មានក្តីស្រមៃចង់ទិញផ្ទះមួយជារបស់ខ្លួនឯង ប៉ុន្តែលុយមិនគ្រប់ បើបង់រំលស់សុទ្ធជាមួយគម្រោងខ្លាចការប្រាក់ខ្ពស់។ ឈប់បារម្ភទៀតទៅ ខណៈនេះគឺជាធនាគារធំៗ ៥ មានផ្តល់កម្ចីទិញផ្ទះក្នុងកម្រិតការប្រាក់ទាប ហ៊ានឱ្យជិត ១០០% នៃតម្លៃផ្ទះដែលអ្នកចង់បាន៖
១. CIMB Bank ៖ ជាមួយនឹងធនាគារ CIMB Bank អ្នកអាចទទួលបានកម្ចីរហូតដល់ ៨០% នៃតម្លៃផ្ទះដែលអ្នកចង់បាន។
- អត្រាការប្រាក់ ចាប់ពី ៦.២៩%
- ចំណុចពិសេស ឥណទាននេះមានរយៈពេលវែងរហូតដល់ ២៥ឆ្នាំដែលជួយសម្រួលឱ្យការបង់ប្រចាំខែមានចំនួនទាប។ កម្រៃជើងសារត្រឹមតែ ១%នៃទំហំឥណទានសរុប (អប្បបរមា ១,០០០ ដុល្លារអាមេរិក)។
- សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមលេខ ០២៣ ៩៨៨ ៣៨៨។
២. PPC Bank៖ ធនាគារ PPC ផ្តល់ជូននូវអត្រាការប្រាក់ដែលល្អបំផុត និងការអនុម័តលើកម្ចីបានយ៉ាងឆាប់រហ័ស ដែលអាចឱ្យអ្នកក្លាយជាម្ចាស់ផ្ទះថ្មីបានយ៉ាងងាយស្រួលបំផុត។
- ទឹកប្រាក់កម្ចីចាប់ពី ២,០០០ដុល្លារ រហូតដល់ ៥,០០០,០០០ដុល្លារ
- អត្រាការប្រាក់ ៦.៩៩%ក្នុងមួយឆ្នាំ
- រយៈពេលកម្ចីមានរយៈពេលរហូតដល់ ៣០០ខែ (២៥ឆ្នាំ)
- ទំហំកម្ចីរហូតដល់ ៨០%នៃតម្លៃទ្រព្យបញ្ចាំសរុប។
- សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមលេខ ០៩៦ ៣៩០៩ ៩០៩/ ០២៣ ៩០៩ ៩០៩។
៣. Wing Bank៖ ជាមួយកម្ចីគេហដ្ឋាន របស់ធនាគារ វីង មិនថាអ្នកត្រូវការទិញផ្ទះលើកដំបូង ពង្រីកទំហំផ្ទះ សម្រាប់សមាជិកកើនឡើង ឬវិនិយោគលើអចលនទ្រព្យនោះឡើយ
- Wing ហ៊ានផ្ដល់ទំហំឥណទានចាប់ពី ១៥,០០០ ដុល្លារ រហូតដល់ជាង ៥០០,០០០ ដុល្លារអាមេរិក
- អត្រាការប្រាក់ចាប់ពី ៧.៥០% ជាមួយការបង់ប្រាក់កក់មុនចាប់ពី ១០%
- រយៈពេលកម្ចីមានរហូតដល់ ២៤០ ខែ (ប្រហែល ២០ ឆ្នាំ)។
- សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមលេខ ០២៣ ៩៩៩ ៩៨៩។
៤. DGB Bank៖ ចង់ទិញផ្ទះថ្មីស្នើឥណទានជាមួយធានាគារ DGB
- ទឹកប្រាក់កម្ចីហ៊ានផផ្ដល់ដល់ ៣០០,០០០ ដុល្លារ
- ការប្រាក់ត្រឹមតែ ០.៧៥% ក្នុងមួយខែ
- ពេលវេលាកំណត់ រហូតដល់ ២៥ឆ្នាំ
ចំណុចពិសេស៖ ទំហំកម្ចីធំ មានដំណើរការសាមញ្ញនិងរហ័ស អត្រាការប្រាក់ទាបខ្លាំង វិធីសាស្រ្តទូទាត់សងវិញមានច្រើនទម្រង់ដែលអាចជួយសម្រួលដល់អ្នកខ្ចី។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមលេខទំនាក់ទំនង៖ ០២៣ ៩៩៩ ៩៩០។
៥. ABA Bank៖ ចង់ទិញផ្ទះថ្មីស្នើឥណទានជាមួយធានាគារ ABA
- ទំហំកម្ចី ២០,០០០.០ - ២,០០០.០០ ដុល្លារ និងទំហំប្រាក់រៀល ៨០លាន ដល់ ៨,០០០ លាន
- ការប្រាក់ ចាប់ពី ៦.៥០% ទៅ ៧.០០% ក្នុងមួយឆ្នាំ
- រយៈពេលកម្ចី រហូតដល់ ២៥ ឆ្នាំ
- សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមលេខ ១៨០០ ២០៤ ២០៤៕


