ដំណឹងល្អ! ចាប់ពីថ្ងៃទី១ មេសា រដ្ឋាភិបាលនឹងផ្ដល់ប្រាក់ជួយសោហ៊ុយធ្វើដំណើរដល់កម្មករនិយោជិត ខណៈនេះជាចំនួន
Kan DaraMARCH 24 2026725 views

ក្នុងស្មារតីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត ក្នុងកំឡុងពេលវិបត្តិប្រេងឥន្ធនៈសកល ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសម្រេចផ្ដល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្ដោះអាសន្នចំនួន ,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ បន្ថែមពីលើអត្ថប្រយោជន៍ដែលមានស្រាប់។

 

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដោយមានការចូលរួមពីតំណាងត្រីភាគីសរុប ៥១រូប (រាជរដ្ឋាភិបាល ភាគីកម្មករ និងភាគីនិយោជក)។ កិច្ចប្រជុំនេះបានផ្ដោតសំខាន់លើការពិនិត្យលទ្ធភាពជួយដល់កម្មករនិយោជិតក្នុងវិស័យ វាយនភណ្ឌ និងកាត់ដេរ, ផលិតស្បែកជើង, ផលិតផលិតផលធ្វើដំណើរ និងកាបូប។

 

ជាលទ្ធផល អង្គប្រជុំបានឯកភាពគ្នាជាឯកច្ឆន្ទ ក្នុងការសម្រេចផ្តល់ជូនប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នដល់បងប្អូនកម្មករនិយោជិតចំនួន ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ ចាប់ពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រ កំពុងអនុវត្ត រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ទនៈវិលត្រឡប់មកប្រក្រតីភាពវិញ។ 

 

ឆ្លៀតក្នុងឱកាសនេះ តំណាងភាគីកម្មករនិយោជិត បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែចាត់វិធានការដោះស្រាយបញ្ហាតម្លៃប្រេង និងកាត់បន្ថយពន្ធនានា ដើម្បីជួយដល់ជីវភាពប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ ក៏បានកោតសរសើរដល់ភាគីនិយោជក ដែលបានយល់ព្រមចូលរួមចំណែកបន្ថែមក្នុងកាលៈទេសៈដ៏លំបាកនេះ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

 

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia