ក្រុមហ៊ុនផលិតថាមពលរបស់ចិន ថានឹងសង់រោងចក្ររបស់ខ្លួននៅខេត្ដ១នេះ
Bunthoeun KoemAPRIL 5 20261.3 K views

ក្រុមហ៊ុន Henan Xinruiyuan Intelligent Electric Co., LTD ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមានឯកទេសក្នុងវិស័យ ថាមពលអគ្គិសនី មានប្រភពមកពីប្រទេសចិន បានបញ្ជាក់ថា ខ្លួននឹងសាងសង់រោងចក្រនៅក្នុងខេត្ដតាកែវក្នុងពេលខាងមុខ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ដតាកែវ ផ្ទាល់នៅក្រុមហ៊ុនមួយនេះ។

 

662375244 1407800394722716 1345392009843219325 N

 

ក្រុមហ៊ុននេះផ្តោតសំខាន់លើការស្រាវជ្រាវ ការអភិវឌ្ឍន៍ ការផលិត និងការចែកចាយឧបករណ៍អគ្គិសនីវៃឆ្លាត (Intelligent Electric Equipment)។ ផលិតផលចម្បងៗរបស់ពួកគេរួមមាន៖ បរិក្ខារប្តូរតង់ស្យុង (Switchgear): ទាំងកម្រិតតង់ស្យុងខ្ពស់ និងទាប។ គ្រឿងបង្គុំអគ្គិសនី (Electrical Components): ដូចជា អាដាប់ទ័រ (Transformers) និងប្រព័ន្ធគ្រប់គ្រងថាមពល។ បច្ចេកវិទ្យាវៃឆ្លាត រួមបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងប្រព័ន្ធចែកចាយអគ្គិសនី ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាព។

 

665586905 1407800464722709 7230124279489059787 N

 

យោតាមការបញ្ជាក់ពីឯកឧត្ដម វ៉ី សំខាន់ កាលពីកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងយ៉ាងដូច្នេះថា៖ ខ្ញុំ បានដឹកនាំគណៈប្រតិភូ ខេត្តតាកែវ ទស្សនកិច្ច ក្រុមហ៊ុន Henan Xinruiyuan Intelligent Electric Co., LTD រោងចក្រផលិតកម្មគ្រឿងបង្គុំបរិក្ខាថាមពលអគ្គីសនី ស្ថិតនៅក្នុងស្រុកប៉ាវហ្វឹង ខេត្តហឺណាន ។ តាមការបញ្ជាក់របស់លោកនាយកក្រុមហ៊ុនបានឲ្យដឹងថា បើមិនមានអីប្រែប្រួលទេ រោងចក្រនេះនឹងមានវត្តមាននៅក្នុងខេត្តតាកែវនាពេលខាងមុខ។

 

666883868 1407800448056044 5116561778723636205 N

664928738 1407800601389362 8793737917794413208 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia