ប្រើសាំងក៏បាន ប្រើអគ្គិសនីក៏បាន! នេះជាម៉ូតូស៊េរីថ្មី ដែលទើបនាំចូលមកកាន់ទីផ្សារកម្ពុជា
Bunthoeun KoemAUGUST 24 202615 views

ពីមុនយើងធ្លាប់តែឮនិងឃើញអំពីរថយន្ដដែលដំណើរការដោយថាមពលអគ្គិសនី និងថាមពលសាំង (PHEV) ប៉ុន្ដែបច្ចុប្បន្នសម្រាប់ក្រុមហ៊ុនម៉ូតវិញក៏បានផលិតនូវប្រភេទម៉ូតដែលដំណើរការដោយថាមពលអគ្គិសនី និងសាំងបានដូចគ្នាផងដែរ។ ជាក់ស្ដែងថ្មីៗនេះ ក្រុមហ៊ុន GWG ទើបនឹងបានប្រកាសនាំចូលម៉ូតូ GWG ES5 ដែលជាម៉ូតូស៊េរីថ្មី អាចប្រើប្រាស់បានទាំងអគ្គិសនី និងសាំង ដើម្បីបំពេញតម្រូវការ និងកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់។

 

Photo 2026 08 21 16 12 41

 

តាមការបញ្ជាក់ពីក្រុមហ៊ុន ម៉ូតូកូនកាត់ស៊េរីថ្មី GWG ES5 នេះត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីផ្តល់នូវបទពិសោធន៍បើកបរប្រកបដោយផាសុកភាព សុវត្ថិភាព និងប្រសិទ្ធ ភាពខ្ពស់ ទាំងសម្រាប់ការធ្វើដំណើរក្នុងទីក្រុង និងផ្លូវឆ្ងាយ។ ដោយក្នុងនោះ GWG ES5 បានបំពាក់កម្លាំងថាមពល 5000W និងទំហំស៊ីឡាំងម៉ាស៊ីន 150cc ដែលអាចរត់បានល្បឿនអតិបរមា ១០០ គីឡូ ម៉ែត្រក្នុងមួយម៉ោង។ អ្វីដែលកាន់តែពិសេសនោះ គឺសមត្ថភាពធ្វើដំណើរ បានចម្ងាយ រហូត ដល់ ៤០០គីឡូម៉ែត្រ និងមានកម្រិតស៊ីសាំងត្រឹមតែ ២.២លីត្រក្នុង ១០០គីឡូម៉ែត្រ ដែលធ្វើ ឱ្យវាជាជម្រើសសន្សំសំចៃខ្ពស់។

 

ម៉ូឌែល GWG ES5 បំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃជាច្រើន រួមមានការបញ្ជាតាម កម្មវិធី ទូរ សព្ទ័ ប្រព័ន្ធថយក្រោយដោយចុចតែម្តង ប្រព័ន្ធរក្សាល្បឿនថេរ (Cruise Control) សែន ស័រ ជើងទម្រ ការតភ្ជាប់ប្លូធូស និងការសាកថ្មពេលចត។ ចំពោះសុវត្ថិភាពវិញ ម៉ូតូនេះមានប្រព័ន្ធ ហ្រ្វាំងការពារការជាប់គាំង ABS និងប្រព័ន្ធទប់លំនឹងកង់ TCS ដែលជួយធានាការបើក បរ ប្រកប ដោយទំនុកចិត្ត។ ជាមួយនឹងផ្ទាំងកុងទ័រអេក្រង់ TFT ទំហំ 5 អ៊ីញ និងថ្ម Semi-solid lithium battery 74V30AH ម៉ូតូ GWG ES5 ពិតជាឆ្លើយតបទៅនឹងតម្រូវ ការរបស់ អ្នកប្រើ ប្រាស់សម័យថ្មី ដែលចង់បានទាំងថាមពល ភាពងាយស្រួល និងបច្ចេកវិទ្យាឈានមុខគេ។

 

យ៉ាងណាក្រៅពីម៉ូតូម៉ូឌែល GWG ES5 ក្រុមហ៊ុនក៏បាននាំចូលនូវម៉ូតូអគ្គិសនី ៣ ម៉ូឌែលទៀតគឺ K95C, 0185C Pro និង Y3 95C ផងដែរ។ សម្រាប់លោកអ្នកដែលមានបំណង់ចង់ទិញប្រើប្រាស់ ឬសាកសួរព័ត៌មានលម្អិតអំពីម៉ូតូខាងលើ អាចធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនបានតាមរយៈលេខទូរស័ព្ទ៖ 096 93 32 263

 

Photo 2026 08 21 15 50 33

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia