អ្នកចិត្តវិទ្យា! នេះជាសញ្ញាសំខាន់ៗ ៥ បង្ហាញថា អ្នកមានកម្រិតបញ្ញា IQ ខ្ពស់ជាងមនុស្សធម្មតា
Pov SaruFEBRUARY 14 20264 views

IQ គឺជាកម្រិតវាស់ស្ទង់សមត្ថភាពបញ្ញារបស់មនុស្ស ដែលពាក់ព័ន្ធនឹងការគិតវិភាគ ការយល់ដឹងភាសា ល្បឿននៃការរៀន ការចងចាំ និងសមត្ថភាពដោះស្រាយបញ្ហា។ ជាធម្មតា IQ ត្រូវបានវាយតម្លៃតាមរយៈតេស្តវិទ្យាសាស្ត្រ ប៉ុន្តែអ្នកជំនាញផ្នែកចិត្តវិទ្យាជាច្រើនបានរកឃើញថា មានសញ្ញាផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ ដែលអាចបង្ហាញថាមនុស្សម្នាក់មានកម្រិតបញ្ញាខ្ពស់ជាងធម្មតា។ ខាងក្រោមនេះជាសញ្ញាសំខាន់ៗ ៥ ដែលត្រូវបានលើកឡើងក្នុងការសិក្សាចិត្តវិទ្យា៖

 

១. ពូកែចងចាំ៖ មនុស្សដែលមាន IQ ខ្ពស់អាចយល់ពីគំនិតថ្មីៗបានលឿន មិនថារៀននៅក្នុងថ្នាក់ ឬបទពិសោធន៍ក្នុងជីវិតប្រចាំថ្ងៃក៏ដោយ។ ខួរក្បាលរបស់ពួកគេដំណើរការព័ត៌មាន មានប្រសិទ្ធភាព ធ្វើឱ្យអាចយកចំណេះដឹងទៅប្រើបានជាក់ស្តែងទាំងក្នុងការសិក្សា និងការងារ។

 

២. ទំនោរអារម្មណ៍ខ្ពស់៖ មនុស្សមាន IQ ខ្ពស់ភាគច្រើនក៏មានកម្រិត EQ ឬការយល់ដឹងអំពីអារម្មណ៍ខ្លួនឯង និងអ្នកដទៃខ្ពស់ផងដែរ។ ពួកគេអាចគ្រប់គ្រងអារម្មណ៍បានល្អ យល់ចិត្តអ្នកជុំវិញ និងប្រើទាំងហេតុផល និងអារម្មណ៍ក្នុងការសម្រេចចិត្ត។ នេះធ្វើឱ្យពួកគេក្លាយជាមនុស្សដែលមានទំនាក់ទំនងល្អ និងអាចធ្វើការជាមួយអ្នកដទៃបានប្រសើរ។

 

៣. ពូកែដោះស្រាយបញ្ហា៖ ពួកគេអាចមើលឃើញបញ្ហាពីមុំផ្សេងៗ ហើយស្វែងរកមូលហេតុ និងបង្កើតដំណោះស្រាយដែលមានប្រសិទ្ធភាព។ ជំនួសឱ្យការភ័យ ឬច្របូកច្របល់ ពួកគេច្រើនប្រើការគិតតាមហេតុផល និងយុទ្ធសាស្ត្រដើម្បីដោះស្រាយស្ថានការណ៍ដ៏ស្មុគស្មាញនោះ។

 

៤. អាចស្រមើស្រមៃខ្ពស់៖ ការស្រមើស្រមៃ និងភាពច្នៃប្រឌិតក៏ពាក់ព័ន្ធជាមួយកម្រិតបញ្ញាដែរ។ យោងតាមការលើកឡើងលោក James A. Barham បណ្ឌិតផ្នែកអប់រំបានឱ្យដឹងថា “អ្នកក៏អាចមាន IQ ខ្ពស់ផងដែរ ប្រសិនបើអ្នកជារឿយៗតែងសុបិនស្រមើស្រមៃទាំងថ្ងៃ ព្រោះខួរក្បាលដែលមានប្រសិទ្ធភាពខ្ពស់ក្នុងដំណើរការព័ត៌មាន តែងជាប់ទាក់ទងនិងការស្រមៃ” ។


៥. ពូកែពន្យល់រឿងស្មុគស្មាញ ឱ្យងាយយល់៖ មនុស្សដែលមាន IQ ខ្ពស់ភាគច្រើនអាចពន្យល់រឿងស្មុគស្មាញឱ្យក្លាយជារឿងងាយយល់បាន។ នេះបើតាមអ្នកស្រី Leslie Dobson ដែលជាអ្នកចិត្តវិទូក៏បានបញ្ជាក់ផងដែរថា “មនុស្សមាន IQ ខ្ពស់តែងនិយាយអំពីគំនិតដ៏ធំរបស់ពួកគេក្នុងភាសាដ៏សាមញ្ញ ពូកែសង្ខេប បញ្ចុះបញូល ហើយថែមទាំងអាចពន្យល់ពីគំនិតដ៏ស្មុគស្មាញដល់សិស្សថ្នាក់ទី ៣ ផងដែរ” ។
 


សរុបមកវិញ មនុស្សដែលមាន IQ ខ្ពស់ មិនត្រឹមតែពូកែផ្នែកបញ្ញាខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែបើពួកគេមាន EQ ខ្ពស់ផង នោះពួកគេនឹងក្លាយជាមនុស្សមានសមត្ថភាពពេញលេញទាំងការគិត ការសម្រេចចិត្ត និងការរស់នៅជាមួយសង្គម។ ការអភិវឌ្ឍទាំង IQ និង EQ រួមគ្នា គឺជាគន្លឹះសំខាន់មួយនាំទៅរកជោគជ័យក្នុងជីវិត និងអាជីពការងារ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia