នៅពេលដែលនិយាយពីជំនាញចំណូលខ្ពស់ មនុស្សមួយចំនួនធំតែងគិតដល់ជំនាញលក់និងជំនាញហិរញ្ញវត្ថុ។ យ៉ាងណាមិញពេលពិភពលោកវិវត្តយ៉ាងឆាប់រហ័ស មានជំនាញផ្សេងៗទៀតក៏ក្លាយជាជំនាញដែលត្រូវប៉ាន់និងអាចរកចំណូលបានច្រើនជាពិសេសនៅក្នុងយុគសម័យឌីជីថលនិងAI។
ខាងក្រោមនេះគឺជាជំនាញសំខាន់ៗដែលត្រូវបានសេដ្ឋីជើងចាស់អាមេរិកថាជាជំនាញដែលអាចរកចំណូលបានច្រើននៅក្នុងសម័យឌីជីថលនិងAI។
១. ជំនាញប្រើប្រាស់AIនៅក្នុងអាជីវកម្ម(AI Implementation in Business)
សេដ្ឋី Mark Cuban បានលើកឡើងថាមនុស្សវ័យក្មេងមិនគួររៀនតែពីAI នោះទេតែអ្វីដែលពួកគាត់ត្រូវរៀនគឺរបៀបប្រើប្រាស់AIនៅក្នុងអាជីវកម្ម។
ត្រង់នេះលោកចង់មានន័យថារៀនពីរបៀបប្រើប្រាស់ឬបញ្ជាAI នៅក្នុងអាជីវកម្មនិងក្រុមហ៊ុនក្នុងការជួយឲ្យក្រុមហ៊ុនផលិតផលផលក៏ដូចសេវាកម្មបានច្រើនជាងមុន ប្រសិទ្ធភាពជាងមុន ចំណេញពេលជាងមុន ហើយចំណាយតិចជាមុនជាដើម។ ម្យ៉ាងទៀតបើអ្នកបានរៀនពីAI ហើយបើឃើញបញ្ហានៅក្នុងក្រុមហ៊ុន អ្នកអាចប្រើប្រាស់AI ក្នុងការដោះស្រាយបញ្ហា។
ដូច្នេះសមត្ថភាពរបស់អ្នកក្នុងការប្រើប្រាស់AI ជួយក្រុមហ៊ុននឹងធ្វើឲ្យអ្នករកចំណូលបានច្រើនខណៈអ្នកមានសមត្ថភាពប្រើប្រាស់AI ជួយឲ្យអាជីវកម្មចំណេញច្រើនជាងមុន។
ឧទាហរណ៍ការប្រើប្រាស់AI ជួយអាជីវកម្មមានដូចជា ប្រើAI ផ្ដល់សេវាកម្មអតិថិជនដោយស្វ័យប្រវត្តិ វិភាគទិន្នន័យនៃការលក់ បង្កើតមាតិកាទីផ្សារ ស្រាវជ្រាវពីដៃគូប្រកួតប្រជែងឬបង្កើតរបាយការណ៍ជាដើម។
២. ជំនាញទំនាក់ទំនង( Communication)
សេដ្ឋី Warren Buffett ធ្លាក់លើកឡើងថាជំនាញទំនាក់ទំនងគឺជាជំនាញមួយដ៏សំខាន់ ហើយការអភិវឌ្ឍនជំនាញទំនាក់ទំនងគឺជួយបង្កើនឥទ្ធិពលគុណតម្លៃនៃអាជីពការងារបានរហូតដល់៥០%។ ជំនាញទំនាក់ទំនងសំខាន់នៅក្នុងយុគសម័យAI ព្រោះកាលអ្នកចេះជំនាញទំនាក់ទំនង អ្នកអាចចរចា ពន្យល់ មានភាពជាអ្នកដឹកនាំ និងកសាងទំនុកចិត្តជាដើម ខណៈរឿងទាំងនេះAI មិនអាចធ្វើបានឡើយ៕


