ក្រុមហ៊ុន GWG នាំចូលម៉ូតូអគ្គិសនី ៤ម៉ូឌែលជំនាន់ថ្មី បំពាក់បច្ចេកវិទ្យាទំនើប ប្រើគ្រប់ស្ថានភាពផ្លូវ មកកាន់ទីផ្សារកម្ពុជា
Bunthoeun KoemAUGUST 21 2026239 views

(ភ្នំពេញ)៖ GWG ក្រុមហ៊ុននាំមុខមួយក្នុងការនាំចូល យានយន្ត អគ្គិ សនី បាននាំចូលម៉ូតូអគ្គិសនីម៉ាក Sky Motor ជំនាន់ថ្មីចំនួន ៤ម៉ូឌែល មកកាន់ទីផ្សារកម្ពុជា ដើម្បី បំពេញ តម្រូវការ របស់ប្រជាពលរដ្ឋ ដែលកំពុងស្វែងរកមធ្យោបាយធ្វើដំណើរប្រកប ដោយ គុណ ភាព សន្សំសំចៃ និងមិនប៉ះពាល់ដល់បរិស្ថាន។ 

 

ការនាំចូលម៉ូតូអគ្គិសនីជំនាន់ថ្មីទាំងនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរប្រចាំថ្ងៃ ទាំងការបើកបរទៅបំពេញការងារប្រចាំថ្ងៃ ការកម្សាន្ត និងការធ្វើដំណើរផ្សងព្រេង ។ ម៉ូតូអគ្គិសនី ទាំង ៤ម៉ូឌែលនោះរួមមាន ម៉ូតូអគ្គិសនី K95C, GWG ES5, 0185C Pro និង Y3 95C ដែល សុទ្ធសឹងតែបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ។ ម៉ូឌែលនីមួយៗ ត្រូវបានរចនា ឡើងយ៉ាងយកចិត្តទុកដាក់ ដោយផ្តោតលើភាពងាយស្រួលក្នុងការប្រើប្រាស់ ភាពធន់ រូបរាង ទាក់ទាញ និងសមត្ថភាពថ្មដែលអាចជិះបានចម្ងាយឆ្ងាយ។

 

Photo 2026 08 21 16 19 03

 

ម៉ូតូកូនកាត់ស៊េរីថ្មី GWG ES5 គឺជាម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់ ដែលស្វែង រក ភាព បត់បែន ថាមពលខ្ពស់ និងបច្ចេកវិទ្យាទំនើបក្នុងការធ្វើដំណើរ។ ម៉ូតូនេះត្រូវបានរចនា ឡើង យ៉ាងពិសេស ដើម្បីផ្តល់នូវបទពិសោធន៍បើកបរប្រកបដោយផាសុកភាព សុវត្ថិភាព និងប្រសិទ្ធ ភាពខ្ពស់ ទាំងសម្រាប់ការធ្វើដំណើរក្នុងទីក្រុង និងផ្លូវឆ្ងាយ។ GWG ES5 បំពាក់ដោយកម្លាំង ថាមពល 5000W និងទំហំស៊ីឡាំងម៉ាស៊ីន 150cc ដែលអាចរត់បានល្បឿនអតិបរមា ១០០ គីឡូ ម៉ែត្រក្នុងមួយម៉ោង។ អ្វីដែលកាន់តែពិសេសនោះ គឺសមត្ថភាពធ្វើដំណើរ បានចម្ងាយ រហូត ដល់ ៤០០គីឡូម៉ែត្រ និងមានកម្រិតស៊ីសាំងត្រឹមតែ ២.២លីត្រក្នុង ១០០គីឡូម៉ែត្រ ដែលធ្វើ ឱ្យ វា ជាជម្រើសសន្សំសំចៃខ្ពស់។

 

Photo 2026 08 21 16 12 41

 

ម៉ូឌែល GWG ES5 បំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃជាច្រើន រួមមានការបញ្ជាតាម កម្មវិធី ទូរ សព្ទ័ ប្រព័ន្ធថយក្រោយដោយចុចតែម្តង ប្រព័ន្ធរក្សាល្បឿនថេរ (Cruise Control) សែន ស័រ ជើងទម្រ ការតភ្ជាប់ប្លូធូស និងការសាកថ្មពេលចត។ ចំពោះសុវត្ថិភាពវិញ ម៉ូតូនេះមានប្រព័ន្ធ ហ្រ្វាំងការពារការជាប់គាំង ABS និងប្រព័ន្ធទប់លំនឹងកង់ TCS ដែលជួយធានាការបើក បរ ប្រកប ដោយទំនុកចិត្ត។ ជាមួយនឹងផ្ទាំងកុងទ័រអេក្រង់ TFT ទំហំ 5 អ៊ីញ និងថ្ម Semi-solid lithium battery 74V30AH ម៉ូតូ GWG ES5 ពិតជាឆ្លើយតបទៅនឹងតម្រូវ ការរបស់ អ្នកប្រើ ប្រាស់សម័យថ្មី ដែលចង់បានទាំងថាមពល ភាពងាយស្រួល និងបច្ចេកវិទ្យាឈានមុខគេ។

 

ចំណែកម៉ូឌែល K95C ជំនាន់ថ្មី ដែលបានបង្ហាញវត្តមានជាផ្លូវការនាពេលនេះ ក៏ជាជម្រើស ដ៏ ល្អ សម្រាប់អ្នកដែលស្វែងរកមធ្យោបាយធ្វើដំណើរប្រកបដោយ សុវត្ថិភាព និងបច្ចេកវិទ្យា ទំនើប ។ K95C ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវបទ ពិសោធន៍ បើកបរដ៏អស្ចារ្យ ជាមួយនឹងការរួមបញ្ចូលគ្នានៃកម្លាំង ល្បឿន ឆ្លើយតបទៅនឹងតម្រូវការ ធ្វើ ដំណើរ ប្រចាំថ្ងៃ និងការកម្សាន្ត។ K95C បំពាក់ដោយកម្លាំង ថាមពលអតិបរមារហូតដល់ 3400w ដែលអាចជិះបានចាប់ពី ៨២គីឡូម៉ែត្រ រហូតដល់ចម្ងាយជាង ២០០គីឡូម៉ែត្រ សម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយ។

 

Photo 2026 08 21 16 12 24

 

លើសពីនេះ K95C ត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ រួមមានប្រព័ន្ធហ្រ្វាំង ABS ពីរផ្លូវ និងប្រព័ន្ធគ្រប់គ្រងការរអិល (TCS) ដែលធានានូវការបើកបរប្រកប ដោយសុវត្ថិ ភាព ខ្ពស់លើគ្រប់ស្ថានភាពផ្លូវ។ ម៉ូតូនេះក៏មានបំពាក់នូវប្រព័ន្ធទប់ទម្ងន់បូម ក្រោយដែល អាច សារ៉េបាន៥កម្រិត និងកុងទ័រ៤អេក្រង់ពណ៌ TFT ពេញទំហំ ៦.២អ៊ិញ និងប្រព័ន្ធសំឡេង ល្អ ឥតខ្ចោះ ដែលផ្តល់ផាសុកភាព និងភាពងាយស្រួលដល់អ្នកបើកបរ។ ជាមួយនឹងតួដែក លោហៈ ធាតុ រឹងមាំ និងជម្រើសពណ៌ជាច្រើនដូចជា ស ទឹកប្រាក់ ទឹកក្រូច និងប្រផេះ។ ម៉ូតូ K95C មិនត្រឹមតែមានដំណើរការល្អប៉ុណ្ណោះទេ ថែមទាំងមានរូបរាងទាក់ទាញទៀតផង។

 

Photo 2026 08 21 16 12 52

 

រីឯម៉ូតូអគ្គិសនីម៉ូឌែល 0185C Pro ជំនាន់ចុងក្រោយបង្អស់ ដែលត្រូវបានរចនាឡើង យ៉ាង ពិសេស ដើម្បីបំពេញតម្រូវការធ្វើដំណើរប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការគិតគូរ ដល់ បរិស្ថាន។ ម៉ូតូ 0185C Pro ផ្តល់ជូននូវជម្រើសថ្មពីរប្រភេទ ដែលអាចជិះបានចម្ងាយ ៨០ គីឡូម៉ែត្រ ទៅ ១០០គីឡូម៉ែត្រ ជាមួយនឹងល្បឿនអតិបរមា ៥២គីឡូម៉ែត្រក្នុងមួយម៉ោង។ ជា មួយនឹងកម្លាំងថ្មអតិបរមារហូត2200W ធានានូវការបើកបរដ៏រលូន និងមានថាមពលគ្រប់គ្រាន់សម្រាប់ គ្រប់ ស្ថានភាពផ្លូវ ខណៈការសាកថ្មចំណាយពេលត្រឹមតែ ៤ ទៅ ៥ម៉ោងប៉ុណ្ណោះ ដែលធ្វើឱ្យការប្រើ ប្រាស់ កាន់តែងាយស្រួល។

 

