បងប្អូនដែលបានតាមដានហាងឆេងមាសច្បាស់ជាបានដឹងហើយថាមួយរយៈពេលចុងក្រោយនេះតម្លៃហាងឆេងមាសមានការប្រែប្រួលចុះឡើង ដូច្នេះបើអ្នកវិនិយោគមាសតែមិនចេះប្រើប្រាស់ដើមទុនក៏ដូចជាយុទ្ធសាស្ដក្នុងការវិនិយោគទេនោះ អ្នកអាចនឹងខាតឬបាត់ឱកាសច្រើន។
ទាក់ទងយុទ្ធសាស្រ្តក្នុងការទិញមាសនេះដែរ លោក ប៊ាន រតនា នាយកដៃគូយុទ្ធសាស្រ្តនិងការអប់រំ នៃក្រមហ៊ុន STMarket បានលើកឡើងថាបច្ចុប្បន្នតម្លៃហាងឆេងមាសមានការប្រែប្រួលចុះឡើងទៅតាមស្ថានភាពសេដ្ឋកិច្ចសកលក៏ដូចគោលនយោបាយហិរញ្ញវត្ថុរបស់អាមេរិក។
លោកបានបន្ថែមទៀតថាដោយសារតម្លៃហាងឆេងមាសប្រែប្រួលអាចឡើងអាចចុះ លោកបានណែនាំឲ្យបងប្អូនអ្នកទិញមាសគួរអនុវត្តតាមយុទ្ធសាស្រ្តឈ្នះៗដូចខាងក្រោមនេះ។
១. ទិញមាសសន្សឹមៗ
ត្រង់នេះលោកណែនាំឲ្យទិញមាសម្ដងបន្តិចៗ ដោយចៀសវាងយកលុយច្រើនទៅទិញមាសក្នុងពេលតែម្ដង។ ឧទាហរណ៍បើអ្នកមានកញ្ចប់១០,០០០ដុល្លារ អ្នកមិនគួរយកលុយទាំង១ម៉ឺនដុល្លារទៅទិញក្នុងពេលតែមួយនោះទេ ពោលគឺត្រូវបែងចែកកញ្ចប់លុយនេះទិញបន្តិចម្ដងៗជាការល្អ។
ការបែងចែកដើមទុនវិនិយោគមាសតាមរយៈការទិញបន្តិចម្ដងៗគឺជួយការពារកុំឲ្យអ្នកខាតច្រើនពេលមាសធ្លាក់ថ្លៃហើយកុំឲ្យអ្នកបាត់ឱកាសទិញមាសបានតម្លៃទាបពេលមាសឡើង។ ដូចឧទាហរណ៍ខាងលើ បើអ្នកមានដើមទុន១ម៉ឺនដុល្លារ អ្នកអាចទិញម្ដង៥%នៃដើមទុន១ម៉ឺនដុល្លារនេះ ហើយអនុវត្តទិញបន្តិចម្ដងៗជាដំណាក់កាល ហើយនេះគឺជាយុទ្ធសាស្រ្តឈ្នះៗក្នុងការវិនិយោគទិញមាស។
២. ការប្រើប្រាក់កញ្ចប់លុយទិញមាស
សម្រាប់កញ្ចប់លុយក្នុងការវិនិយោគទិញមាស លោក ប៊ាន រតនាក៏បានណែនាំឲ្យប្រើប្រាស់កញ្ចប់លុយដែលមិនចាំបាច់យកមកវិនិយោគ។ ជាពិសេសប្រសិនបើអ្នកដែលជាអ្នកវិនិយោគច្រើនកន្លែង ច្រើនវិស័យ អ្នកគួរយកលុយត្រឹមតែ១០%ទៅ១៥%នៃដើមទុនវិនិយោគសរុបរបស់អ្នកមកវិនិយោគលើមាសបានហើយ។
ឧទាហរណ៍ ឆ្នាំ២០២៦ បើអ្នកមានដើមទុន៥ម៉ឺនដុល្លារក្នុងការវិនិយោគលើវិស័យផ្សេងៗដូចជា មាស ភាគហ៊ុន ឬអចលនទ្រព្យ នោះអ្នកគួរយកលុយទៅវិនិយោគមាសតែ១០ទៅ១៥%នៃដើមទុនវិនិយោគ៥ម៉ឺនដុល្លាររបស់អ្នកបានហើយ។ យ៉ាងណាមិញបើអ្នកពិតជាមានការបារម្ភពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នអ្នក អាចវិនិយោគ២០%លើមាស។
ត្រង់នេះអ្នកជំនាញភាគច្រើនក៏ណែនាំឲ្យអ្នកវិនិយោគលើមាសត្រឹមតែខ្ទង់ពី១០ទៅ១៥%ប៉ុណ្ណោះដើមដើមទុនវិនិយោគសរុបហើយ។មូលហេតុដែលគេមិនឲ្យវិនិយោគលើមាសច្រើនជ្រុលគឺដោយសារតែមាសមិនមែជាទ្រព្យដែលផ្ដល់ចំណូលជាលំហូរសាច់ប្រាក់ឡើយ។ ជាក់ស្ដែងបើអ្នកវិនិយោគហ៊ុនអ្នកបានចំណូលភាគលាភ វិនិយោគអចលនទ្រព្យបានចំណូលពីការដាក់ជួល។ ចំណែកមាសវិញគឺពឹងលើការកើនឡើងនៃតម្លៃវាប៉ុណ្ណោះ ពោលគឺបើមាសមិនឡើងឬធ្លាក់ថ្លៃអ្នកមិនមានចំណូលឡើយ។
ជុំវិញហាងឆេងមាសនេះដែរ សម្រាប់បងប្អូនចង់ស្វែងយល់កាន់តែច្បាស់ពីការវិនិយោគលើហាងឆេងមាសអន្តរជាតិ អាចតាមដានផេក STMarket Cambodia ឬទាក់ទងតេឡេក្រាម016989990 ដើម្បីទទួលការប្រឹក្សាយោបល់បន្ថែម៕


