នេះគឺជាដំណឹងដ៏មោទនភាពបំផុត ដែលសាលារៀនលំដាប់អន្តរជាតិគឺសាលា Herrington International School បានប្រកាសបើកដំណើរការសាលារៀនថ្មីដ៏ទំនើបបំផុតរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅចំកណ្តាលនៃបុរីប៉េង ហួត បឹងស្នោរ ទំហំ៣ហិកតា ជាមួយនឹងការវិនិយោគទឹកប្រាក់ចំនួន ៥០លានដុល្លារ ដែលមានគោលបំណងបង្កើតអនាគតអប់រំដែលមានស្តង់ដារ និងគុណភាពបែបអន្តរជាតិសម្រាប់កូនខ្មែរជំនាន់ក្រោយផងដែរ។
ជាក់ស្តែង បើនៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារចាបក្រហម លោក ខេវិន ហៀង ដែលជាស្ថាបនិកនៃសាលា Herrington International School បានមានប្រសាសន៍ថា សាលានេះគឺបង្កើតឡើងក្នុងចក្ខុវិស័យដើម្បីផ្តល់នូវការអប់រំកម្រិតអន្តរជាតិបែបចក្រភពអង់គ្លេសដ៏វិសេសវិសាល សាលាអន្តរជាតិ Herrington មានផ្ដល់នូវបរិយាកាសសិក្សាដែលប្រកបដោយការយកចិត្តទុកដាក់ សុវត្ថិភាព និងជាការបំផុសគំនិត ដែលផ្តល់អំណាចឱ្យសិស្សានុសិស្សអាចរីកចម្រើនទាំងផ្នែកចំណេះដឹងទូទៅ ទំនាក់ទំនងសង្គម និងការអភិវឌ្ឍខ្លួនផ្ទាល់។

លើសពីនេះទៅទៀត សាលា Herrington អនុវត្តតាមបទដ្ឋានអន្តរជាតិដែលទទួលស្គាល់ដោយ Cambridge Assessment International Examinations (CAIE) និង Council of British International Schools (COBIS) ដើម្បីធានាថា សិស្សានុសិស្សទទួលបានអត្ថប្រយោជន៍ពីកម្មវិធីសិក្សាកម្រិតស្តង់ដារពិភពលោក ដែលជួយរៀបចំខ្លួនពួកគេសម្រាប់ការឈានទៅរកសាកលវិទ្យាល័យឈានមុខ និងឱកាសផ្សេងៗនៅទូទាំងសកលលោក។

អ្វីដែលកាន់តែពិសេសនោះ សាលារៀន Herrington International School គឺជាសហគមន៍សិក្សាដ៏រស់រវើកមួយ ដែលនៅទីនោះសិស្សានុសិស្សត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឍឧត្តមភាពនៃការសិក្សា ការច្នៃប្រឌិត ការយល់ដឹងជាសកល និងគុណតម្លៃដ៏រឹងមាំ ដែលនឹងក្លាយជាវិថីបង្ហាញផ្លូវសម្រាប់ពួកគេអស់មួយជីវិត។ សម្រាប់តម្លៃសិក្សាវិញគឺអាចចន្លោះពី៣០០០ដុល្លារទៅ៨០០០ដុល្លារក្នុងមួយឆ្នាំបើបងប្អូនចង់បានព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 085 668 822/0 87 668 824 ឬអាចឆាតទៅកាន់ផេក Herrington International School៕


