សាលាអន្តរជាតិគ្រីនហ្វៀល ប្រកាសវឌ្ឍនភាពអប់រំធំៗចំនួន ៤ បោះជំហានឈានមុខគេក្នុងការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអន្តរជាតិ នវានុវត្តន៍ និងការបណ្តុះអ្នកដឹកនាំជំនាន់ក្រោយ
Sreymom ChaJULY 13 2026

(ភ្នំពេញ)៖ សាលាអន្តរជាតិគ្រីនហ្វៀល (Greenfield International School) ដែលជាស្ថាប័នអប់រំឈានមុខគេក្នុងការផ្តល់ជូននូវកម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាអន្តរជាតិខេមប្រ៊ីជ (Cambridge International Programme) បានប្រកាសជាផ្លូវការនូវរបត់វឌ្ឍនភាព និងការធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធអប់រំធំៗចំនួន ៤ ស្របគ្នា ដើម្បីត្រៀមលក្ខណៈ និងឆ្លើយតបទៅនឹងតម្រូវការអប់រំក្នុងសតវត្សទី២១ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យមាន «គំនិតសកល បេះដូងខ្មែរ»។

Photo 2026 07 13 14 27 15

 

បច្ចុប្បន្នភាព នៃអភិវឌ្ឍន៍ស្ថាប័នទាំង ៤ រួមមាន៖

១. ឈានមុខគេលើស្តង់ដារសុវត្ថិភាពកម្រិតអន្តរជាតិ

ដោយជឿជាក់ថា បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព ភាពស្មើគ្នា និងការគាំទ្រ គឺជាគ្រឹះស្ថានដ៏សំខាន់មិនអាចខ្វះបានសម្រាប់ការអប់រំប្រកបដោយគុណភាព សាលាអន្តរជាតិគ្រីនហ្វៀល មានមោទនភាពប្រកាសថា គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ ព្រមទាំងបុគ្គលិកស្ទើរទាំងអស់របស់សាលា បានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលកម្រិតអន្តរជាតិស្តីពីការការពារកុមារ ស្របតាមយន្តការ និងលក្ខខណ្ឌតឹងរឹង ដើម្បីទទួលបានការទទួលស្គាល់ផ្លូវការពីស្ថាប័នអន្តរជាតិ ChildSafeguarding.com។ ការបណ្តុះបណ្តាលនេះផ្តល់នូវចំណេះដឹង ជំនាញ និងការយល់ដឹងស៊ីជម្រៅអំពីតួនាទីក្នុងការមើលថែទាំ គាំទ្រ និងការពារសិស្សានុសិស្សគ្រប់រូប ឱ្យរៀនសូត្រនិងរីកចម្រើនប្រកបដោយទំនុកចិត្ត និងក្តីស្រឡាញ់។

 

២. ការពង្រីកកម្មវិធីសិក្សាអន្តរជាតិ Cambridge Lower Secondary (Stage 7 & Stage 8

ឆ្លើយតបទៅនឹងការកើនឡើងយ៉ាងរហ័សនៃសហគមន៍សិក្សា សាលាបានប្រកាសពង្រីកវិសាលភាពកម្មវិធីសិក្សាអន្តរជាតិរបស់ខ្លួន ដោយដាក់ដំណើរការកម្មវិធី Cambridge Lower Secondary Stage 7 និង Stage 8 សម្រាប់សិស្សានុសិស្សថ្នាក់ទី៦ និងថ្នាក់ទី៧ នៅតាមបណ្តាសាខារបស់ខ្លួន។ កម្មវិធីនេះត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងស្របតាមក្របខណ្ឌសិក្សាអន្តរជាតិរបស់ Cambridge ដោយផ្តោតលើការពង្រឹងចំណេះដឹងស្នូល ការជម្រុញ ការគិតបែបត្រិះរិះពិចារណា (Critical Thinking) ការស្រាវជ្រាវ និងការដោះស្រាយបញ្ហា ដែលជាគ្រឹះស្ថានដ៏រឹងមាំ និងជាស្ពានចម្លងសិស្សានុសិស្សឆ្ពោះទៅកាន់ភាពជោគជ័យក្នុងការសិក្សាកម្រិតខ្ពស់ IGCSE និងការអប់រំលំដាប់សកល។ ទន្ទឹមនឹងនេះ សាលាក៏រីករាយក្នុងការបើកទទួលចុះឈ្មោះសិស្សានុសិស្ស ដែលផ្ទេរមកពីបណ្តាសាលាអន្តរជាតិនានាផងដែរ ដើម្បីមកបន្តបេសកកម្មសិក្សាកម្រិតស្តង់ដារខេមប្រ៊ីជជាមួយយើង។

 

៣. ការដាក់បញ្ចូលកម្មវិធីអភិវឌ្ឍន៍បុគ្គលិកលក្ខណៈ iChoose Leadership Curriculum

ដើម្បីផ្តល់នូវការអប់រំដែលលើសពីភាពឆ្នើមផ្នែកការសិក្សា (Academic Excellence) សាលាអន្តរជាតិគ្រីនហ្វៀល បានដាក់បញ្ចូលកម្មវិធីសិក្សា iChoose Leadership Curriculum ដែលត្រូវបានអភិវឌ្ឍឡើងដោយ Dr. John C. Maxwell អ្នកជំនាញផ្នែកភាពជាអ្នកដឹកនាំលំដាប់ពិភពលោក។ កម្មវិធីសិក្សាដែលទទួលស្គាល់ជាសកលនេះ នឹងត្រូវផ្តល់ជូនសិស្សានុសិស្សចាប់ពីថ្នាក់ទី៦ ឡើងទៅ ក្នុងគោលបំណងបណ្តុះបណ្តាលសមត្ថភាពដឹកនាំ គុណតម្លៃសីលធម៌ សុចរិតភាព ការសហការជាក្រុម និងទំនួលខុសត្រូវក្នុងសង្គម ដើម្បីរៀបចំខ្លួនពួកគេឱ្យក្លាយជាពលរដ្ឋសកលប្រកបដោយទំនុកចិត្ត និងវិន័យ។

 

៤. នវានុវត្តន៍បច្ចេកវិទ្យា៖ កម្មវិធី STEM Robotics & Drone Programme

សាលាក៏បានប្រកាសបើកទំព័រថ្មីនៃបច្ចេកវិទ្យា ដោយដាក់ឱ្យដំណើរការកម្មវិធីសិក្សា STEM Robotics & Drone Programme ដែលជាកម្មវិធីសិក្សាប្រកបដោយនវានុវត្តន៍ខ្ពស់។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីជម្រុញការរៀនសូត្រផ្អែកលើការអនុវត្តជាក់ស្តែង ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។ តាមរយៈការរៀនសរសេរកូដ (Coding) ការរចនា និងការគ្រប់គ្រងមនុស្សយន្ត (Robotics) ព្រមទាំងបច្ចេកវិទ្យាយានហោះគ្មានមនុស្សបើក (Drone Technology) សិស្សានុសិស្សនឹងទទួលបានបទពិសោធន៍សិក្សាបែបអន្តរកម្ម ដែលជួយពង្រឹងការគិតបែបវិភាគ ការច្នៃប្រឌិត និងជំនាញសតវត្សទី២១ យ៉ាងពិតប្រាកដ។

 

ថ្លែងនៅក្នុងឱកាសនៃការប្រកាសបច្ចុប្បន្នភាពដ៏សំខាន់នេះ លោកគ្រូ ចាន់ណារិទ្ធ លី (Mr. John) នាយកសាលាអន្តរជាតិគ្រីនហ្វៀល បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖
[7/13/2026 2:25 PM] Srey Roth Sok GreenField: «ការគិតចង់បង្កើតអ្វីមួយឡើងមក គឺជាភាពប្រឈមទៅហើយ ការចាប់ផ្តើមបង្កើតវា គឺរឹតតែទាមទារការលះបង់ ប៉ុន្តែការធ្វើឱ្យវាលូតលាស់ និងរីកចម្រើនទៅមុខប្រកបដោយនិរន្តរភាព និងភាពរឹងមាំ គឺជារឿងដែលទាមទារការតស៊ូ និងការប្តេជ្ញាចិត្តខ្ពស់បំផុត។ បច្ចុប្បន្នភាពទាំងនេះ មិនត្រឹមតែជាការវិនិយោគលើរចនាសម្ព័ន្ធអប់រំប៉ុណ្ណោះទេ ប៉ុន្តែវាជាការប្តេជ្ញាចិត្តរបស់យើង ក្នុងការធានាថាបុត្រធីតារបស់លោកអ្នកទទួលបានការមើលថែ គាំទ្រ និងការពារក្នុងកម្រិតស្តង់ដារសុវត្ថិភាពខ្ពស់បំផុត រួមផ្សំជាមួយនឹងកម្មវិធីសិក្សាដ៏រឹងមាំ ដែលជម្រុញឱ្យពួកគេមានការគិតបែបត្រិះរិះពិចារណា និងគុណតម្លៃនៃភាពជាអ្នកដឹកនាំ ដើម្បីប្រកួតប្រជែងនៅលើឆាកអន្តរជាតិដោយក្តីមោទនភាព»។

 

ទន្ទឹមនឹងវឌ្ឍនភាពដ៏អស្ចារ្យទាំងនេះ សាលាអន្តរជាតិគ្រីនហ្វៀល សូមប្រកាសបើកទទួលពាក្យយ៉ាងសកម្មសម្រាប់ការចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ដែលការសិក្សានឹងចាប់ផ្តើមចូលរៀននៅ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅសាខាឫស្សីកែវ និងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅសាខាមានជ័យ ខាងមុខនេះ។ សាលាមានផ្តល់ការអប់រំចាប់ពីកម្រិតទារកដ្ឋាន រហូតដល់ថ្នាក់ទី១២ (ទទួលសិស្សចាប់ពីអាយុ ២ ឆ្នាំ ដល់ថ្នាក់ទី៧ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧) ដោយមានកម្មវិធីសិក្សាចម្រុះ រួមមានកម្មវិធីសិក្សាថ្នាក់ជាតិ កម្មវិធីសិក្សាអន្តរជាតិខេមប្រ៊ីជ និងកម្មវិធីភាសាចិន ព្រមទាំងកម្មវិធីបន្ថែមជាច្រើនទៀតដូចជា ហែលទឹក តន្ត្រី កុំព្យូទ័រ គូរគំនូរ កីឡា សួនដាំដំណាំ បន្ទប់ពិសោធន៍ និងបណ្ណាល័យធំទូលាយ។

 

ព័ត៌មានលម្អិត និងការចុះឈ្មោះចូលរៀន សូមទំនាក់ទំនងតាមរយៈ៖

សាខាឫស្សីកែវ៖
អាសយដ្ឋាន៖ ផ្ទះលេខ ៩៨៩ ផ្លូវ២០០RBIS ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
ទូរស័ព្ទ៖ 089 777 138 | 098 777 130

 

សាខាមានជ័យ៖
អាសយដ្ឋាន៖ ផ្ទះលេខ ១៣៧B ផ្លូវ ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទ៖ 099 777 138 | 098 777 130

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia