កាលពីកន្លងទៅ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំបានទទួលសេចក្តីរាយការណ៍ពីជនរងគ្រោះដែលត្រូវបានឧក្រិដ្ឋជនបច្ចេកវិទ្យាលួចយកអត្តសញ្ញាណបណ្ណរបស់ខ្លួនទៅប្រើប្រាស់ ដើម្បីខ្ចីប្រាក់តាមប្រព័ន្ធអនឡាញឬដើម្បីដាក់ពាក្យស្នើសុំកម្ចីផ្សេងៗដែលធ្វើឱ្យរងគ្រោះជាប់ពាក់ព័ន្ធកម្ចីទាំងនោះដោយមិនដឹងខ្លួន។
ជាមួយគ្នានោះដែរ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នដូចខាងក្រោមនេះ៖
១. សូមរក្សា និងទុកដាក់ឯកសារពាក់ព័ន្ធនឹងអត្តសញ្ញាណ(អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ កាតធនាគារ) និងឯកសារសំខាន់់ៗផ្សេងទៀតរបស់ខ្លួនឲ្យបានត្រឹមត្រូវ
២. កុំថតបង្ហោះបណ្ដាញសង្គម៖ សូមកុំថតបង្ហោះព័តមានផ្ទាល់ខ្លួនអត្តសញ្ញាណទាំងនោះលើបណ្ដាញសង្គមនានា
៣.សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងការចូលទៅប្រើប្រាស់កម្មវិធី (App) ឬគេហទំព័រ ដែលមានប្រភពមិនច្បាស់លាស់ ឬមិនមានភាពជឿទុកចិត្ត និងសូមកុំផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ឬឯកសារអត្តសញ្ញាណទៅកាន់ប្រភពទាំងនោះ។
៤. ក្នុងករណីលោកអ្នកបានជ្រុះបាត់ឯកសារពាក់ព័ន្ធនឹងអត្តសញ្ញាណរបស់ខ្លួនសំខាន់ៗទាំងនេះ សូមអញ្ជើញមកធ្វើសេចក្តីរាយការណ៍ជូននគរបាលឬមន្ត្រីមានសមត្ថកិច្ចជំនាញជាបន្ទាន់ ៕



