រាងស្អាតណាស់! តស់ មកស្គាល់រថយន្ត១ម៉ូដែលរបស់ GTV កំពុងតម្លើងនៅខ្មែរ ខណៈតម្លៃត្រឹម១ម៉ឺនដុល្លារជាង
ធី ស្រីល័ក្ខMARCH 24 20263.7 K views

នេះជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលតែងតែគាំទ្រនូវផលិតផលក្នុងស្រុក ជាពិសេសសម្រាប់បងប្អូនដែលមានគម្រោងចង់ទិញនៅរថយន្តថ្មី ហើយមានលុយត្រឹម១ម៉ឺនដុល្លារជាងគឺត្រូវប៉ាន់តែម្តង ខណៈពេលនេះក្រុមហ៊ុនផលិតរថយន្តនៅកម្ពុជា GTV MOTOR​ បានសហការជាមួយ LIVAN AUTO បង្ហាញរថយន្តម៉ូដែលថ្មី ជាមួយរូបរាងបែបស៊ីវីល័យស្អាតខណៈតម្លៃវិញគឺធូរខ្លាំងតែម្តង។

 

បើតាមការបង្ហោះលើផេកផ្លូវការរបស់ GTV Motor Cambodia បានឱ្យដឹងថា នាពេលនេះក្រុមហ៊ុន 𝐆𝐓𝐕 𝐌𝐎𝐓𝐎𝐑 បានសហការជាផ្លូវការជាមួយ 𝐋𝐈𝐕𝐀𝐍 𝐀𝐔𝐓𝐎 ដែលជាម៉ូឌែលមួយរបស់ 𝐆𝐞𝐞𝐥𝐲 𝐀𝐮𝐭𝐨 ដើម្បីបង្ហាញនូវម៉ូឌែលរថយន្តប្រភេទ 𝐒𝐔𝐕 ដែលថ្មីសន្លាងមួយគឺរថយន្ត 𝐆𝐓𝐕 𝐋𝐈𝐕𝐀𝐍 ខណៈតម្លៃក្នុងស្រុកលក់ត្រឹម ១៥,៩០០ដុល្លារប៉ុណ្ណោះ។

១

អ្វីដែលកាន់តែពិសេស ចំពោះការបញ្ចុះតម្លៃនេះគឺមានចំនួនកំណត់ ពោលការផ្តល់ជូនពិសេសបានចាប់ផ្តើមជាមួយដូចជាតម្លៃតម្លើងក្នុងស្រុកលក់ឡើងនៅក្នុងស្រុក ១៧,៩០០ដុល្លារ ការចុះតម្លៃពី 𝐋𝐈𝐕𝐀𝐍 𝐀𝐔𝐓𝐎 ចំនួន ២០០០ដុល្លារ ដូច្នេះតម្លៃចុងក្រោយសល់ត្រឹមតែ ១៥,៩០០ដុល្លារប៉ុណ្ណោះហើយការផ្តល់ជូននេះមានត្រឹមតែ ២០០គ្រឿងប៉ុណ្ណោះដូច្នេះសម្រាប់បងប្អូនដែលចង់បានឡានថ្មីជិះឆាប់ៗសូមរួសរាន់កក់ឱ្យលឿនទៅ។

២

គួរជម្រាបថា 𝐆𝐓𝐕 𝐌𝐎𝐓𝐎𝐑 ជាក្រុមហ៊ុនដែលផលិតឧបករណ៍ និងវត្ថុធាតុដើមសម្រាប់ 𝐋𝐈𝐕𝐀𝐍 𝐀𝐔𝐓𝐎 ជាមួយនឹងការលក់ និង សេវាកម្ម គឺបានរៀបចំនិងផ្តល់ជូនដោយផ្ទាល់ពី 𝐆𝐓𝐕 ដែលនាំមកនូវជម្រើសដ៏ថ្មីមួយ ជូនទៅដល់អតិថិជនកម្ពុជា ជាមួយនឹងតម្លៃសមរម្យ និង ទំនុកចិត្តខ្ពស់ ។ សម្រាប់ព័ត៌មានលម្អិតផ្សេងៗទៀតអំពីរថយន្ត និង ចង់សាកសួរអំពីឡានរបស់ក្រុមហ៊ុន 𝐆𝐓𝐕 𝐌𝐨𝐭𝐨𝐫  លោកអ្នកអាចទំនាក់ទំនងមកតាមរយះ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞, 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 និង លេខទូរសព្ទ័ របស់ក្រុមហ៊ុន 𝐆𝐓𝐕 𝐌𝐨𝐭𝐨𝐫 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 015 685 557 បានផងដែរ៕

៣

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia