ៩៥% នៃតម្លៃផ្ទះ

-អត្រាការប្រាក់៖ ត្រឹមតែ ០.៦៦% ក្នុងមួយខែ

-ពេលវេលាកំណត់៖ រហូតដល់ ២០ឆ្នាំ

-ចំណុចពិសេស៖ គ្មានការពិន័យចំពោះការបង់ផ្ដាច់មុនកំណត់ ឬរំលស់ដើម។ មិនគិតសេវារដ្ឋបាល។ ការសងប្រាក់មានលក្ខណៈបត់បែន។

-លេខទំនាក់ទំនង៖ ០២៣ ៩៨០ ៨៨៨

Df49d314 F54f 42c6 9710 D79508b36929

៥. ធនាគារ ស្ថាបនា

-ទំហំកម្ចី៖ រហូតដល់ ៨០% នៃតម្លៃផ្ទះ

-អត្រាការប្រាក់៖ ចាប់ពី ៨.៥០% ក្នុងមួយឆ្នាំ

-ពេលវេលាកំណត់៖ រហូតដល់ ២៥ឆ្នាំ

-ចំណុចពិសេស៖ វិធីសាស្រ្តទូទាត់សងវិញមានច្រើនទម្រង់ដែលអាចជួយសម្រួលដល់អតិថិជនគ្រប់រូប។

-លេខទំនាក់ទំនង៖ ០២៣/ ០៨១ ៩៩៩ ០១០

38cba606 44ed 4feb 8c61 9d02e0450dc8

គួរជម្រាបផងដែរថា នៅពេលខ្ចីលុយធនាគារ បានលឿនឬមិនបានលឿន វាអាស្រ័យលើប្រវត្តិឥណទានរបស់អ្នក បើអ្នកមានប្រវត្តិឥណទានល្អ អ្នកនឹងឆាប់ទទួលបានការអនុម័ត។ ដូច្នេះហើយសូមថែរក្សាប្រវត្តិឥណទានឱ្យបានល្អ សងឱ្យបានទៀងទាត់ ទើបថ្ងៃក្រោយងាយស្រួលស្នើកម្ចីថ្មីៗយកមកប្រើប្រាស់៕

ទិញផ្ទះពេលនេះលក្ខខណ្ឌល្អការប្រាក់ទាប! ធនាគារធំៗទាំង៧នេះផ្ដល់កម្ចីទិញផ្ទះការប្រាក់ទាបបំផុត
Toeuy Hong•SEPTEMBER 30 2026•13 views

 នៅក្នុងឆ្នាំ២០២៦នេះសម្រាប់អ្នកចង់ទិញផ្ទះរស់នៅគឺទទួលបានលក្ខខណ្ឌល្អដោយគម្រោងអចលនទ្រព្យមិនទាមទារឲ្យអ្នកមានប្រាក់កក់មុន( down payment) ច្រើនឡើយចំណែកកម្ចីទិញផ្ទះរបស់ធនាគារមួយចំនួនផ្ដល់កម្ចីជាមួយការប្រាក់ទាបបំផុត។

 

ទាក់ទងនឹងកម្ចីទិញផ្ទះនេះដែរ ខាងក្រោមនេះគឺជាធនាគារធំៗចំនួន៥ដែលផ្ដល់កម្ចីទិញផ្ទះជាមួយនឹងការប្រាក់ទាបបំផុតនៅឆ្នាំ២០២៦នេះ៖

 

១. ធនាគារ ABA៖ ការប្រាក់កម្ចីទិញផ្ទះ៦.៥០%ក្នុងមួយឆ្នាំអាចខ្ចីបានរហូតដល់២៥%និងខ្ចីបានរហូតដល់៨០%នៃតម្លៃផ្ទះ

 

២. ធនគារ Bank of China៖ ផ្ដល់ការប្រាក់កម្ចីទិញផ្ទះត្រឹមតែ៥.៨០%

 

៣. ធនាគារ ហ្វីលីព( Phillip Bank)៖ ផ្ដល់កម្ចីទិញផ្ទះជាមួយនឹងការប្រាក់ត្រឹមតែ៦.២៥%អាចខ្ចីបានរហូតដល់៩០%នៃទ្រព្យដាក់ធានា។

 

៤. ធនាគារ Woori៖ ផ្ដល់កម្ចីទិញផ្ទះជាមួយនឹងការប្រាក់ត្រឹមតែ៥.៨០%

 

៥. ធនាគារភ្នំពេញពាណិជ្ជ(PPCBank)៖ ផ្ដល់ការប្រាក់កម្ចីទិញផ្ទះការប្រាក់ចំនួន៦.៩៩%

 

៦. ធនាគារ CIMB៖ ផ្ដល់កម្ចីទិញផ្ទះការប្រាក់ត្រឹមតែ៦.២៩%ក្នុងមួយឆ្នាំ

 

៧. ធនាគារ Shinhan៖ ផ្ដល់កម្ចីទិញផ្ទះជាមួយនឹងការប្រាក់ត្រឹមតែ៦.៣៩%សម្រាប់៣ឆ្នាំដំបូង

 

គួរបញ្ជាក់ផងដែរថាលក្ខខណ្ឌទទួលបានកម្ចីទិញផ្ទះជាមួយនឹងការប្រាក់គឺអាចប្រែប្រួលទៅតាមទំហំកម្ចីពោលគឺធនាគារខ្លះបើអ្នកខ្ចីក្នុងចំនួនច្រើនអ្នកនឹងទទួលបានលក្ខខណ្ឌល្អជាមួយនឹងអត្រាការប្រាក់ទាបសមរម្យបំផុត៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia