មនុស្សជាច្រើនតែងគិតថា ទាល់តែមានលុយរាប់ម៉ឺនដុល្លារទើបអាចប៉ះឡានថ្មីបាន តែសម្រាប់ថ្ងៃនេះ យើងនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់រថយន្តថ្មីសន្លាង ៣ម៉ូដែល ដែលមានតម្លៃសមរម្យខ្លាំង មើលទៅប្រណីត ឯតម្លៃវិញគឺល្អចំពោះហោប៉ៅបំផុត។ ខាងក្រោមនេះ ជាឡានថ្មី ៣ម៉ូដែល ដែលបងប្អូនកុំមើលរំលងឲ្យសោះ៖
១. Bestune PONY ៖ សម្រាប់ឡានអគ្គិសនី Bestune PONY គឺមានរូបរាងខ្លូតខ្លាំងមែនទែន សាកសមបំផុតសម្រាប់មនុស្ស គ្រប់វ័យដែលអាចទិញជិះទៅសាលារៀន ទៅផ្សារ ធ្វើការ ដើរលេងតាមរាជធានីភ្នំពេញបានម៉ាអេមជាពិសេសនោះនៅ ពេលសាកថ្មមួយពេញអាចបើកបានរហូតដល់ទៅ 170km សាកថ្មីម្តងអស់ត្រឹមតែ ១ម៉ឺនរៀល គឺពិតជាងាយស្រួលណាស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ហើយបើនិយាយពីតម្លៃវិញគឺត្រឹមតែ ៨០០០ដុល្លារប៉ុណ្ណោះ។
ទោះបីជាឡានអគ្គិសនីមួយម៉ូដែលនេះមើលទៅរូបរាងតូចខ្លូត ហើយមានទ្វាត្រឹមតែមួយមែន ប៉ុន្តែបើខាងក្នុងវិញគឺទូលាយគួរសម ដែលអាចដាក់មនុស្សបានរហូតដល់ទៅ ៤-៥នាក់គ្មានបញ្ហាឡើយជាមួយ Bestune PONY ។ ដូច្នេះសម្រាប់បងប្អូន ដែលចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៨១ ៦៩៥ ០១៧ ឬអាចទៅមើលនៅ ទីតាំងផ្ទាល់របស់ក្រុមហ៊ុនបានទីតាំងទី១នៅទីតាំងនៅក្រោមស្ពានផ្សារដីហុយ ចំណែកទីតាំងទី២គឺនៅផ្លូវ៦០ម៉ែត្រ។

២. Linxys A100C ៖ គឺជារថយន្តអគ្គិសនីជំនាន់ថ្មីដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់សុភាពនារី សិស្សសាលា និងបុគ្គលិកការិយាល័យដែលប្រាថ្នាចង់បានមធ្យោបាយធ្វើដំណើរប្រកបដោយភាពសន្សំសំចៃ និងភាពទាន់សម័យ។ ជាមួយនឹងរូបរាងតូចច្រឡឹង វាងាយស្រួលបំផុតក្នុងការបើកបរក្នុងក្រុង និងងាយស្រួលរកចំណត ទោះក្នុងទីធ្លាចង្អៀតក៏ដោយ។
ទោះបីជាមានតម្លៃត្រឹមតែ $9,990 ប៉ុន្តែ A100C ផ្ដល់នូវផាសុកភាពខ្ពស់ ជាមួយនឹងប្រព័ន្ធម៉ាស៊ីនត្រជាក់ដ៏ត្រជាក់ល្ហឹម និងកម្លាំងស្ទុះខ្លាំង បូករួមនឹងផ្ទៃខាងក្នុងទូលាយដែលលើសពីការរំពឹងទុក។ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ជាវរថយន្ត A100C អាចទំនាក់ទំនងមកកាន់លេខ៖ 012 831 831 ឬ 098 831 831 (Call & Telegram) ហ្វេសប៊ុកផេក Linxys Cambodia។

៣. SENHO ជាប្រភេទឡានអគ្គិសនីដែលស្រស់ស្អាត ធំទូលាយ និងជាពិសេស មានតម្លៃល្អបំផុតក្នុងទីផ្សារកម្ពុជា។ ឱកាសពិសេសសម្រាប់អ្នកចង់បានរថយន្តថ្មី SENHO Cambodia នាំមកនូវភាពរំភើបអស្ចារ្យជាមួយរថយន្តអគ្គិសនីម៉ូឌែល SENHO Cloud ដែលមានរូបរាងតូចច្រឡឹង និងទាន់សម័យសាកសមជិះក្នុងទីក្រុង សម្រាប់តម្លៃវិញត្រឹមតែ ៦,៨០០ដុល្លារប៉ុណ្ណោះ។ ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ជាវរថយន្ត SENHO Cloud សូមធ្វើការទាក់ទង ឬសួរនាំព័ត៌មានបន្ថែមទៅកាន់លេខ 012 949092 / 015 949092 / 099 607775 និងតាមដានគេហកទំព័រហ្វេសប៊ុកផ្លូវការរបស់ SENHO Cambodia ៕