ម៉ូតូនេះក៏មានបំពាក់ដោយប្រព័ន្ធហ្វ្រាំងឌីសមុខក្រោយ រួមជាមួយប្រព័ន្ធ EABS ដែលជួយកាត់ បន្ថយហានិភ័យនៃការរអិល ដើម្បីធានាសុវត្ថិភាពខ្ពស់ និងផ្តល់នូវបទពិសោធន៍ បើកបរ ប្រកប ដោយទំនុកចិត្ត។ កុងទ័រអេក្រង់ពណ៌ TFT ទំហំ 4. 3 អ៊ីញ បង្ហាញព័ត៌មានយ៉ាងច្បាស់លាស់ និង ទាក់ទាញ។ ម៉ូតូអគ្គិសនី 0185C Pro មានជម្រើសពណ៌ជាច្រើនដូចជា ស ផ្កាឈូក បៃ តង និងទឹកប្រាក់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើសតាមចំណង់ចំណូលចិត្ត។ ជាមួយ នឹង កម្រិតការពារទឹក IP X5 និងប្រព័ន្ធទប់ទម្ងន់បូមធារាសាស្ត្រដ៏រឹងមាំ ម៉ូតូនេះស័ក្តិសមស ម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រប់លក្ខខណ្ឌអាកាសធាតុ។

 

Photo 2026 08 21 16 12 05

 

ដោយឡែកម៉ូតូអគ្គិសនីម៉ូដែល Y3 95C ជំនាន់ថ្មី បាននាំមកនូវបទពិសោធន៍បើកបរដ៏អស្ចារ្យ ជាមួយនឹងការរួមបញ្ចូលគ្នានៃសមត្ថភាពជុំវិញទិស ផាសុកភាពគ្មានដែនកំណត់ និងបច្ចេក វិទ្យា ទំនើបចុងក្រោយ។  ជាមួយនឹងថាមពលថ្មអតិបរមារហូត 2300w អាចបើកបរបានចម្ងាយជាង ២០០គីឡូម៉ែត្រ ក្នុង ការសាកថ្មពេញមួយដង ដែលធ្វើឱ្យការធ្វើដំណើរផ្លូវឆ្ងាយកាន់តែងាយស្រួល និងគ្មាន ការ បារម្ភ និងអាចបើកបរបានល្បឿនអតិបរមា ៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។

 

ចំណុចលេចធ្លោមួយទៀតរបស់ Y3 95C គឺការរចនាដែលផ្តោតលើផាសុកភាព។ កៅអីអង្គុយ ប្រភេទ «ពពក» ដែលមានប្រវែង ៧១៥មីលីម៉ែត្រ វែងជាងម៉ូតូដទៃ និងមានទ្រនាប់ Zero-Pre ssure Cushion ផ្តល់នូវការគាំទ្រតាមតំបន់ផ្សេងៗគ្នា ជួយកាត់បន្ថយភាព នឿយហត់ សូម្បី តែ ពេលបើកបររយៈពេលយូរ។ ម៉ូតូនេះ ក៏បានគិតគូរទៅលើសុវត្ថិភាពជាចម្បងផងដែរ ដោយ Y3 95C បំពាក់ប្រព័ន្ធហ្វ្រាំងឌីសទាំងមុខ និងក្រោយ រួមជាមួយប្រព័ន្ធ EABS និងប្រព័ន្ធ ទប់ លំនឹង ABS ពីរផ្លូវ ធានាបាននូវការចាប់ហ្វ្រាំងប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

 

វត្តមានម៉ូតូអគ្គិសនីទាំង ៤ម៉ូឌែលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ ការប្រើ ប្រាស់ យានយន្តអគ្គិសនីនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុង ការ កាត់បន្ថយការបំភាយឧស្ម័នពុល និងលើកកម្ពស់បរិស្ថានបៃតង។

 

សូមជម្រាបផងដែរថា អតិថិជនទាំងអស់ដែលទិញម៉ូតូ GWG Motorcycle នឹងទទួលបានការធានារ៉ាប់រងពីក្រុមហ៊ុន Forte Insurance ដើម្បីជួយរ៉ាប់រងហានិភ័យ និងការចំណាយដែលពាក់ព័ន្ធ។ GWG Motorcycle សន្យានឹងនាំចូល យានយន្ដអគ្គិសនីដែលអាចប្រើប្រាស់បានចំងាយឆ្ងាយ មានកំលាំងខ្លាំង និងមានបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់បំផុត ចូលមកទីផ្សារប្រទេសកម្ពុជា៕

 

Photo 2026 08 21 16 19 23

Photo 2026 08 21 15 56 13 (2)

Photo 2026 08 21 15 56 16

Photo 2026 08 21 15 56 15

Photo 2026 08 21 15 56 14 (2)

Photo 2026 08 21 16 19 23

Photo 2026 08 21 15 56 27

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia